ការបង្ករោគលើផ្លូវទឹកនោម បណ្តាលឲ្យរលាកអាងត្រគាកដែរអត់?
ជំងឺរលាកអាងត្រគាក អាចបង្កជាការរលាកសរីរាង្គបន្តពូជស្ត្រី ដែលអាចបណ្តាលឲ្យមានសម្លាករវាងជាលិកា និងសរីរាង្គ។ បញ្ហាសុខភាពមួយនេះ កើតចេញពីការឆ្លងជំងឺកាមរោគ ឬការឆ្លងមេរោគស្ត្រីផ្សេងទៀតដែលមិនបានព្យាបាលត្រឹមត្រូវ។ ជំងឺរលាកអាងត្រគាកប៉ះពាល់ដល់ប្រព័ន្ធបន្តពូជខាងក្រោមដូចជាស្បូន ដៃស្បូន ឬអូវែ។ ស្របពេលដែលបាក់តេរីជាច្រើនប្រភេទ អាចនាំឲ្យមានការរលាកអាងត្រគាក តើការបង្ករោគលើផ្លូវទឹកនោម អាចបង្កឲ្យកើតជំងឺនេះដែរអត់? ការបង្ករោគលើផ្លូវទឹកនោម និងជំងឺរលាកអាងត្រគាក នៅពេលដែលការឆ្លងមេរោគលើប្លោកនោម មិនបានព្យាបាលត្រឹមត្រូវទេនោះ វានឹងរាលដាលកាន់តែខ្លាំងដល់សរីរាង្គបន្តពូជ ដូចជាទ្វារមាស ឬមាត់ស្បូន ដែលអាចបណ្តាលឲ្យកើតជំងឺរលាកអាងត្រគាក និងត្រូវការពេលវេលាយូរក្នុងការព្យាបាល ក៏ដូចជាគ្រប់គ្រងជំងឺ។ ជាក់ស្តែង ការបង្ករោគលើផ្លូវទឹកនោម កើតឡើងនៅពេលដែលផ្នែកណាមួយនៃប្រព័ន្ធទឹកនោមត្រូវបានឆ្លងមេរោគ ដែលរួមមានតម្រងនោម បង្ហូរនោម និងប្លោកនោមជាដើម។ ថ្វីត្បិតតែជំងឺរលាកអាងត្រគាកស្រដៀងទៅនឹងការបង្ករោគលើផ្លូវទឹកនោមក៏ពិតមែន ប៉ុន្តែភាពធ្ងន់ធ្ងរ និងផលប៉ះពាល់មានភាពខុសគ្នា។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញាទាំងនេះបញ្ជាក់ពីភាពខុសគ្នារវាងការបង្ករោគលើផ្លូវទឹកនោម និងជំងឺរលាកអាងត្រគាក ១. ឈឺចាប់ធ្ងន់ធ្ងរក្នុងបរិវេណអាងត្រគាក នៅពេលដែលសរីរាង្គបន្តពូជឆ្លងបាក់តេរីដែលបណ្តាលមកពីជំងឺកាមរោគ គ្នាយើងអាចប្រឈមនឹងការឈឺចាប់ខ្លាំងត្រង់ពោះផ្នែកខាងក្រោម ឬអាងត្រគាក។ ក្នុងករណីនេះ គួរពិគ្រោះជាមួយនឹងគ្រូពេទ្យដើម្បីស្វែងរកមូលហេតុបង្ក។ ២. គ្រុនក្តៅ គ្រុនក្តៅបង្ហាញថា រាងកាយយើងកំពុងតែប្រឆាំងនឹងការឆ្លងមេរោគ។ ប្រសិនបើយើងមានអាការៈគ្រុនក្តៅច្រើនជាងពីរបីថ្ងៃ អមជាមួយនឹងការឈឺចាប់អាងត្រគាក ឬការធ្លាក់ទឹករម្អិលទ្វារមាស នោះអាចបង្ហាញពីការបង្ករោគលើផ្លូវទឹកនោម។ ៣. ឈឺចាប់ពេលរួមភេទ ជាមួយគ្នានេះដែរ ការឈឺចាប់អំឡុងពេលរួមភេទ អាចបង្ហាញពីការឆ្លងមេរោគនៅប្លោកនោម ឬការឆ្លងមេរោគផ្សិត។ ប្រសិនបើយើងមិនព្យាបាលឲ្យទាន់ពេលវេលាទេនោះ នឹងអាចបណ្តាលឲ្យកើតជំងឺរលាកអាងត្រគាក។ ៤. ធ្លាក់ទឹករម្អិលទ្វារមាសមិនប្រក្រតី ចំណែកឯការធ្លាក់ទឹករម្អិលទ្វារមាសច្រើនជ្រុល និងមានក្លិនមិនល្អ […]