តាមធម្មជាតិ មនុស្សស្រីយើងស្រលាញ់ខ្លួនខ្លាំងណាស់ តែងតែព្យាយាមថែទាំខ្លួនគ្រប់ផ្នែកលើរាងកាយឲ្យស្អាតឥតខ្ចោះ ដើរទៅណាមកណាមានក្លិនទាក់ទាញមនុស្សនៅជុំវិញខ្លួន។ ប៉ុន្តែ ក៏មានគ្នាយើងស្រីៗខ្លះជួបបញ្ហាត្រង់កន្លែងសម្ងាត់មានក្លិនមិនល្អ ធ្វើឲ្យបាត់បង់ទំនុកចិត្តលើខ្លួនឯងតែម្ដង។ ចំពោះបញ្ហានេះ ស្រីៗយើងអាចសាកដោះស្រាយជាមួយអាហារប៉ុន្មានប្រភេទខាងក្រោមនេះ ដែលអាចជួយឲ្យក្លិនកន្លែងសម្ងាត់ល្អជាងមុន។
ចង់ដឹង BMI របស់ខ្លួន? គណនា BMI នៅទីនេះ
១. ផ្លែម្នាស់
ម្នាស់ត្រូវបានគេជឿថាអាចធ្វើឲ្យក្លិនកន្លែងសម្ងាត់ល្អ ដោយសារសម្បូរវីតាមីន C និង B ព្រមទាំងជាតិសរសៃថែមទៀត។ វីតាមីនដែលមានក្នុងម្នាស់ទាំងនេះមានតួនាទីសំខាន់ក្នុងការជួយដល់សុខភាពពោះវៀន និងជួយឲ្យទ្វារមាសរបស់យើងមានសុខភាពល្អផងដែរ។
២. យ៉ាអួរ
តាមពិតទៅ ផលិតផលធ្វើពីទឹកដោះគោ ភាគច្រើនអាចធ្វើឲ្យទ្វារមាសមានក្លិនមិនសូវល្អ លើកលែងតែយ៉ាអួរមួយ។ បាក់តេរី ឬProbiotics ដែលមាននៅក្នុងយ៉ាអួរ ជួយស្ដារតុល្យភាពបាក់តេរីល្អដែលមានក្នុងទ្វារមាសរបស់ស្រីៗយើង។ អ្វីដែលត្រូវចាំនោះគឺ យើងត្រូវចៀសវាងពីយ៉ាអួរដែលមានជាតិស្ករ ព្រោះវាអាចធ្វើឲ្យកន្លែងសម្ងាត់មានក្លិនមិនល្អ ពោលគឺញ៉ាំយ៉ាអួរសាប (plain yoghurt) មិនមានលាយស្ករ ឬរសជាតិអ្វីបន្ថែម។
៣. ផ្លែ Cranberries
ស្រីៗគ្នាយើងខ្លះច្បាស់ជាធ្លាប់ឮហើយថា ញ៉ាំផ្លែ Cranberries ឬញ៉ាំទឹករបស់វា ជួយកាត់បន្ថយឱកាសនៃការឆ្លងមេរោគលើផ្លូវទឹកនោម ប៉ុន្តែវាក៏ការពារការឆ្លងមេរោគតាមទ្វារមាសដែរ។ សមាសធាតុនៅក្នុង Cranberries អាចធ្វើឲ្យមានតុល្យភាពកម្រិត pH របស់ទ្វារមាស និងជាតិអាស៊ីដរបស់ ជួយប្រឆាំងនឹងបាក់តេរីអាក្រក់ ជាហេតុជួយឲ្យក្លិនកន្លែងសម្ងាត់ល្អ។
៤. ជីរអង្កាម
សាកល្បងញ៉ាំតែជីរអង្កាមរាល់ថ្ងៃម្ដងមើលគ្នាយើងស្រីៗ បន្ទាប់មកតាមដានក្លិនកន្លែងសម្ងាត់របស់ខ្លួន។ ជីរអង្កាមត្រូវបានគេស្គាល់ថាជារុក្ខជាតិផ្ដល់ក្លិនក្រអូប ហើយវាអាចធ្វើឲ្យក្លិនកន្លែងសម្ងាត់ល្អបានទៀតផង។
៥. ឈើអ៊ែម
ឈើអ៊ែម ឬ Cinnamon ល្អសម្រាប់ធ្វើឲ្យមានតុល្យភាពអាស៊ីដនៅក្នុងទ្វារមាស ព្រោះវាជាគ្រឿងទេសមានជាតិ alkaline ដែលអាចជួយបន្សាបជាតិអាស៊ីដដែលលើសក្នុងទ្វារមាស។ លើសពីនេះ ក៏អាចដើរតួជាអង់ទីប៊ីយ៉ូទិកកម្រិតស្រាល និងអាចការពារការឆ្លងមេរោគផ្សិត។
ក្រៅពីរបបអាហារប៉ុន្មានមុខខាងលើនេះ ស្រីៗគ្នាយើងគួរចេះតិចនិកថែទាំសុខភាពទ្វារមាសឲ្យបាល្អដូចជា អនាម័យមុន និងក្រោយរួមភេទ លាងសម្អាតត្រឹមត្រូវ និងទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ជាដើម។
[embed-health-tool-ovulation]