brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ម៉េចបានស្រីៗខ្លះ មានគីសលើក្រពេញអូវែ?

​​គីស​​នៅ​លើ​ក្រពេញ​អូវែ​ជា​ថង់​ទឹក​ ដែល​លូតលាស់​នៅ​​ខាង​ក្នុង​ ឬ​នៅ​លើ​អូវែ​។ ជា​ទូទៅ មាន​ស្ត្រី​ជា​ច្រើន​ជួប​ប្រទះ​បញ្ហា​គីស​ក្នុង​ក្រពេញ​អូវែ​​នៅ​ពេល​ណា​មួយ​ក្នុង​មួយ​ជីវិត​របស់​ខ្លួន​។ ពិត​ណាស់​ ស្ត្រី​យើង​ភាគ​ច្រើន​ មិន​បាន​ដឹង​​ថា​ខ្លួន​​មាន​គីស​នោះ​ទេ​ ពីព្រោះ​គីស​អាច​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង​។ ប៉ុន្តែ​ ក្នុង​ករណី​ខ្លះ គីស​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ ​ជា​ពិសេស​នៅ​ពេល​ដែល​​វា​បែក​ធ្លាយ​​។

ម៉េចបានស្រីៗខ្លះ មានគីសលើក្រពេញអូវែ?

គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

រោគសញ្ញា​នៃ​គីស​ក្រពេញ​អូវែ

ជាក់ស្ដែង ដុំ​គីស​ជា​ច្រើន​មិន​បង្ក​ជា​គ្រោះថ្នាក់​ ឬ​រោគសញ្ញា​ណា​មួយ​ឡើយ។ ប៉ុន្តែ​ចំពោះ​ដុំ​គីស​ដែល​មាន​ទំហំ​ធំ អាច​បណ្ដាល​ឲ្យ​មាន​រោគសញ្ញា​ដូច​ខាង​ក្រោម​៖

  • ​​​ឈឺ​អាង​ត្រគាក
  • ការ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​មិន​ប្រក្រតី​
  • ឈឺចាប់​ពេល​មក​រដូវ​
  • ឈឺចាប់​​អំឡុង​ពេល​រួម​ភេទ​
  • នោម​ញឹកញាប់​ជាង​ធម្មតា​
  • មិន​អាច​បញ្ចេញ​ទឹក​នោម​ឲ្យ​អស់​ពី​ប្លោក​នោម​
  • ស្រក​ទម្ងន់​
  • ឈឺចាប់​នៅ​ភ្លៅ ឬ​ខ្នង​ផ្នែក​ខាង​ក្រោម

មូលហេតុ​បង្ក​នៃ​គីស​លើ​ក្រពេញ​អូវែ

១. អ័រម៉ូន​មិន​ទៀងទាត់​

មិន​ថា​បញ្ហា​អ័រម៉ូន​​​មិន​ទៀងទាត់​​កើត​ឡើង​​តាម​ធម្មជាតិ​​ ឬ​បណ្ដាល​មក​ពី​ការ​ប្រើ​ថ្នាំ​​ជួយ​ឲ្យ​មាន​កូន​​ក៏​ដោយ​ វា​​អាច​​​បង្ក​ឲ្យ​មាន​គីស​លើ​ក្រពេញ​អូវែ​បាន​។

អត្ថបទគួរអាន៖

២. ពពោះ

ជា​ធម្មតា គីស​លើ​ក្រពេញ​អូវែ​វិវត្ត​​នៅ​ពេល​ដែល​យើង​ជិត​ចាប់ផ្ដើម​​មាន​ផ្ទៃពោះ ដើម្បី​ជួយ​ទ្រទ្រង់​រហូត​ដល់​សុក​កកើត​​ឡើង។ យ៉ាងណា​ប្រសិនបើ​គីស​នៅ​តែ​​ស្ថិត​លើ​អូវែ បន្ត​​រហូត​ដល់​ដំណាក់កាល​​បន្ទាប់​នៃ​ការ​ពពោះ​ ​នោះ​យើង​ចាំបាច់​ត្រូវ​​យក​វា​ចេញ​។

៣. ជំងឺ​Endometriosis

ជំងឺEndometriosis បង្ក​ឲ្យ​មាន​ការ​​ឈឺ​ចាប់​ដែល​បណ្ដាល​ឲ្យ​កោសិកា​លូតលាស់​នៅ​ខាង​ក្រៅ​ស្បូន​។ ​អ្នក​ដែល​កើត​ជំងឺ​នេះ អាច​វិវត្ត​ទៅ​ជា​ដុំ​គីស​អូវែ ដែល​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​នៅ​ពេល​រួម​ភេទ និង​នៅ​ពេល​មក​រដូវ​។

គីសក្រពេញអូវែ

៤. ការ​ឆ្លង​មេរោគ​អាង​ត្រគាក​ធ្ងន់ធ្ងរ​

នៅ​ក្នុង​ករណី​ខ្លះ ការ​ឆ្លង​មេរោគ​នៅ​អាង​ត្រគាក​អាច​រាលដាល​ដល់​ក្រពេញ​អូវែ និង​បង្ក​ឲ្យ​មាន​ដុំ​គីស​នៅ​ក្រពេញ​អូវែ​ថែម​ទៀត​ផង​។

ចំណុចសំខាន់

មូលហេតុបង្កនៃ​គីស​លើ​ក្រពេញ​អូវែ​មាន​៖
  • អ័រម៉ូន​មិន​ទៀងទាត់
  • ពពោះ
  • ជំងឺ​Endometriosis
  • ការ​ឆ្លង​មេរោគ​អាង​ត្រគាក​ធ្ងន់ធ្ងរ
medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 25/11/2024