backup og meta

ស្រីៗមិនគួរប្រហែស រោគសញ្ញាទាំងនេះអាចជាជំងឺគីសដៃស្បូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 29, 2022

    ស្រីៗមិនគួរប្រហែស រោគសញ្ញាទាំងនេះអាចជាជំងឺគីសដៃស្បូន

    ស្រីៗមិនគួរប្រហែស រោគសញ្ញាទាំងនេះអាចជាជំងឺគីសដៃស្បូន

    បញ្ហា​​ទាក់​ទង​នឹង​ស្បូន អាច​ឲ្យ​ស្ត្រី​ប្រឈម​ហានិភ័យ​ខ្លាំង​ដល់​សុខភាព​ដូច​ជា មហារីក​ស្បូន កើត​គីស​ក្នុង​ស្បូន​ជាដើម។ ជាមួយ​គ្នា​នេះ​ដែរ ស្រ្តី​ក៏​អាច​ប្រឈម​នឹង​ការ​កើត​ដុំ​គីស​នៅ​ដៃ​ស្បូន​បាន​ដែរ ដែល​វា​ផ្ដល់​ផល​វិបាក​ច្រើន​។

    បើ​តាម​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ ជំងឺ​ដុំ​គីស​ដៃ​ស្បូន (Ovarian Cysts) គឺ​ជា​ដុំ​ទឹក​ស្រោប​ដោយ​ស្រោម​នៅ​ក្នុង ឬ​នៅ​លើ​ផ្ទៃ​អូវែ (​ក្រពេញ​មេ​ជីវិត​ស្ត្រី) ដែល​នៅ​សង​ខាង​ស្បូន​ស្ត្រី។ ជំងឺ​គីស​ដៃ​ស្បូន បង្ហាញ​រោគ​សញ្ញា​ប្រែប្រួល​ទៅ​តាម​ទំហំ​គីស​ដូចជា៖

    ឈឺ​អាង​ត្រគាក​ស្ទុំៗ និង​អាច​រាល​ដាល​ទៅ​ក្រោយ

    – ឈឺ​អាង​ត្រគាក​មុន​ចាប់​ផ្ដើម​មក​រដូវ ឬ​ពេល​រួម​ដំណេក

    – ក្អួត​ចង្អោរ និង​មាន​អារម្មណ៍​ថា ពេញ​ណែន​ធ្ងន់​ក្នុង​ពោះ

    – នោម​ញឹក ឬ​ក៏​ពិបាក​នោម

    – អាច​មាន​ចុក​ពោះ​ខ្លាំង​ភ្លាមៗ ព្រម​ទាំង​ក្អួត និង​ក្ដៅ​ខ្លួន។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    មន្ទីរពេទ្យ កាល់ម៉ែត បន្ត​ឲ្យ​ដឹង​ពី​ផល​វិបាក​ដែល​ប៉ះពាល់​ដល់​ស្ត្រី​ប្រសិន​បើ​កើត​គីស​ដៃ​ស្បូន៖

    – ស្រ្តី​វ័យ​ចំណាស់​ដែល​អស់​រដូវ ហើយ​កើត​គីស​ដៃ​ស្បូន អាច​ប្រឈម​នឹង​កើត​ជំងឺ​មហារីក

    – Ovarian cyst Torsion គឺ​ដុំ​គីស​ដែល​រមួល​បណ្ដាល​ឲ្យ​ចុក​ពោះ​ខ្លាំង

    – Ovarian cyst Rupture គឺ​ដុំ​គីស​ដែល​បែក​រហែក​បណ្ដាល​ឲ្យ​ចុក​ពោះ​ខ្លាំង និង​មាន​ឈាម​ដក់​ក្នុង​ពោះ។

    ចំពោះ​មូល​ហេតុ​នៃ​កើត​គីស​ដៃ​ស្បូន គឺ​អា​ស្រ័យ​ទៅ​តាម​ប្រភេទ​នៃ​គីស​នីមួយៗ ហើយ​ការ​ព្យាបាល​ក៏​ផ្អែក​ទៅ​តាម​រោគ​សញ្ញា អាយុ​ស្ត្រី ប្រភេទ និង​ទំហំ​នៃ​គីស​ផង​ដែរ។

    គីស

    ក្នុង​ករណី​ដែល​ស្រីៗគ្នាយើង មាន​​រោគ​សញ្ញា​ដែល​បាន​រៀបរាប់​ប្រាប់​ខាង​លើ មន្ទីរពេទ្យ កាល់ម៉ែត បាន​ណែនាំ ឲ្យ​ទៅ​ពិនិត្យ​ជាមួយគ្រូពេទ្យ​ជំនាញ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និងកំណត់ប្រភេទ​គីសឲ្យបានត្រឹមត្រូវ ដើម្បីទទួលបាន​ការព្យាបាលសមស្រប។

    ចំណុចសំខាន់

    បើ​តាម​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ ជំងឺ​ដុំ​គីស​ដៃ​ស្បូន (Ovarian Cysts) គឺ​ជា​ដុំ​ទឹក​ស្រោប​ដោយ​ស្រោម​នៅ​ក្នុង ឬ​នៅ​លើ​ផ្ទៃ​អូវែ (​ក្រពេញ​មេ​ជីវិត​ស្ត្រី) ដែល​នៅ​សង​ខាង​ស្បូន​ស្ត្រី។ ជំងឺ​គីស​ដៃ​ស្បូន បង្ហាញ​រោគ​សញ្ញា​ប្រែប្រួល​ទៅ​តាម​ទំហំ​គីស​ដូចជា៖
    • ឈឺ​អាង​ត្រគាក​ស្ទុំៗ និង​អាច​រាល​ដាល​ទៅ​ក្រោយ
    • ឈឺ​អាង​ត្រគាក​មុន​ចាប់​ផ្ដើម​មក​រដូវ ឬ​ពេល​រួម​ដំណេក
    • ក្អួត​ចង្អោរ និង​មាន​អារម្មណ៍​ថា ពេញ​ណែន​ធ្ងន់​ក្នុង​ពោះ
    • នោម​ញឹក ឬ​ក៏​ពិបាក​នោម
    • អាច​មាន​ចុក​ពោះ​ខ្លាំង​ភ្លាមៗ ព្រម​ទាំង​ក្អួត និង​ក្ដៅ​ខ្លួន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 29, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម