ស្រីៗស្ថិតក្នុងវ័យបន្តពូជទំនងជាធ្លាប់បានឮ ឬខ្លះអាចថាមិនធ្លាប់ឮពីប្រភេទជំងឺដុំគីសទឹកលើក្រពេញអូវែនេះក៏ថាបាន។ ជំងឺប្រភេទនេះអាចធ្វើឲ្យស្រីយើងពិបាកមានកូន ហើយអាចបង្កជាឱកាសឲ្យកើតមានជំងឺទឹកនោមផ្អែម និងជំងឺបេះដូងទៀតផង។
១. ព័ត៌មានទូទៅ
ជំងឺដុំគីសទឹកលើក្រពេញអូវែ (Polycystic ovary syndrome ឬPCOS) គឺជាបញ្ហាអ័រម៉ូនដែលធ្វើឲ្យប៉ះពាល់លើស្រីក្នុងវ័យបន្តពូជភាគច្រើននៅអាយុ១៥ទៅ ៤៤ឆ្នាំ។ ជំងឺប្រភេទនេះអាចមានលក្ខណៈសម្គាល់បីយ៉ាងសំខាន់គឺ៖
- រដូវមិនទៀងទាត់៖ នេះមានន័យថាអូវែរបស់ស្រីៗយើងមិនបានបញ្ចេញស៊ុតមេជីវិតញីទៀងទាត់។
- អ័រម៉ូនអង់ដ្រូហ្សែនខ្ពស់៖ ការកើនឡើងខ្ពស់នៃកម្រិត «អ័រម៉ូនៅភេទប្រុស»នៅក្នុងរាងកាយ អាចបង្កឲ្យមានដុះរោមច្រើននៅលើមុខ និងរាងកាយ។
- ដុំថង់ទឹកតូចៗច្រើនក្នុងអូវែ៖ ការណ៍នេះធ្វើឲ្យអូវែរីកធំ និងមានផ្ទុកថង់ពេញដោយទឹកជាច្រើននៅព័ន្ធជុំវិញស៊ុត។
បើមានចេញលក្ខណៈពីរក្នុងចំណោមបីនេះ ស្រីៗយើងគូរទៅជួបពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យជំងឺដុំគីសទឹកលើក្រពេញអូវែ។
២. រោគសញ្ញាផ្សេងទៀត
ស្រីៗដែលមានចេញរោគសញ្ញាជំងឺដុំគីសទឹកលើក្រពេញអូវែ ជាធម្មតាចេញរោគសញ្ញានៅវ័យជាង២០ឆ្នាំ ឬតិចជាងនេះ ខណៈមានស្រ្តីប្រហែលជា៧០ភាគរយ ការសិក្សាបញ្ជាក់ថាមិនមានចេញរោគសញ្ញា បើទោះបីជាកើតជំងឺនេះ។
រោគសញ្ញាទាំងនោះរួមមាន៖
- រដូវមិនទៀង ឬបាត់រដូវតែម្ដង
- មិនងាយមានផ្ទៃពោះ ព្រោះតែមេជីវិតញីធ្លាក់មិនទៀងទាត់ ឬមិនធ្លាក់មេជីវិតញី
- ដុះរោមច្រើនលើមុខ ទ្រូង ខ្នង និងកំប៉េះគូទ
- ឡើងទម្ងន់
- ជ្រុះសក់
- ស្បែកឡើងខ្លាញ់ ឬមុន
ជំងឺប្រភេទនេះក៏មានទំនាក់ទំនងនឹងការបង្កើតឱកាសឲ្យកើតមានបញ្ហាសុខភាពផ្សេងទៀតដូចជាជំងឺទឹកនោមផ្អែមប្រភេទ២ និងជំងឺបេះដូង ដោយសារមានកម្រិតកូលេស្តេរ៉ូលខ្ពស់។
៤. មូលហេតុបង្ក
ក្រុមគ្រូពេទ្យនៅមិនទាន់ដឹងច្បាស់ទេថាជំងឺនេះបង្កឡើងដោយមូលហេតុអ្វីឲ្យប្រាកដនោះ។ ក្រុមគ្រូពេទ្យជឿថាការកើនឡើងកម្រិតអ័រម៉ូនភេទប្រុសនៅក្នុងរាងកាយស្រីៗបានរារាំងអូវែក្នុងការផលិតស៊ុត និងធ្វើឲ្យស៊ុតមិនមានដំណើរការប្រក្រតី។
ដូចគ្នាដែរបញ្ហាតំណពូជ ភាពធន់នឹងអាំងស៊ុយលីន និងការរលាកសុទ្ធតែមានទំនាក់ទំនងធ្វើឲ្យមានការកើនឡើងអ័រម៉ូនភេទប្រុសអង់ដ្រូហ្សែន។
ស្រ្តីអាចមានដល់៧០ភាគរយមានភាធន់នឹងអាំងស៊ុយលីនពេលកើតជំងឺដុំគីសទឹកលើក្រពេញអូវែ ដែលធ្វើឲ្យកោសិកាមិនអាចប្រើប្រាស់អាំងស៊ុយលីនបានត្រឹមត្រូវ។
អាំងស៊ុយលីន គឺជាអ័រម៉ូនផលិតឡើងដោយលំពែង ជូយដល់រាងកាយគ្រប់គ្រង និងបំប្លែងជាតិស្ករពីអាហារទៅជាថាមពល។ នៅពេលដែលកោសិកាមិនអាចប្រើប្រាស់អាំងស៊ុយលីនបានត្រឹមត្រូវ នាំឲ្យរាងកាយត្រូវការបរិមាណអាំងស៊ុយលីនកាន់តែច្រើន ហើយលំពែងត្រូវខំធ្វើការបន្ថែមដើម្បីបំពេញតម្រូវការនេះ។ ការកើនឡើងខ្លាំងនេះអ័រម៉ូនអាំងស៊ុយលីន នឹងភ្ញោចឲ្យអូវែផលិតអ័រម៉ូនភេទប្រុសកាន់តែច្រើនដែរ។
ជំងឺធាត់ជាមូលហេតុចម្បងមួយធ្វើឲ្យមានភាពធន់អាំងស៊ុយលីន។ ការមានទាំងជំងឺធាត់ និងភាពធន់អាំងស៊ុយលីន នាំឲ្យកើតមានហានិភ័យកាន់ខ្ពស់កើតជំងឺទឹកនោមផ្អែមប្រភេទ២។
ដូចគ្នាដែរ ស្រីៗយើងដែលមានជំងឺដុំគីសទឹកលើក្រពេញអូវែមានឱកាសកាន់ខ្ពស់ក្នុងការកើតមានការរលាកក្នុងរាងកាយ។ ស្រីៗដែលលើសទម្ងន់ក៏ជាមូលហេតុនាំឲ្យមានការរលាកដែរ។ ការរលាកក្នុងខ្លួននេះ ការសិក្សារកឃើញថាមានទំនាក់ទំនងក្នុងការកើតឡើងខ្ពស់នៃអ័រម៉ូនអង់ដ្រូហ្សែន។
៥. ផលប៉ះពាល់
ការកើនឡើងនៃកម្រិងអ័រម៉ូនអង់ដ្រូហ្សែនខ្ពស់ជាងធម្មតាអាចធ្វើឲ្យប៉ះពាល់ដក់ការបង្កកំណើតរបស់ស្រីៗ និងបញ្ហាសុខភាពមួយចំនួនទៀត។
- បញ្ហាគ្មានកូន៖ ដើម្បីអាចមានផ្ទៃពោះបានស្រីៗយើងត្រូវតែមានការធ្លាក់មេជីវិតញី ហើយបើស្រីៗយើងមិនមានមានជីវិតញីទុំធ្លាក់ យើងមិនអាចបង្កកំណើតបានទេ។ ជំងឺប្រភេទនេះជាមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងៗទៀតធ្វើឲ្យស្រីៗមិនអាចមានកូនបាន។
- ជំងឺមេតាបូលិក៖ អាចមានរហូតដល់៨០ភាគរយ ស្រីៗកើតជំងឺនេះវិវត្តទៅជាលើសទម្ងន់ ឬជំងឺធាត់។ ការមានទាំងជំងឺធាត់ និងជំងឺដុំគីសទឹកលើក្រពេញអូវែ នឹងធ្វើឲ្យយើងមានហានិភ័យខ្ពស់ឡើងកម្រិតជាតិស្ករក្នុងឈាម សម្ពាធឈាមឡើងខ្ពស់ កូលេស្តេរ៉ូលល្អធ្លាក់ចុះ និងកើតឡើងកូលេស្តេរ៉ូលមិនល្អជំនួសវិញ។ កត្តាទាំងនេះបញ្ចូលគ្នាគេហៅថា ជំងឺមេតាបូលិក និងនាំឲ្យមានហានិភ័យខ្ពស់ដល់ការការជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទ២។
- មហារីកផ្នែកខាងក្នុងនៃស្បូន៖ ក្នុងអំឡុងពេលនៃការធ្លាក់ចុះនៃការមករដូវជញ្ជាំងស្បូនក៏ដាច់ធ្លាក់ចុះ ហើយប្រសិនជាស្រីៗយើងមិនមានរដូវទៀងទាត់នោះជញ្ជាំងស្បូននឹងឡើងក្រាស់ ដែលការឡើងក្រាស់នេះអាចធ្វើឲ្យមានហានិភ័យកើតមហារីកផ្នែកខាងក្នុងនៃស្បូន។
- ជំងឺដេកបាត់ដង្ហើម៖ ជំងឺនេះធ្វើឲ្យស្រីៗយើងមានអាការៈបាត់ដង្ហើមញឹកញាប់ នៅពេលដេក នាំឲ្យរំខានដល់ដំណេក។ ជំងឺដេកបាត់ដង្ហើម ច្រើនកើតលើស្រីៗដែលលើសទម្ងន់ ពិសេសអ្នកមានជំងឺដុំគីសទឹកលើក្រពេញអូវែ។
៦. វិធីព្យាបាល
មិនមានការព្យាបាលជំងឺនេះឲ្យជានោះទេ តែមានវិធីព្យាបាលលើរោគសញ្ញា។ បើគ្នាយើងមានជំងឺនេះ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការព្យាបាលលើរោគសញ្ញាបានត្រឹមត្រូវ។ ការសម្រកទម្ងន់ ការញ៉ាំអាហារសុខភាព ការប្រើប្រាស់ថ្នាំ ឬក៏ការវះកាត់ សុទ្ធតែអាចជួយសម្រាលរោគសញ្ញាជំងឺនេះបាន។ ឆ្លងកាត់ការព្យាបាលបានត្រឹមត្រូវ ស្រីៗភាគច្រើនអាចមានផ្ទៃពោះបាន។
[embed-health-tool-ovulation]