ជំងឺគីសក្រពេញអូវែ

ជំងឺគីសក្រពេញអូវែ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​​ផ្នែក​សុខភាព​ផ្លូវ​ភេទ​​របស់​ស្រីៗ​គឺ​ជំងឺគីសក្រពេញអូវែ។ "Hello គ្រូពេទ្យ" ​នឹង​លម្អិត​ពីមូលហេតុ ​​​ការ​ធ្វើ​រោគវិនិច្ឆ័យ​និង​តេស្ត​ពិនិត្យ​ជាក់ស្ដែង​ ដើម្បី​ដឹង​ពី​ផលវិបាក​ ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺគីសក្រពេញអូវែ

គន្លឹះគ្រប់គ្រងជំងឺគីសទឹកក្រពេញអូវែ ជួយឲ្យជីវិតកាន់តែប្រសើរឡើង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ ជា​បញ្ហា​អ័រម៉ូន​ដែល​កើត​លើ​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ។ ស្រីៗ​ដែល​ប្រឈម​នឹង​ជំងឺ​នេះ អាច​មិន​ធ្លាក់​មេ​ជីវិត​ញី មាន​កម្រិត​អ័រម៉ូន​Androgensខ្ពស់ និង​មាន​គីស​តូច​ៗ​ជា​ច្រើន​នៅ​លើ​​អូវែ ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង​មាន​រដូវ​មិន​ទៀង ឬ​រាំង​រដូវ ឡើង​មុន​ មិន​អាច​មាន​កូន​ និង​ឡើង​ទម្ងន់​ជាដើម។ យ៉ាង​ណា​មិញ គ្នា​យើង​អាច​គ្រប់គ្រង​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ​ ដើម្បី​បញ្ចៀស​រោគសញ្ញា​បាន​ ដោយ​អនុវត្តន៍​គន្លឹះ​ងាយ​ៗ​ខាង​ក្រោម​នេះ។ ១. ការ​គេង​ជា​អាទិភាព​ ការ​គេង​ឲ្យ​បាន​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ គឺ​ជា​រឿង​សំខាន់​មួយ ហើយ​បើ​ទោះ​បី​ជា​យើង​ធ្វើ​ការ​វេន​យប់​ក៏​ដោយ​ គ្នា​យើង​គួរ​តែ​គេង និង​ភ្ញាក់​នៅ​ពេល​វេលា​ដដែល ទើប​ជា​ការ​ប្រសើរ។ ពិត​ណាស់​ ស្រីៗ​ដែល​មាន​បញ្ហា​គីស​ទឹក​ក្រពេញ​អូវែ អាច​មិន​បាន​គេង​គ្រប់គ្រាន់​ ដោយ​សារ​តែ​កត្តា​ប្រែប្រួល​ការ​ធ្វើ​មេតាប៉ូលីស ដូច្នេះ​ហើយ យើង​គួរ​តែ​ព្យាយាម​គេង​ឲ្យ​បាន​ទៀងទាត់​ និង​​គ្រប់គ្រាន់។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. គ្រប់គ្រង​ស្រ្តេស ស្រ្តេស​ជា​ផ្នែក​មួយ​ដែល​មិន​អាច​ជៀស​បាន​សម្រាប់​ជីវិត​របស់​យើង​ម្នាក់​ៗ។ ប៉ុន្តែ ចំពោះ​ស្រី​ៗ​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​គីស​ទឹក​ក្រពេញ​អូវែ គួរ​​ប្រឹងប្រែង​កាត់បន្ថយ​ស្រ្តេស​ឲ្យ​ស្ថិត​ក្នុង​កម្រិត​តិចតួច ពីព្រោះ​ថា​បើ​យើង​ស្រ្តេស​ខ្លាំង នោះ​អ័រម៉ូន​ស្រ្តេស​នៅ​ក្នុង​រាងកាយ​នឹង​​ជំរុញ​ឲ្យ​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ​កាន់​តែ​ដុនដាប។ អ៊ីចឹង​ហើយ ​យើង​គួរ​រៀន​កាត់បន្ថយ​ស្រ្តេស​តាមរយៈ​ការ​ធ្វើ​សមាធិ អាន​សៀវភៅ ឬ​ដើរ​លំហែ។ [embed-health-tool-ovulation] ៣. ញ៉ាំ​អាហារ​ល្អ​ៗ ទន្ទឹម​នឹង​នេះ​ ស្រីៗ​យើង​ក៏​មិន​ត្រូវ​រំលង​របប​អាហារ​ដែល​មាន​តុល្យភាព​​ឡើយ​ និង​ផ្ដោត​ទៅ​លើ​ពពួក​គ្រាប់​ធញ្ញជាតិ​ ​ផ្លែឈើ បន្លែ អាហារ​ដែល​មាន​ប្រូតេអ៊ីន​ពី​សាច់​គ្មាន​ខ្លាញ់ និង​ទឹក​ដោះ​គោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប ឬ​គ្មាន​ជាតិ​ខ្លាញ់ ដើម្បី​អាច​ជួយ​គ្រប់គ្រង​ទាំង​ទម្ងន់​ខ្លួន​ និង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ។ ៤. ហាត់​ប្រាណ​ជា​ទៀងទាត់ ​ក្នុង​ករណី​ដែល​យើង​មាន​បញ្ហា​គីស​ទឹក​ក្រពេញ​អូវែ ការ​ហាត់​ប្រាណ​​ជា​ទៀងទាត់​​កាន់​តែ​​​មាន​សារៈសំខាន់​ទ្វេ​ដង​ […]

ស្វែងរក ជំងឺគីសក្រពេញអូវែ

ជំងឺគីសក្រពេញអូវែ

ស្រីៗកើតគីសទឹកក្រពេញអូវែ អាចសម្រកទម្ងន់បាន តាមគន្លឹះទាំង៥នេះ

​គីស​ទឹក​នៅ​ក្រពេញ​អូវែ ជា​វិបត្តិ​អ័រម៉ូន​ដែល​ច្រើន​កើត​លើ​ស្ត្រី​ក្នុង​វ័យ​​​​បន្ត​ពូជ​។ ក្រៅ​ពី​​អាច​​ធ្វើ​ឲ្យស្រី​ៗ​ពិបាក​មាន​កូន​ ជំងឺ​នេះ​ថែម​ទាំង​​​អាច​បង្ក​ជា​បញ្ហា​ផ្សេង​ទៀត ដូចជា​ឡើង​ទម្ងន់​ជា​ដើម។ ជា​ទូទៅ ស្រី​ៗ​​ជា​ច្រើន​ដែល​កើត​ជំងឺ​គីស​ទឹក​នៅ​ក្រពេញ​អូវែ ​ក៏​ប្រឈម​នឹង​បញ្ហា​ស៊ាំ​នឹង​​អាំងស៊ុយលីន​ ដែល​នាំ​ឲ្យ​រាងកាយ​ពិបាក​ក្នុង​ការ​បំប្លែង​​គ្លុយកូស​ពី​ឈាម​ទៅ​ជា​ថាមពល​ ដែល​​ជា​លទ្ធផល​ធ្វើ​ឲ្យ​យើង​ធាត់​ជ្រុល។ ហេតុនេះ​ហើយ​ ដើម្បី​គ្រប់គ្រង​ទម្ងន់​ឲ្យ​បាន​ល្អ ព្រមទាំងជៀសវាង​​ពីផលវិបាក​ដទៃ​ទៀត គ្នា​យើង​គួរ​តែ​អនុវត្តន៍វិធីសាស្ត្រ​មួយ​ចំនួន​។ ១. ញ៉ាំ​របប​អាហារ​មាន​តុល្យភាព​ របប​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន បន្លែ និង​ខ្លាញ់​​ដែល​មាន​សុខភាព​ល្អ ជា​អ្វី​ដែល​រាងកាយ​យើង​មិន​អាច​ខ្វះ​បាន​។ លើស​ពី​នេះ គ្នា​យើង​គួរ​ញ៉ាំ​​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ដូច​ជា​ផ្លែ​បឺរ ផ្កា​ខាត់​ណា​ខៀវ ផ្លែឈើ​ក្រៀម ដើម្បី​ជួយ​ឲ្យ​ឆាប់​ឆ្អែត និង​ងាយស្រួល​រំលាយ​អាហារ ព្រម​ទាំង​ពពួក​អាហារ​ឡើង​មេ (fermented food) ដូចជា​ទឹក​ដោះ​គោ​ជូរ គីមឈើ ជ្រល់ ដើម្បី​ជួយ​បង្កើន​ការ​ធ្វើ​មេតាប៉ូលីស និង​ជួយ​ឲ្យ​​ស្រក​ទម្ងន់។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ជៀសវាង​អាហារ​កែច្នៃ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ក្រោយ​ញ៉ាំ​ជាតិ​ស្ករ​ក្នុង​បរិមាណ​ដូច​គ្នា ស្រី​ៗ​ដែល​មាន​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ ​មាន​ការ​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ជាង​​ បើ​ប្រៀបធៀប​ទៅ​នឹង​​អ្នក​ដែល​គ្មាន​ជំងឺ​នេះ។ ៣. ហាត់​ប្រាណ​ជា​ទៀងទាត់ ទន្ទឹម​នឹង​នេះ​ដែរ ស្រី​ៗ​ដែល​ហាត់ប្រាណ​យ៉ាង​ហោច​ណាស់​៣០​នាទី​ក្នុង​មួយ​ថ្ងៃ មាន​ហានិភ័យ​​ទាប​ក្នុង​ការវិវត្ត​ទៅជា​បញ្ហា​​ធាត់​ជ្រុល។ ទោះ​បី​ជា​ស្ត្រី​ដែល​មាន​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ ត្រូវការ​ពេល​យូរ​ជាង​​ក្នុង​ការ​សម្រក​ទម្ងន់​ក៏​ពិត​មែន​ ប៉ុន្តែ​​ការ​ហាត់ប្រាណ​ជា​ទៀងទាត់ នឹង​អាច​ជួយ​ឲ្យ​យើង​ស្រក​ទម្ងន់​បន្តិច​ម្ដង​ៗ​ជា​មិន​ខាន។ [embed-health-tool-ovulation] ​​​​៤. គ្រប់គ្រង​ចំណង់​អាហារ ជា​ធម្មតា គ្នា​យើង​តែង​មាន​អារម្មណ៍​ឃ្លាន​នេះ​ឃ្លាន​នោះ អំឡុង​ពេល​​ញ៉ាំ​​អាហារដើម្បី​​សម្រក​ទម្ងន់។ យ៉ាង​ណា​មិញ ការ​គ្រប់គ្រង​ចំណង់​អាហារ​ឲ្យ​បាន​​ល្អ មាន​សារៈសំខាន់​ណាស់ […]


ជំងឺគីសក្រពេញអូវែ

កំពូលអាហារ៤ប្រភេទ ប្រឆាំងបញ្ហាសក់ជ្រុះបណ្តាលមក​ពី​គីសទឹកក្រពេញអូវែ

គីស​ទឹក​ក្រពេញ​អូវែ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​រូបរាង​ និង​ទម្ងន់​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បញ្ហា​សុខភាព​មួយ​នេះ​ក៏​អាច​​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សរសៃ​សក់​ និង​ស្បែក​​របស់​យើង​ដូច​គ្នា។ ពិត​ណាស់ ប្រសិនបើ​​មិន​រក​វិធី​ដោះស្រាយ​ឲ្យ​ទាន់​ពេលវេលា​ទេ​នោះ ​វា​នឹង​​អាច​បណ្ដាល​ឲ្យ​យើង​ទំពែក​តែ​ម្ដង។ កត្តា​​បង្ក​ និង​រោគ​សញ្ញា​នៃ​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ ស្ត្រី​ដែល​កើត​ជំងឺ​នេះ ច្រើន​តែ​មក​រដូវ​មិន​ទៀង​ ឬ​​មានការ​មក​រដូវ​រយៈពេល​យូរ ដោយ​សារ​តែ​​មាន​កម្រិត​អ័រម៉ូន​បុរស​ច្រើន​ជ្រុល។ រោគសញ្ញា​សំខាន់​ៗ​នៃ​គីស​ទឹក​ក្រពេញ​អូវែ​ រួម​មាន​ ការ​មក​រដូវ​មិន​ទៀងទាត់​ ឬ​មិន​មក​រដូវ មក​រដូវ​ច្រើន​ជ្រុល​ ឬ​ដុះ​រោម​​នៅ​លើ​​​មុខ និង​ដង​ខ្លួន​ច្រើន​ខុស​ធម្មតា កើត​មុន​​ទាំង​នៅ​លើ​មុខ និង​ខ្លួន ឈឺ​អាង​ត្រគាក​ ពិបាក​មាន​គភ៌ ហើយ​ស្បែក​​ឡើង​ក្រាស់​ និង​ស្រអាប់​ ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ហេតុអ្វី​គីស​ទឹក​ក្រពេញ​អូវែ​ប៉ះពាល់​ដល់​សក់? អ័រម៉ូន​បុរស​​ត្រូវ​បាន​ផលិត​ដោយ​ធម្មជាតិ​នៅ​ក្នុង​អូវែ ក្រពេញ​អាដ្រេណាល់ (Adrenal) ​និង​កោសិកា​ខ្លាញ់​នៃ​រាងកាយ​របស់​ស្ត្រី។ ជាក់​ស្ដែង អ័រម៉ូន​នេះ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​រោម​ក្លៀក​ និង​រោម​តំបន់​ពិសេស​ដុះ​លូតលាស់​។ ប៉ុន្តែ អំឡុង​ពេល​មក​រដូវ អ័រម៉ូន​បុរស​ទាំង​នេះ​នឹង​បំប្លែង​ទៅ​ជា​អ័រម៉ូន​អឹស្ត្រូសែន។ យ៉ាង​ណា​មិញ បើ​យើង​កើត​គីស​ទឹក​ក្នុង​ក្រពេញ​អូវែ នោះ​អូវែ​នឹង​ប្រែ​ទៅ​ជា​ដុំ​គីស​ ព្រម​ទាំង​ផលិត​អ័រម៉ូន​បុរស​ច្រើន​ជ្រុល​ ក៏​ដូចជា​រារាំង​​ការ​លូតលាស់​នៃ​ឫស​សក់​ និង​បណ្ដាល​ឲ្យ​ជ្រុះ​សក់។ [embed-health-tool-ovulation] កំពូល​អាហារ​​៤​ប្រភេទ​ ​ប្រឆាំង​នឹង​បញ្ហា​សក់​ជ្រុះ​បណ្ដាល​មក​ពី​បញ្ហា​គីស​ក្រពេញ​អូវែ ១. វីតាមីន​ ​ពពួក​វីតាមីន​D វីតាមីន​B12 និង​ជាតិ​ដែក​មាន​សារសំខាន់​ណាស់​ ដើម្បី​ជួយ​ទ្រទ្រង់​​ការ​លូតលាស់​​​នៃ​សរសៃ​សក់​។ ដូចនេះ​ហើយ​ យើង​គួរ​តែ​ញ៉ាំ​អាហារ​បំប៉ន​ដែល​ផ្សំ​ពី​វីតាមីន​​ទាំង​នេះ​ភ្លាម​ៗ ប្រសិនបើ​រាងកាយ​ខ្វះ​វីតាមីន​ រហូត​ដល់​កម្រិត​​វីតាមីន​​ទាំង​ប៉ុន្មាន​មុខ​នេះ ​ត្រលប់​មក​រក​ភាព​ប្រក្រតី​វិញ។ ២. បន្លែ ជាមួយ​គ្នា​នេះ​ដែរ​ […]


ជំងឺគីសក្រពេញអូវែ

ធ្វើម៉េចដឹងថាគីសដៃស្បូនជាគីសធម្មតា ឬគីសត្រូវព្យាបាល?

គីសដៃស្បូនជាគីសដែលកើតនៅកន្សោមមេជីវិតញី (កន្សោមពង) របស់​​ស្រ្តី។ ពាក្យថាគីសគឺដូចថង់ទឹកមួយ​ដែលមានទឹកនៅខាងក្នុង។ តើគីសដៃស្បូន​មាន​ប៉ុន្មាន​ប្រភេទ? ហើយប្រភេទណាមិនគួរឱ្យបារម្ភ និងប្រភេទណាត្រូវព្យាបាល? ព្យាបាលតាមដោយវិធីណាខ្លះ? វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា ឯកទេសសម្ភព និងរោគស្ត្រី ជាប្រធានបច្ចេកទេសគ្លីនិកនៅ​មន្ទីរ​សម្ភព​រ៉ូស​បានឱ្យដឹងថា គីសដៃស្បូនមានច្រើន​ប្រភេទ ដែល​អាច​ចែកចេញជាពីរក្រុមធំៗ។ ១. គីសធម្មតា គីសធម្មតាជាគីសដែលវិវត្តឥតឈប់នៅក្នុងខ្លួនស្រ្តី ហើយជាធម្មតា​មាន​តូចមានធំ រួចក៏រីកកាន់តែ​ធំហើយ​ផ្ទុះចេញជាមេជីវិតញី។ គីសធម្មតាមានទំហំតូច សម្បកស្តើង និងមានផ្ទុកទឹកនៅខាងក្នុង។ ២. គីសជំងឺ គីសជំងឺមានសម្បកខុសពីគីសធម្មតាដែលអាចជាសរសៃឈាម ហើយខាងក្នុង​អាច​មាន​ស្ថានភាពខុសៗ​គ្នាទៅតាមប្រភេទរបស់​គីស​នីមួយៗ៖ មុយគីស៖ មានរម្អិលខាប់ៗនៅខាងក្នុង គីស Dermoid៖ អាចមានសក់ ស្បែក ឬធ្មេញនៅខាងក្នុង គីសឈាមរដូវ៖ អាចហៅថាគីសសុកូឡាដែលមានឈាមរដូវកកនៅខាងក្នុង វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា ឯកទេសសម្ភព និងរោគស្ត្រី និង​ជាប្រធានបច្ចេកទេស​គ្លីនិកនៅ​មន្ទីរ​សម្ភពរ៉ូស ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គីសដៃស្បូនមួយណាត្រូវការការព្យាបាល ហើយគីសណាមិនត្រូវការការព្យាបាល? ជាទូទៅគីសដៃស្បូនប្រភេទធម្មតាអាចបាត់ទៅវិញដោយខ្លួនឯង ហើយ​គីសដៃស្បូនដែលតម្រូវ​ឱ្យ​មាន​ការព្យាបាលគឺគីសប្រភេទជំងឺ។ ការព្យាបាល​គឺទៅតាមប្រភេទ និងស្ថានភាពរបស់​គីស​នីមួយៗ៖ គីសមានទំហំតូច៖ គ្រូពេទ្យអាចមិនទាន់ធ្វើការព្យាបាលទេ គីសកោសិកា៖ បើគីសមានសក់ ស្បែក ឬធ្មេញនៅខាងក្នុង គ្រូពេទ្យ​ត្រូវធ្វើការវះយកចេញ ដោយ​មិន​គិត​ពី​ទំហំ ដើម្បីឱ្យដឹងថា […]


ជំងឺគីសក្រពេញអូវែ

ហេតុអ្វីស្រីៗខ្លះ មានគីសលើក្រពេញអូវែ? នេះជាមូលហេតុគួរដឹង

​​គីស​​នៅ​លើ​ក្រពេញ​អូវែ​ជា​ថង់​ទឹក​ ដែល​លូតលាស់​នៅ​​ខាង​ក្នុង​ ឬ​នៅ​លើ​អូវែ​។ ជា​ទូទៅ មាន​ស្ត្រី​ជា​ច្រើន​ជួប​ប្រទះ​បញ្ហា​គីស​ក្នុង​ក្រពេញ​អូវែ​​នៅ​ពេល​ណា​មួយ​ក្នុង​មួយ​ជីវិត​របស់​ខ្លួន​។ ពិត​ណាស់​ ស្ត្រី​យើង​ភាគ​ច្រើន​ មិន​បាន​ដឹង​​ថា​ខ្លួន​​មាន​គីស​នោះ​ទេ​ ពីព្រោះ​គីស​អាច​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង​។ ប៉ុន្តែ​ ក្នុង​ករណី​ខ្លះ គីស​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ ​ជា​ពិសេស​នៅ​ពេល​ដែល​​វា​បែក​ធ្លាយ​​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! រោគសញ្ញា​នៃ​គីស​ក្រពេញ​អូវែ ជាក់ស្ដែង ដុំ​គីស​ជា​ច្រើន​មិន​បង្ក​ជា​គ្រោះថ្នាក់​ ឬ​រោគសញ្ញា​ណា​មួយ​ឡើយ។ ប៉ុន្តែ​ចំពោះ​ដុំ​គីស​ដែល​មាន​ទំហំ​ធំ អាច​បណ្ដាល​ឲ្យ​មាន​រោគសញ្ញា​ដូច​ខាង​ក្រោម​៖ ​​​ឈឺ​អាង​ត្រគាក ការ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​មិន​ប្រក្រតី​ ឈឺចាប់​ពេល​មក​រដូវ​ ឈឺចាប់​​អំឡុង​ពេល​រួម​ភេទ​ នោម​ញឹកញាប់​ជាង​ធម្មតា​ មិន​អាច​បញ្ចេញ​ទឹក​នោម​ឲ្យ​អស់​ពី​ប្លោក​នោម​ ស្រក​ទម្ងន់​ ឈឺចាប់​នៅ​ភ្លៅ ឬ​ខ្នង​ផ្នែក​ខាង​ក្រោម មូលហេតុ​បង្ក​នៃ​គីស​លើ​ក្រពេញ​អូវែ ១. អ័រម៉ូន​មិន​ទៀងទាត់​ មិន​ថា​បញ្ហា​អ័រម៉ូន​​​មិន​ទៀងទាត់​​កើត​ឡើង​​តាម​ធម្មជាតិ​​ ឬ​បណ្ដាល​មក​ពី​ការ​ប្រើ​ថ្នាំ​​ជួយ​ឲ្យ​មាន​កូន​​ក៏​ដោយ​ វា​​អាច​​​បង្ក​ឲ្យ​មាន​គីស​លើ​ក្រពេញ​អូវែ​បាន​។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មក​រដូវ​ច្រើន​ និង​ឈឺចាប់​ អាច​មក​ពី​បញ្ហា​សុខភាព​មួយ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មូលហេតុមកឈាម​រដូវ​តិច​ជាង​​ធម្មតា អាច​មក​ពី​ហេតុផល​ទាំង​នេះ ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី ២. ពពោះ ជា​ធម្មតា គីស​លើ​ក្រពេញ​អូវែ​វិវត្ត​​នៅ​ពេល​ដែល​យើង​ជិត​ចាប់ផ្ដើម​​មាន​ផ្ទៃពោះ ដើម្បី​ជួយ​ទ្រទ្រង់​រហូត​ដល់​សុក​កកើត​​ឡើង។ យ៉ាងណា​ប្រសិនបើ​គីស​នៅ​តែ​​ស្ថិត​លើ​អូវែ បន្ត​​រហូត​ដល់​ដំណាក់កាល​​បន្ទាប់​នៃ​ការ​ពពោះ​ ​នោះ​យើង​ចាំបាច់​ត្រូវ​​យក​វា​ចេញ​។ [embed-health-tool-due-date] ៣. ជំងឺ​Endometriosis ជំងឺEndometriosis បង្ក​ឲ្យ​មាន​ការ​​ឈឺ​ចាប់​ដែល​បណ្ដាល​ឲ្យ​កោសិកា​លូតលាស់​នៅ​ខាង​ក្រៅ​ស្បូន​។ ​អ្នក​ដែល​កើត​ជំងឺ​នេះ […]


ជំងឺគីសក្រពេញអូវែ

ចេញ​សញ្ញា​ទាំង​នេះ អាច​ថា​​មាន​ដុំ​គីស​ក្រពេញ​​អូវែ​

បើ​ស្រី​ៗ​យើង​មាន​បញ្ហា​ឈឺ​ពោះ ឬ​​មិន​ស្រួល​ក្នុង​ពោះ​ខ្លាំង និង​មាន​រយៈពេល​យូរ​ ​នេះ​​អាច​មក​ពី​ដុំ​គីសក្រពេញ​​អូវែ​។ នេះជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ដែល​សារធាតុ​រាវ ឬ​ថង់​ជាលិកា​ តូច​ៗ​ទាំង​នោះ​កើត​មាន​​នៅ​លើ​ ឬ​នៅ​ក្នុង​អូវែ​។ ដុំ​គីស​ភាគ​ច្រើន​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​​​ឯង ប៉ុន្តែ​ក្នុង​ករណី​ដែល​យើង​មាន​អារម្មណ៍​ហើម​ពោះ​រយៈពេល​យូរ នេះ​អាច​ជា​សញ្ញា​បញ្ជាក់​ថា​ដុំ​គីស​អូវែ​កំពុង​លូតលាស់​។ បន្ថែម​ពី​នេះ ស្រី​ៗ​យើង​ក៏​អាច​មាន​អារម្មណ៍​ឈឺ​ចុក​ចាប់​នៅ​ផ្នែក​ម្ខាង​នៃ​ពោះ​ផ្នែក​ខាង​ក្រោម​ ខ្នង​ផ្នែក​ខាង​ក្រោម​ ឬ​ឆ្អឹង​អាង​ត្រគាក​ផង​ដែរ​។ សញ្ញា​ផ្សេង​ទៀត​​បញ្ជាក់​ថា​យើង​មាន​ដុំ​គីស​ក្រពេញ​​អូវែ​ ឈឺ​ចាប់​នៅ​ពេល​រួម​ភេទ​ ប្រែប្រួល​ទម្លាប់​នៃ​ការ​បន្ទោបង់​ ឬ​​នោម​ ស្រក​ ឬ​ឡើង​ទម្ងន់​ដែល​មិន​បាន​រំពឹង​ទុក​ ​​មាន​​អារម្មណ៍​ឆ្អែត​លឿន​នៅ​ពេល​ញ៉ាំ​អាហារ​​ ឈឺ​ចាប់​នៅ​ពេល​មក​រដូវ​ នោម​ញឹកញាប់​។ ​​​ចំពោះ​គីស​ដែល​ចេញ​ឈាម​ ផ្ទុះ ឬ​​ធ្វើ​ឲ្យ​អូវែ​រមួល​ អាច​បណ្ដាល​ឲ្យ​ស្រី​ៗ​យើង​កាន់​តែ​ឈឺ​ចាប់​ខ្លាំង​ក្លា​។ សញ្ញា​​ផ្សេង​ទៀត​ដែល​​បង្ហាញ​ថា​ យើង​មាន​ដុំ​គីស​អូវែ​ដែល​ផ្ទុះ​ រួម​មាន​៖ ចង្អោរ​ ឬ​ក្អួត​ គ្រុន​ក្ដៅ​ ហូរ​ឈាម​តាម​ទ្វារ​មាស​ វិល​មុខ​ ខ្សោយ​។ ពេល​ណា​គួរ​ទៅ​ជួប​​គ្រូពេទ្យ​? បើ​ស្រី​ៗ​យើង​​ជួប​ប្រទះ​ការ​ឈឺចាប់​អាង​ត្រគាក​ខ្លាំង ជា​ពិសេស​នៅ​ពេល​ដែល​អាការៈនេះកើត​ឡើង​​ភ្លាម​ៗ យើង​គប្បី​ទៅ​ជួប​​គ្រូពេទ្យ​ជា​បន្ទាន់ ពីព្រោះ​​អូវែ​រមួល​ អាច​កាត់​បន្ថយ​ ឬ​បញ្ឈប់​លំហូរ​ឈាម​​តែ​ម្ដង ដែល​អាច​ប៉ះពាល់​ដល់​អូវែ​ធ្ងន់ធ្ងរ​។ ​មួយ​វិញ​ទៀត​ ចំពោះ​ការ​ឈឺ​ចាប់​អាង​ត្រគាក​ទូទៅ យើង​ក៏​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​​កំណត់​ពី​មូលហេតុ​នៃ​ការ​ឈឺ​ចាប់​ឲ្យ​បាន​ច្បាស់លាស់​ដូច​គ្នា​។


ជំងឺគីសក្រពេញអូវែ

ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ ​យ៉ាង​នេះ​

យើង​ឃើញ​ថា ស្រីៗ​មួយ​ចំនួន​មាន​បញ្ហា​គីស​ដៃ​ស្បូន ឬ​គីស​ក្នុង​ស្បូន​ដែល​សុទ្ធ​តែ​បង្ក​ផល​វិបាក​ដល់​សុខភាព ហើយ​ដូច​គ្នា​នេះ​ដែរ ជំងឺ​គីស​ស្រទាប់​រដូវ​នៃ​ក្រពេញ​អូវ៉ែ ក៏​ផ្ដល់​ការ​ឈឺ​ចាប់​ដល់​មនុស្ស​ស្រី​មិន​តិច​ដែរ។ ជុំ​វិញ​បញ្ហា​គីស​ស្រទាប់​រដូវ​នៃ​ក្រពេញ​អូវ៉ែ​នេះ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​ពន្យល់​ឲ្យ​ដឹង​ថា ជំងឺ​នេះ ជា​ការ​ដុះ​ខុស​កន្លែង​របស់​ស្រទាប់​រដូវ (ស្រទាប់​ក្នុង​ប្រហោង​ស្បូន) នៅ​លើ​ក្រពេញ​អូវ៉ែ​របស់​ដៃ​ស្បូន។ ក្នុង​ករណី​ដែល ស្រីៗ​កើត​មាន​បញ្ហា​នេះ អ្នក​ជំងឺ​នឹង​មានការ​ឈឺ​ចាប់​ ៥​ចំណុច​នេះ​ដូច​ជា៖ ទី១. ឈឺ​ចាប់​អំឡុង​ពេល​មក​រដូវ និង​ក្រោយ​មក​រដូវ ទី២. ឈឺ​ចាប់​ក្នុង​ពេល​រួម​ភេទ​ជា​ធម្មតា​ស្ថិត​នៅ​ក្នុង​ទ្វារមាស និង​ខាង​ក្រោយ ហើយ​កាន់​តែ​អាក្រក់​មុន​ពេល​មក​រដូវ ទី៣. ឈឺ​ចាប់​រ៉ាំរ៉ៃ​ជះ​ឥទ្ធិពល​ដល់​ឆ្អឹង​អាង​ត្រគាក​តូច​ក៏​ដូច​ជា​តំបន់​ចង្កេះ។ ការ​ឈឺ​ចាប់​ទាំង​នេះ​កើត​ឡើង​ជុំ​វិញ​ការ​បញ្ចេញ​ពង​អូវុល និង​អំឡុង​ពេល​មាន​រដូវ ទី៤. ឈឺ​ចាប់​ពេល​បត់​ជើង (ការ​ធ្វើ​ចលនា​ពោះ​វៀន​អំឡុង​ពេល​មាន​រដូវ​បង្ក​ការ​ឈឺ​ចាប់) ទី៥. ពិបាក​នោម​អំឡុង​ពេល​មក​រដូវ ។ល។ វេជ្ជបណ្ឌិត​ឯក​ទេស​រោគ​ស្ត្រី និង​សម្ភព​បាន​បន្ត​ទៀត​ថា ជម្រើស​នៃ​ការ​ព្យាបាល​ជំងឺ​នេះ គឺ​អាស្រ័យ​ទៅ​លើ​ការ​ចង់​មាន​ផ្ទៃ​ពោះ អាយុ ភាព​ធ្ងន់ធ្ងរ និង​ទំហំ​នៃ​ដុំ​គីស ដោយ​មាន​ការ​វះ​កាត់ ឬ​ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សេង​ៗ​ជាដើម។ មួយ​វិញ​ទៀត ការ​មាន​ផ្ទៃ​ពោះ​ទៅ​ថ្ងៃ​ក្រោយ​នៅ​តែ​អាច​ធ្វើ​ទៅ​បាន​ បើសិនជា​អូវ៉ែ និង​ស្បូនមិនបានកាត់ចេញ។


ជំងឺគីសក្រពេញអូវែ

ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ អាចជា​បញ្ហាធ្វើឲ្យ​ស្រីៗគ្មានកូន

ស្រីៗ​ស្ថិត​ក្នុង​វ័យ​បន្ត​ពូជ​ទំនង​ជា​ធ្លាប់​បាន​ឮ​ ឬ​ខ្លះ​អាច​ថា​​​មិន​ធ្លាប់​ឮ​ពី​ប្រ​ភេទ​ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ​នេះ​ក៏​ថា​បាន។ ជំងឺ​ប្រ​ភេទ​នេះ​អាច​ធ្វើ​ឲ្យ​ស្រី​យើង​ពិបាក​មាន​កូន ហើយ​​អាច​​បង្ក​ជា​ឱកាស​ឲ្យ​កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ និង​ជំងឺ​បេះដូង​ទៀត​ផង​។ ១. ព័ត៌មាន​ទូទៅ ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ​ (Polycystic ovary syndrome ឬPCOS)​ គឺ​ជា​បញ្ហា​អ័រម៉ូន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​លើ​ស្រី​ក្នុង​វ័យ​បន្ត​ពូជ​ភាគច្រើន​នៅ​អាយុ​១៥​ទៅ ៤៤​ឆ្នាំ។ ជំងឺ​ប្រភេទ​នេះ​អាច​មាន​លក្ខណៈ​សម្គាល់​បី​យ៉ាង​សំខាន់​គឺ៖​ រដូវ​មិន​ទៀងទាត់​៖ នេះ​មាន​ន័យ​ថា​អូវែ​របស់​ស្រីៗ​យើង​មិន​បាន​បញ្ចេញ​ស៊ុត​មេជីវិត​ញី​ទៀង​ទាត់​។​ អ័រម៉ូន​អង់​ដ្រូហ្សែន​ខ្ពស់៖ ការ​កើន​ឡើង​ខ្ពស់​នៃ​កម្រិត​ «អ័រម៉ូនៅភេទប្រុស»​នៅ​ក្នុង​រាង​កាយ​ អាច​បង្ក​ឲ្យ​មាន​ដុះ​រោម​ច្រើន​នៅ​លើ​មុខ និង​រាង​កាយ​។ ដុំ​ថង់​ទឹក​តូចៗ​ច្រើន​ក្នុង​អូវែ៖ ការណ៍​នេះ​ធ្វើ​ឲ្យ​អូវែ​រីកធំ និង​មាន​ផ្ទុក​ថង់​ពេញ​ដោយ​ទឹកជា​ច្រើន​នៅ​ព័ន្ធ​ជុំ​វិញ​ស៊ុត​។ បើ​មាន​ចេញ​លក្ខណៈ​ពីរ​ក្នុង​ចំណោម​បី​នេះ ស្រីៗ​យើង​គូរ​ទៅ​ជួប​ពេទ្យ​ដើម្បីធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ។​ ២. រោគ​សញ្ញា​ផ្សេង​ទៀត ស្រីៗ​​ដែល​មាន​ចេញ​រោគ​សញ្ញា​ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ​ ជា​ធម្មតា​ចេញ​រោគ​សញ្ញា​នៅ​វ័យ​ជាង​២០​ឆ្នាំ ឬ​តិច​ជាង​នេះ ខណៈ​មាន​ស្រ្តី​ប្រហែល​ជា​៧០​ភាគរយ ការ​សិក្សា​បញ្ជាក់​ថា​មិ​ន​មាន​ចេញ​រោគ​សញ្ញា បើ​ទោះ​បី​ជា​កើត​ជំងឺ​នេះ។​ រោគ​សញ្ញា​ទាំង​នោះ​រួម​មាន​៖ រដូវ​មិន​ទៀង ឬ​បាត់​រដូវ​តែម្ដង​ មិន​ងាយ​មាន​ផ្ទៃពោះ ព្រោះតែ​មេជីវិត​ញី​ធ្លាក់​មិន​ទៀងទាត់ ឬ​មិន​ធ្លាក់​មេជីវិត​ញី​ ដុះ​រោម​ច្រើន​លើ​មុខ ទ្រូង ខ្នង និង​កំប៉េះ​គូទ ឡើង​ទម្ងន់ ជ្រុះ​សក់ ស្បែក​ឡើង​ខ្លាញ់ ឬ​មុន ជំងឺ​ប្រភេទ​នេះ​ក៏​មាន​ទំនាក់​ទំនង​នឹង​ការ​បង្កើត​ឱកាស​ឲ្យ​កើត​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត​ដូច​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​ជំងឺបេះដូង ដោយសារ​មាន​កម្រិត​កូលេស្តេរ៉ូល​ខ្ពស់​។ ៤. មូល​ហេតុ​បង្ក​ ក្រុម​គ្រូពេទ្យ​នៅ​មិន​ទាន់​ដឹង​ច្បាស់ទេ​ថា​ជំងឺ​នេះ​បង្ក​ឡើង​ដោយ​មូល​ហេតុ​អ្វី​ឲ្យ​ប្រាកដ​នោះ។ ក្រុម​គ្រូពេទ្យ​ជឿ​ថា​ការ​កើន​ឡើ​ង​កម្រិត​អ័រម៉ូន​ភេទ​ប្រុស​នៅ​ក្នុង​រាង​កាយ​ស្រីៗ​បាន​រារាំង​អូវែ​ក្នុង​ការ​ផលិត​ស៊ុត និង​ធ្វើ​ឲ្យស៊ុត​មិន​មាន​ដំណើរ​ការ​ប្រក្រតី។​ ដូច​គ្នា​ដែរ​បញ្ហា​តំណពូជ ភាព​ធន់នឹង​អាំង​ស៊ុយ​លីន និង​ការ​រលាក​សុទ្ធ​តែ​មាន​ទំនាក់​ទំនង​ធ្វើ​ឲ្យ​​មាន​ការ​កើន​ឡើង​អ័រម៉ូន​ភេទ​ប្រុស​អង់​ដ្រូហ្សែន​។ ស្រ្តី​អាច​មាន​ដល់​៧០ភាគរយ​មាន​ភាធន់​នឹង​អាំង​ស៊ុយ​លីន​ពេល​កើត​ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ ដែលធ្វើ​ឲ្យ​កោសិកា​មិន​អាច​​ប្រើ​ប្រាស់​អាំង​ស៊ុយ​លីន​បាន​ត្រឹម​​ត្រូវ​។ អាំងស៊ុយ​លី​ន គឺជា​អ័រម៉ូន​ផលិត​ឡើង​ដោយ​លំពែង ជូយ​ដល់​រាង​កាយ​គ្រប់​គ្រង​ និង​បំប្លែង​ជាតិ​ស្ករ​ពី​អាហារ​ទៅជា​ថាម​ពល​។ […]


ជំងឺគីសក្រពេញអូវែ

កុំបារម្ភ! គីសដៃស្បូនប្រភេទនេះ ៩០% អាចបាត់ទៅវិញខ្លួនឯង

គីស​ដៃ​ស្បូន​មាន​ច្រើន​ប្រភេទ មាន​ទាំង​កាច និង​ស្លូត មានគីសទឹក គីស​ឈាម​រដូវ គីស​បង្ក​ឡើង​ដោយ​ពង​មេជីវិត​តាម​រដ្ត​រដូវ ជាដើម។ ក្នុង​ចំណោម​គីស​ទាំង​នោះ គីស​បង្ក​ឡើង​ដោយ​ពង​មេជីវិត​តាម​វដ្តរដូវ ៩០% អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ឯ ១០% ទៀត មិន​វិវត្ត​ទៅ​ជា​កាច​នោះ​ទេ អាច​នៅ​ទំហំ​ដដែល ឬ​ធំៗ​ទៅ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី សញ្ញាបត្រ​ពី​បារាំង។ លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ប្រដាប់​ភេទ​ស្ត្រី មានទ្វារមាស រន្ធទ្វារមាស មាត់ស្បូន តួស្បូន ដៃស្បូន​ឆ្វេងស្តាំ និង​កន្សោម​មេជីវិត (អូវែ)។ យើង​តែ​ងនិយាយ​ថា គីស​ដៃ​ស្បូន តែ​តាម​ពិត​ទៅ​គីស​ទាំង​នោះ​នៅ​នឹង​កន្សោម​មេ​ជីវិត​នោះ​ទេ។ កន្សោម​មេ​ជីវិត​បង្កើត​ឡើង​ដោយ​កោសិកា​សំបក កោសិកា​ទ្រទ្រង់ កោសិកា​មេជីវិត ហើយ​គីស​អាច​កើត​ចេញ​ពី​កោសិកា​ទាំង​អស់​នោះ។ គីស​ដែល​កើត​ចេញ​ពី​កោសិកា​សំបក មាន​គីស​ប្រភេទ​ទឹក ខាប់​អន្ធិលៗ គីស​អាច​កើ​តពី​ពង​មេជីវិត​របស់​យើង ទៅ​តាម​ការ​លូតលាស់​ពង​មេជីវិត​នៅ​តាម​វដ្តរ​ដូវ។ ឯ​គីស​កើត​ចេញ​ពី​កោសិកា​ទ្រទ្រង់ គឺ​មាន​ទាំង​សក់ ឆ្អឹង ខ្លាញ់ និង​ស្បែក ដែល​គីស​ប្រភេទ​នេះ​មាន​ឈ្មោះ​ថា (Dermoid Cyst) ។ [embed-health-tool-ovulation] ចំណែក​គីស​មួយ​ទៀត​ជា​គីស​ប្រភេទ​ឈាម​រដូវ ដែល​ជា​ធម្មតា​កោសិកា​ស្រទាប់​រដូវ​នៅ​ក្នុង​ស្បូន តែ​នៅ​ពេល​មួយ​កោសិកា​ស្រទាប់​រដូវ​រត់​មក​ទុំ​ជាប់​ជាមួយ​កន្សោម​មេជីវិត បង្កើត​ទៅ​ជា​ឈាម​រដូវ​នៅ​កន្លែង​ហ្នឹង​បង្ក​ទៅ​ជា​គីស។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ […]


ជំងឺគីសក្រពេញអូវែ

ស្រីៗមិនគួរប្រហែស រោគសញ្ញាទាំងនេះអាចជាជំងឺគីសដៃស្បូន

ស្រីៗមិនគួរប្រហែស រោគសញ្ញាទាំងនេះអាចជាជំងឺគីសដៃស្បូន បញ្ហា​​ទាក់​ទង​នឹង​ស្បូន អាច​ឲ្យ​ស្ត្រី​ប្រឈម​ហានិភ័យ​ខ្លាំង​ដល់​សុខភាព​ដូច​ជា មហារីក​ស្បូន កើត​គីស​ក្នុង​ស្បូន​ជាដើម។ ជាមួយ​គ្នា​នេះ​ដែរ ស្រ្តី​ក៏​អាច​ប្រឈម​នឹង​ការ​កើត​ដុំ​គីស​នៅ​ដៃ​ស្បូន​បាន​ដែរ ដែល​វា​ផ្ដល់​ផល​វិបាក​ច្រើន​។ បើ​តាម​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ ជំងឺ​ដុំ​គីស​ដៃ​ស្បូន (Ovarian Cysts) គឺ​ជា​ដុំ​ទឹក​ស្រោប​ដោយ​ស្រោម​នៅ​ក្នុង ឬ​នៅ​លើ​ផ្ទៃ​អូវែ (​ក្រពេញ​មេ​ជីវិត​ស្ត្រី) ដែល​នៅ​សង​ខាង​ស្បូន​ស្ត្រី។ ជំងឺ​គីស​ដៃ​ស្បូន បង្ហាញ​រោគ​សញ្ញា​ប្រែប្រួល​ទៅ​តាម​ទំហំ​គីស​ដូចជា៖ – ឈឺ​អាង​ត្រគាក​ស្ទុំៗ និង​អាច​រាល​ដាល​ទៅ​ក្រោយ – ឈឺ​អាង​ត្រគាក​មុន​ចាប់​ផ្ដើម​មក​រដូវ ឬ​ពេល​រួម​ដំណេក – ក្អួត​ចង្អោរ និង​មាន​អារម្មណ៍​ថា ពេញ​ណែន​ធ្ងន់​ក្នុង​ពោះ – នោម​ញឹក ឬ​ក៏​ពិបាក​នោម – អាច​មាន​ចុក​ពោះ​ខ្លាំង​ភ្លាមៗ ព្រម​ទាំង​ក្អួត និង​ក្ដៅ​ខ្លួន។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! មន្ទីរពេទ្យ កាល់ម៉ែត បន្ត​ឲ្យ​ដឹង​ពី​ផល​វិបាក​ដែល​ប៉ះពាល់​ដល់​ស្ត្រី​ប្រសិន​បើ​កើត​គីស​ដៃ​ស្បូន៖ – ស្រ្តី​វ័យ​ចំណាស់​ដែល​អស់​រដូវ ហើយ​កើត​គីស​ដៃ​ស្បូន អាច​ប្រឈម​នឹង​កើត​ជំងឺ​មហារីក – Ovarian cyst Torsion គឺ​ដុំ​គីស​ដែល​រមួល​បណ្ដាល​ឲ្យ​ចុក​ពោះ​ខ្លាំង – Ovarian cyst Rupture គឺ​ដុំ​គីស​ដែល​បែក​រហែក​បណ្ដាល​ឲ្យ​ចុក​ពោះ​ខ្លាំង និង​មាន​ឈាម​ដក់​ក្នុង​ពោះ។ ចំពោះ​មូល​ហេតុ​នៃ​កើត​គីស​ដៃ​ស្បូន គឺ​អា​ស្រ័យ​ទៅ​តាម​ប្រភេទ​នៃ​គីស​នីមួយៗ ហើយ​ការ​ព្យាបាល​ក៏​ផ្អែក​ទៅ​តាម​រោគ​សញ្ញា អាយុ​ស្ត្រី ប្រភេទ និង​ទំហំ​នៃ​គីស​ផង​ដែរ។ [embed-health-tool-ovulation] ក្នុង​ករណី​ដែល​ស្រីៗគ្នាយើង មាន​​រោគ​សញ្ញា​ដែល​បាន​រៀបរាប់​ប្រាប់​ខាង​លើ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស