បើស្បូនមានបញ្ហាផ្សេងៗដូចជារលាកស្បូន គីស ឬដុំសាច់ស្បូន ជាក្ដីកង្វល់ ព្រោះខ្លាចប៉ះពាល់ដល់ការបង្កកំណើត ជាពិសេសជំងឺដុំសាច់ស្បូន។ លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រី បានបកស្រាយថា ជំងឺដុំសាច់ស្បូន គឺជាដុំសាច់ស្លូត មិនមែនមហារីក ហើយក៏មិនសូវឲ្យមានជាសញ្ញាអ្វីនោះទេ និងច្រើនកើតលើស្ត្រីមានអាយុលើសពី ៣០ ឆ្នាំ ព្រមទាំងអាចមានទំហំចាប់ពីប៉ុនផ្លែពុទ្រា រហូតដល់ប៉ុនផ្លែក្រូចថ្លុង។