brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

បាត់​រដូវ ហេតុ​អ្វីតេស្ត​ទឹក​នោមមិន​ឃើញ​មាន​ផ្ទៃពោះ?

ការ​បាត់​រដូវ​គឺ​ជា​សញ្ញា​មួយ​ក្នុង​ចំណោម​សញ្ញា​ផ្សេងៗ​ទៀត​នៃ​ការ​សង្ស័យ​ថា​មាន​ផ្ទៃ​ពោះ។ ប៉ុន្តែ​មិន​មែន​គ្រប់​ករណី​នៃ​ការ​បាត់​រដូវ​ទាំង​អស់​សុទ្ធ​តែ​បញ្ជាក់ថា មាន​​ផ្ទៃ​ពោះ​នោះ​ទេ។

បាត់​រដូវ ហេតុ​អ្វីតេស្ត​ទឹក​នោមមិន​ឃើញ​មាន​ផ្ទៃពោះ?

បើ​តាម ​គ្លីនិក រ៉ាក់ បាន​ឲ្យ​ដឹង​ថា ករណី​ខ្លះ ស្រ្តី​អាច​បាត់​រដូវ​ តែ​ធ្វើ​តេស្ត​ទឹកនោម​មិន​ឃើញ​មាន​ផ្ទៃ​ពោះ វា​អាច​មក​ពី​ការ​ធ្វើតេស្ត​ទឹកនោម​ភ្លាមៗ​ពេក ស្រ្តី​គួរ​តែ​រង់​ចាំ​ ១​-​២ សប្តាហ៍ បន្ទាប់​ពី​បាត់​រដូវ។

ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

តេស្តទឹកនោម

ចំពោះ​ករណី​ខ្លះ ស្រ្តី​មួយ​ចំនួន​បាន​បាត់​រដូវ ហើយ​ធ្វើ​តេស្ត​ទឹកនោម​តែ​បែរ​ជា​មិន​ឃើញ​មាន​ផ្ទៃពោះ​ ព្រោះ​វា​អាច​ជា​ការ​ដែល​រដូវ​មក​យឺត ឬ​ផ្អាក​រដូវ​ជា​ដើម។ បញ្ហា​ទាំង​នេះ​អាច​បណ្តាល​មក​ពី​មូល​ហេតុ​ខ្លះៗ​ដូច​ជា បញ្ហា​សុខ​ភាព​ ការ​ឡើង ឬ​ស្រក​ទម្ងន់ ស្រ្តេស ហាត់​ប្រាណ​ខ្លាំង​ពេក ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សេងៗ​។ល។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

គ្លីនិក​ រ៉ាក់ ក៏​បាន​ណែនាំ​ឲ្យ​ស្រ្តី​ដែល​បាត់​រដូវ គួរ​តែ​ជួប​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ដើម្បី​ទទួល​បាន​ការ​ពិនិត្យ​សុខភាព ទោះ​បី​សង្ស័យ​ ឬ​មិន​សង្ស័យ​ថា​មាន​ផ្ទៃពោះ​ក្តី។

អត្ថបទពាក់ព័ន្ធ៖

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ 27/03/2023