backup og meta

ស្រីៗពាក់អាវទ្រនាប់​គេងពេលយប់ ប៉ះ​ពាល់​អ្វី​ខ្លះ?

ស្រីៗពាក់អាវទ្រនាប់​គេងពេលយប់ ប៉ះ​ពាល់​អ្វី​ខ្លះ?

គ្នា​យើង​មួយ​ចំនួន​តែង​តែ​គិត​ថា​ការ​​ពាក់​អាវ​ក្នុង​ពេល​គេង​អាច​មិន​មាន​អ្វី​កើត​ឡើង​ចំពោះ​សុខ​ភាព​នោះទេ តែ​តាម​ពិត​ទៅ​ការ​ពាក់​អាច​ទ្រនាប់​ពេល​គេង​យប់​ក៏​អាច​មាន​ផល​មិន​ល្អ​ចំពោះ​សុខ​ភាព​មួយ​ចំនួន​ដែរ​ ដែល​ស្រដីៗ​យើង​អាច​ពិចារណាបាន​។​ខាង​ក្រោម​នេះគឺ​ជា​​អត្ថប្រយោជន៍នៃ​ការ​គេង​មិន​ពាក់​អាវក្នុង​ និង​ផល​ប៉ះ​ពាល់​នៃ​ការ​ពាក់​អាវ​ក្នុង​ពេលគេង។

ផល​ប៉ះ​ពាល់​​ពី​ការ​ពាក់​អាវ​ក្នុង​គេង

១. ធ្វើ​ឲ្យ​ឈាម​ដំណើរ​ការ​មិន​ប្រក្រតី

ប្រសិន​បើ​អាវ​ក្នុង​របស់​យើង​តឹង​នោះ​អាចនឹង​រឹត​​​សង្កត់​​លើ​ចរន្ត​ឈាម ហើយ​អាច​ប្រឆាំង​នឹង​ស្បែក​ធ្វើ​ឱ្យ​សាច់​ទ្រូង​របស់​យើង​ឡើង​តឹង។ ការ​ពាក់​អាវ​ក្នុង​រឹត​ខ្លាំង​ក៏​អាច​ធ្វើ​ឲ្យ​រារាំង​លំហូរ​ឈាម​ទៅ​កាន់​សរសៃ​ប្រសាទ​នៅ​ក្នុង​ដៃ​របស់​យើង​ និង​រាង​កាយ​ថែម​ទៀត​ផង។ ការ​ពាក់​អាវ​រឹប​ខ្លាំង ក៏​អាច​រារាំង​​មិន​ឲ្យ​ឈាម​រត់​ទៅ​ដល់​ជាលិកា​ដើម​ទ្រូង និង​ធ្វើ​ឲ្យ​ចរន្ត​ឈាម​ខ្សោយ​នាំ​ឱ្យ​វិល​មុខ​និង​រមួល​សាច់​ដុំ

២. រំខាន​ដល់​ការ​គេង​ និង​រលាក​ស្បែក

យើង​ប្រហែល​ជា​ដឹង​ហើយ​ថា​ការ​គេង​ក្នុង​សំលៀក​បំពាក់​ដែល​តូច​ជាង​ខ្លួន​ពិត​ជា​អាច​ធ្វើ​ឲ្យ​យើង​​ពិបាក​ក្នុង​ការ​គេង ហើយ​ការ​ពាក់​អាវ​ក្នុង​ពេល​គេង​ដោយ​ភាព​រឹត​តឹង​ក៏​ដូច​គ្នា​ដែរ។ ក្រៅ​ពី​ការ​រំខាន​ អាចទ្រនាប់​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​យើង​រលាក ដោយ​សារ​តែ​ទំពក់ ​និង​ខ្សែ​នៃ​អាវ​រឹប​ទៅ​លើ​ផ្ទៃ​ស្បែក​ដែល​អាច​បង្ក​ឱ្យ​មាន​ការ​ឈឺ​ចាប់​ និង​រលាក​ផង​ដែរ។

៣.ធ្វើ​ឲ្យ​ស្បែក​ឡើង​ខ្មៅ

ស្បែក​ឡើង​ខ្មៅ​មក​ពី​ការ​កើន​ឡើង​កម្រិត​មេឡានីន​នៅ​ក្នុង​រាង​កាយ​របស់​យើង។ សារ​ធាតុ​ពណ៌​មេឡានីន​កំណត់​ស្បែក​របស់​យើង ក្នុង​ស្រទាប់​ខាង​ក្រៅ​នៃ​ស្បែក។ ការ​ពាក់​អាវ​ក្នុង​នៅ​ពេល​យប់​អាច​បង្កើត​ការ​កកិត ដែល​ជា​ការ​ផលិត​មេឡាណូស៊ីត​និង​បង្កើត​ចំណុច​ខ្មៅ​ និង​ធ្វើ​ឲ្យ​ពណ៌​ស្បែក​មិន​ស្មើ​គ្នា។

៤. ​បង្កើន​ការ​ឆ្លង​មេរោគ​ផ្សិត និង​ផ្លាស់​ប្ដូរ​រូបរាង​​ទ្រូង

ក្នុង​បរិយាកាស​ក្ដៅ​យើង​បែក​ញើស នោះ​អាវ​ក្នុង​យើង​នឹង​សើម​ហើយ​ហប់ ដែល​អាច​បង្កើត​ជា​ការ​បង្ក​រោគ​ផ្សិត។ មូល​ហេតុ​ដែល​ល្អ​នោះ​យើង​គួរ​តែ​ចៀសវាង​ការ​ពាក់​អាវ​ក្នុង​នៅ​ពេល​គេង ប្រសិន​បើ​អាកាស​ធាតុ​ក្ដៅ។ ម្យ៉ាង​វិញ​ទៀត តាម​ការ​សិក្សា​បង្ហាញ​ថា​ការ​ពាក់​អាវ​ក្នុង​នៅ​ពេល​យប់​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ប្រព័ន្ធ ឡាំហ្វាទិច ដែល​យក​ជាតិ​ពុល​ចេញ​ពី​សុដន់​យើង​តាម​រយៈ​កូន​កណ្ដុរ​នៅ​ក្រោម​ក្លៀក។ ការ​ពាក់​អាវ​រឹប ឬ​ដែល​មាន​ខ្សែ​រឹប​អាច​រារាំង​ប្រព័ន្ធ ឡាំហ្វាទិច មិន​ឱ្យ​ហូរ​ និង​រាំរាំងការ​ច្រោះ​ជាតិ​ពុល​ដែល​ជា​ហេតុ​អាច​ធ្វើ​ឱ្យ​យើង​ងាយ​កើត​អាការ​ហើម ​និង​រលាក​សុដន់​រ៉ាំរ៉ៃ​ផង​ដែរ។

គេង​ពាក់អាវទ្រនាប់១

អត្ថ​ប្រយោជន៍​នៃ​ការ​មិន​ពាក់​អាវ​ក្នុង​គេង​យប់

អ្នក​ជំនាញ​ណែ​នាំ​ពី​អត្ថប្រយោជន៍​ទាក់​ទង​នឹង​ការ​គេង​មិន​ពាក់​អាវ​ក្នុង មាន​ដូច​ជា៖

១.ដក​ដង្ហើម​ស្រួល​ជាង​ពេល​ពាក់

នៅ​ពេល​ដែល​គេង​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​រាង​ចង្អៀត ដែល​ធ្វើ​ឱ្យ​ខ្យល់​ពិបាក​ទៅ​ដល់​សួត។ ការ​ស្លៀក​ពាក់​តឹងៗ អាច​ធ្វើ​ឲ្យ​ចលនា​ខ្យល់​នៅ​ក្នុង​ទ្រូង​ពិបាក​ដំណើរ​ការ ដោយ​រឹប​តឹង​ខ្លាំង​ធ្វើ​ឲ្យ​ឆ្អឹង​ជំនីរ​មិន​អាច​ពង្រីក​បាន​ពេញ​លេញ​ និង​ដោយ​សេរី។ ការ​ពាក់​អាវ​ក្នុង​គេង​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ហត់ និង​ទទួល​យក​អុកស៊ីសែន​មិន​បាន​គ្រប់​គ្រាន់។ ប្រសិន​បើ​យើង​គេង​ដោយ​មិន​ពាក់​អាវ​ក្នុង​នោះ​អាច​នឹង​ល្អ​ជាង​ការ​ដែល​ពាក់​អាវ​ក្នុង​គេង។

២.អនាម័យ​កាន់​តែ​ប្រសើរ

ការ​គេង​ដោយ​ពាក់​អាវ​ក្នុង​ក្នុង​អាកាស​ធាតុ​ក្ដៅ​អាច​ធ្វើ​ឱ្យ​បែក​ញើស​ខ្លាំង។ ការ​បែក​ញើស​នៅ​ក្នុង​អាវ​ទ្រនាប់​​ក៏​ជា​ហេតុ​នាំ​ឱ្យ​មាន ក្លិន​ខ្លួន​និង​កើត​មុន។ ដើម្បី​ឱ្យ​ស្បែក​បាន​ស្អាត​គួរ​ជៀស​វាង​ការ​ពាក់​អាវ​ក្នុង​នៅ​ពេល​គេង។

៣.ការ​ពារ​ពី​ការ​មាន​របួស

អាវ​ក្នុង​ក៏​ជា​មូល​ហេតុ​បង្ក​ឲ្យ​មាន​របួស​ស្រាល​ដែរ។ ដោយ​សារ​តែ ទំពក់​និង​ខ្សែ​រឹប​ទៅ​លើ​ស្បែក​យើង​និង​បណ្ដាល​ឲ្យ​ស្បែក​ឡើង​ក្រហម​ និង​ក្រហាយ។ គ្នា​យើង​គួរ​តែ​ដោះ​អាវ​ក្នុង​ចេញ​មុន​ពេល​ចូល​គេង​ដើម្បី​ការពារ​ពី​បញ្ហា​នេះ។

៤.ការពារ​ស្បែក​ឡើង​ស្នាមខ្មៅ

ការ​ពាក់​អាវ​ដែល​រឹប ឬ​អាវ​ក្នុង​រឹប​ខ្លាំង​អាច​និង​បន្សល់​ស្នាម​នៅ​លើ​ស្បែក​យើង។ គ្នា​យើង​ដែល​ឧស្សាហ៍​ពាក់​អាវ​ក្នុង​ពេល​គេង​និង​បង្ក​ឲ្យ​មាន​សញ្ញា​បែប​នេះ​ក្លាយ​ជា​អចិន្ត្រយ៍។ គួរ​តែ​ជ្រើស​យក​អាវ​រលុង​ដើម្បី​ឱ្យ​ស្បែក​បាន​ធូរ​ពី​ការ​រឹប​បន្តឹង។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Wearing bra at night is harmful: https://flo.health/menstrual-cycle/lifestyle/sleep/sleeping-in-bra

Wear bra while sleeping: https://www.hopkinsallchildrens.org/Patients-Families/Health-Library/HealthDocNew/Is-It-OK-to-Wear-a-Bra-While-Sleeping

Wear bra at night side effects: https://health.clevelandclinic.org/going-braless/

កំណែ​ប្រែបច្ចុប្បន្ន

30/09/2021

អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ស្រីៗ​គួរដឹង​ អាហារ​ទាំង​នេះ​ល្អ​សម្រាប់​បំប៉ន​សុខភាព​ស្បែក

ក្បូនថែទាំស្បូនឱ្យមានសុខភាពល្អ ជៀសឆ្ងាយពីរោគស្រ្តីផ្សេងៗ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ Sep 30, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម