– ឈឺធ្ងន់ៗក្នុងអាងត្រគាក
– បត់ជើងតូចញឹកញាប់ ទល់លាមក ឬទល់នោម
– ទំហំដុំស្បូនរីកកាន់តែធំ អ្នកជំងឺមានអារម្មណ៍ថា ដុំពោះទល់ឡើងមក និងស្ទាបទៅប៉ះ។
៤- ផលប៉ះពាល់
– ធ្លាក់ឈាមរហូតធ្វើឲ្យស្លេកស្លាំង
– ការបង្កកំណើតមានការថយចុះ ដោយសារទីតាំងរបស់ដុំស្បូន
– ពេលមានផ្ទៃពោះ វាអាចបង្កឲ្យកូនរលូត ឬកើតមិនគ្រប់ខែ
– សង្កត់ទៅលើសរីរាង្គជិតខាង បើដុំនៅខាងមុខ វាសង្កត់លើប្លោកនោម ធ្វើឲ្យរំខានដល់ ការបត់ជើងតូច (នោមញឹក) បើសង្កត់ខាងក្រោយ ធ្វើឲ្យទល់លាមក។
៥- ការព្យាបាល
– ដោយការប្រើថ្នាំលេប ដែលកំនត់ដោយគ្រូពេទ្យជំនាញ
– ការចាក់ថ្នាំទៅញ៉ុកសរសៃឈាមដែលរត់ទៅចិញ្ចឹមដុំស្បូន ក្រោមជំនួយពីផ្នែកវិទ្យុសាស្រ្ត។
– ការវះកាត់៖
- ដុំសាច់នៅលើសាច់ស្បូន និងដុំសាច់នៅក្នុងសាច់ស្បូន៖ បកយកដុំសាច់ចេញ ឬ កាត់ស្បូន
- ដុំសាច់នៅក្នុងរន្ធស្បូន៖ កាត់ស្បូន ឬកាត់ដុំសាច់ស្បូនដែលមានទំហំតូចល្មម ដោយធ្វើការវះកាត់ដោយកោសយកសាច់ដុំស្បូនតាមរយៈកាមេរ៉ាឆ្លុះស្បូន។