backup og meta

រោគសញ្ញា​​​មុន​មក​រដូវ​ ស្រីៗច្រើនជួបប្រទះ ដោះស្រាយបែបណា?​

រោគសញ្ញា​​​មុន​មក​រដូវ​ ស្រីៗច្រើនជួបប្រទះ ដោះស្រាយបែបណា?​

រោគ​សញ្ញា​មុន​​មក​រដូវ​​កើត​ឡើង​ចំពោះ​ស្រី​ៗ​យើង​ដែល​ស្ថិត​ក្នុង​វ័យ​បន្ត​ពូជ​​ចំនួន​៩៥% ។ រោគ​សញ្ញា​ទាំង​នេះ​ រួម​មាន​ចង្អោរ​ ឈឺចាប់​ អស់​កម្លាំង​ ឬ​ផ្ដាសាយ​ជា​ដើម​។​ ទោះ​បី​ជា​​រោគ​សញ្ញា​មុន​មក​រដូវ​មិន​មែន​ជា​បញ្ហា​សុខភាព​ ​ព្រម​ទាំង​មិន​អាច​ធ្វើ​រោគវិនិច្ឆ័យ​បាន​ក៏​ពិត​មែន​ ​ប៉ុន្តែ​​​រោគ​សញ្ញានេះ​កើត​ឡើង​ចំពោះ​ស្ត្រី​ទូទៅ​​។

​​រោគ​សញ្ញា​​​មុន​មក​រដូវ

​​រោគ​សញ្ញា​​មុន​មក​រដូវ​​អាច​ជា​ផល​រំខាន​​មុន​មក​រដូវ។​ រោគ​សញ្ញា​ទាំង​នេះ​ រួម​មាន​​​អស់​កម្លាំង​ ឈឺចាប់​ ​រាករូស​ ចង្អោរ​ ឬ​​កើន​ឡើង​សីតុណ្ហភាព​រាងកាយ​។​ ខណៈ​ពេល​ដែល​រោគសញ្ញា​មុន​មក​រដូវ​ទាំង​នេះ​ ស្រដៀង​ទៅ​នឹង​រោគ​សញ្ញា​នៃ​ជំងឺ​ផ្ដាសាយ ​​រោគ​សញ្ញា​​​មុន​មក​រដូវ​​ត្រូវ​បាន​សម្គាល់​ដោយ​លក្ខណៈ​វដ្ដ​របស់​វា​។​ យ៉ាង​ណា​មិញ​ វា​អាច​កើត​ឡើង​ចន្លោះ​ពេល​បញ្ចេញ​ពង​អូវុល​ និង​ការ​ចាប់ផ្ដើម​មក​រដូវ​។​ ​រោគ​សញ្ញា​ទាំង​នេះ​ នឹង​កើត​ឡើង​ជា​រៀងរាល់​ខែ​។

​​រោគ​សញ្ញា​​​មុន​​មក​រដូវ​​កើត​ឡើង​បណ្ដាល​មក​ពី​អ្វី​?

​​​មិន​មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​ថា​ ហេតុ​អ្វី​ស្រីៗ​មួយ​ចំនួន​មាន​រោគ​សញ្ញា​​មុន​ពេល​មក​រដូវ​ធ្ងន់ធ្ងរនោះទេ​​ ​ខណៈ​ដែល​​ស្រី​ៗ​ដទៃ​ទៀត​មិន​មាន​ឡើយ​​។ ប៉ុន្តែ​​​រោគ​សញ្ញា​​នេះ​អាច​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​អ័រម៉ូន​ ឬ​ការ​ឆ្លើយតប​នៃ​ការ​​រលាក​កើន​ឡើង​នៅ​អំឡុង​ពេល​មាន​រដូវ។​

លើស​ពី​នេះ អ័រម៉ូន​រលាក​ជាក់លាក់​ (Prostaglandins) ​អាច​បង្កើន​រោគ​សញ្ញា​ដូច​ទៅ​នឹង​​​រោគ​សញ្ញា​​មុន​មក​រដូវ​ចំពោះ​ស្រី​ៗ​យើង​មួយ​ចំនួន​។​ នៅ​ពេល​ដែល​កោសិកា​ស្រទាប់​ក្នុង​ស្បូន​ ចាប់ផ្ដើម​បាត់បង់​ អ័រម៉ូន​ទាំង​នេះ​នឹង​ត្រូវ​បញ្ចេញ​។ នៅ​អំឡុង​ពេល​ដំណើរការ​នេះ​ ​អ័រម៉ូន​prostaglandins ​មួយ​ចំនួន​​អាច​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​ ដែល​បណ្ដាល​ឲ្យ​កើត​មាន​អាការៈ​ឈឺ​ក្បាល​ ចង្អោរ​ ក្អួត​ ឈឺ​សាច់ដុំ​ គ្រុន​ក្ដៅ​ និង​រាករូស​ជាដើម​។

​​រោគ​សញ្ញាមុនមករដូវ

​​​យើង​គួរ​បារម្ភ​អំពី​​​រោគ​សញ្ញា​​មុន​មក​រដូវ​ដែរ​ទេ​?

ជា​ទូទៅ​ រោគសញ្ញា​មុន​មក​រដូវ​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​​ចាប់ផ្ដើម​មាន​រដូវ​ ឬ​រយៈពេល​ពីរ​បី​ថ្ងៃ​​ដែល​យើង​មក​រដូវ​។​ ប្រសិនបើ​វា​នៅ​តែ​បន្ត​កើត​ឡើង​ ឬ​រំខាន​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ ​​គប្បី​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​។

យើង​អាច​ព្យាបាល​​​រោគ​សញ្ញា​​នេះ​ដោយ​របៀប​ណា​?

ដោយ​សារ​តែ​​​រោគ​សញ្ញា​​មុន​មក​រដូវ​មិន​មាន​​រោគវិនិច្ឆ័យ​វេជ្ជសាស្ត្រ​ ដូច្នេះ​ហើយ​​វា​មិន​មាន​ការ​ព្យាបាល​ច្បាស់លាស់​ឡើយ​។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី យើង​អាច​អនុវត្ត​​វិធីសាស្ត្រ​​មួយ​ចំនួន​ដើម្បី​គ្រប់គ្រង​រោគ​សញ្ញា​នេះ​បាន​។ ​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​ដោះស្រាយ​​​រោគ​សញ្ញាមុន​មក​រដូវ​ គឺ​ការ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ ញ៉ាំ​ទឹក​ឲ្យ​ច្រើន​ ក៏​ដូចជា​គ្រប់គ្រង​ការ​រលាក​ ដោយ​កាត់បន្ថយ​អាហារ​ដែល​​អាច​ធ្វើ​ឲ្យ​រលាក (​​ដូច​ជា​ភេសជ្ជៈកំប៉ុង ពពួក​អាហារ​បំពង សាច់​ក្រហម)​ និង​បញ្ចូល​អាហារ​ដែល​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​​ (គ្រាប់ធញ្ញាជាតិ បន្លែបៃ​តង​)។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.mindbodygreen.com/articles/period-flu

https://www.womenshealthmag.com/health/a29268666/period-flu-fever-cold-symptoms/

https://www.instyle.com/lifestyle/period-flu-symptoms

https://www.health.harvard.edu/staying-healthy/foods-that-fight-inflammation

 

កំណែ​ប្រែបច្ចុប្បន្ន

16/06/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗត្រូវនិយាយម៉េចខ្លះឲ្យ​កូនស្រីដឹងពីរឿងមករដូវដំបូង?

ស្រីៗ​មករដូវមិនទៀង​ ដោយសារមូលហេតុ​ទាំង​នេះសោះ!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 16, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម