ជំងឺEndometriosis ជាស្ថានភាពឈឺចាប់រ៉ាំរ៉ៃ ដែលជាលិកាស្រដៀងនឹងភ្នាសក្នុងស្បូនចាប់ផ្ដើមលូតលាស់ខាងក្រៅស្បូន។ កោសិកាឈាមដែលជាប់ អាចបណ្ដាលឲ្យរលាក ស្អិត និងមានជាលិកាសម្លាកអំឡុងពេលមករដូវ នៅគ្រប់តំបន់ដែលជាលិកាដូចភ្នាសស្បូន លូតលាស់។ កត្តានេះ អាចបង្កជាការឈឺចាប់ខ្លាំង និងធ្លាក់ឈាមច្រើន នៅពេលមករដូវ។
រោគសញ្ញាផ្សេងទៀតនៃជំងឺនេះ រួមមានឈឺអាងត្រគាក ឈឺចាប់ពេលរួមភេទ អស់កម្លាំង រាករូស ហើមពោះ ទល់លាមក និងឈឺខ្នងផ្នែកខាងក្រោម។ យ៉ាងណាមិញ ប្រសិនបើយើងមិនព្យាបាលបញ្ហាសុខភាពមួយនេះទេនោះ វាក៏អាចនាំឲ្យគ្មានកូនផងដែរ។ ពិតណាស់ ជំងឺEndometriosis អាចធ្វើឲ្យយើងនឿយហត់ និងអស់កម្លាំង ប៉ុន្តែយើងអាចគ្រប់គ្រងរោគសញ្ញាតាមរយៈរបបអាហារមួយចំនួនដែរ។
អាហារគួរញ៉ាំ សម្រាប់អ្នកមានអាការៈឈឺចាប់ដោយសារជំងឺEndometriosis
១. បន្លែ
បន្លែជាប្រភពដ៏ល្អនៃអាហារដែលមានជាតិសរសៃ វីតាមីន ជាតិរ៉ែ និងសារធាតុចិញ្ចឹមដែលផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់រាងកាយ។ ការញ៉ាំបន្លែស្លឹកបៃតងច្រើន អាចជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺEndometriosis។ ដោយសារតែស្រីៗយើងដែលកើតជំងឺនេះបាត់បង់ឈាមច្រើនអំឡុងពេលមករដូវ យើងអាចប្រឈមនឹងភាពស្លេកស្លាំងដោយសារកង្វះជាតិដែក។ ការញ៉ាំស្ពៃពួយឡេង ជាមួយដំឡូងបារាំង និងខាត់ណាខៀវ អាចជួយបង្កើនជាតិដែកក្នុងរាងកាយ ព្រមទាំងប្រឆាំងនឹងអាការៈអស់កម្លាំងបានផងដែរ។
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
២. ផ្លែឈើ
ទន្ទឹមនឹងនេះ ផ្លែឈើជាអាហារដែលមិនអាចខ្វះបាន ប្រសិនបើយើងមានជំងឺEndometriosis ពីព្រោះពពួកផ្លែឈើទាំងនេះផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចជួយកាត់បន្ថយបរិមាណរ៉ាឌីកាល់សេរី កាត់បន្ថយការរលាក និងភាពតានតឹងអុកស៊ីតកម្ម ។ សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដូចជាវីតាមីនA, C, E និងអាស៊ីដហ្វូលិកអាចជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺ Endometriosis។ តួយ៉ាងដូចជា ពពួកផ្លែប៊ឺរី ដែលរួមមានរ៉ាសប៊ឺរី (Raspberries) និងប្លូប៊ឺរី (Blueberries) គឺជាប្រភពនៃជាតិសរសៃ ដែលមានឥទ្ធិពលជួយកាត់បន្ថយការរលាក និងការឈឺចាប់។
អត្ថបទគួរអាន៖
- ហេតុផលពិត ម៉េចបានទឹកក្រូចឆ្មារ ជាឱសថសម្រកទម្ងន់ធម្មជាតិដ៏អស្ចារ្យ
- ភេសជ្ជៈសុខភាព៨មុខ គ្រប់គ្នាមិនគួរមើលរំល
- ផឹកទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំ មានប្រយោជន៍ចំពោះសុខភាព
- សាច់ដូង ក្រៅពីមានជាតិ អាចជួយអីបានខ្លះ?
- ទឹកក្រូចស្រស់ អាចបញ្ចុះជាតិខ្លាញ់អាក្រក់ក្នុងខ្លួនយើងបាន?
- ផឹកទឹកក្រូចគ្មានជាតិស្ករ កុំឲ្យឡើងគីឡូ ប្រយ័ត្នចូលដើម!
៣. ខ្លាញ់អូមេហ្គា៣
ចំណែកឯខ្លាញ់អូមេហ្គា៣ មានសមត្ថភាពខ្ពស់ក្នុងការប្រឆាំងនឹងការរលាក ដែលបង្កឡើងដោយជំងឺEndometriosis នេះ។ ខ្លាញ់អូមេហ្គា៣ មាននៅក្នុងសាច់ត្រី គ្រឿងសមុទ្រ ដូចជាត្រីសាល់ម៉ុន ត្រីធូណា និងត្រីសាឌីន ហើយដោយសារតែខ្លាញ់អូមេហ្គា៣ អាចជួយបង្អាក់ដល់ការផ្សាំនៃកោសិកាភ្នាសស្បូន ស្ត្រីដែលញ៉ាំពពួកខ្លាញ់អូមេហ្គា៣ក្នុងបរិមាណច្រើន អាចកាត់បន្ថយហានិភ័យនៃការកើតជំងឺ Endometriosis បានផងដែរ។
ចំណុចសំខាន់
- បន្លែស្លឹកបៃតង
- ផ្លែឈើ ដូចជារ៉ាសប៊ឺរី (Raspberries) និងប្លូប៊ឺរី (Blueberries)
- ខ្លាញ់អូមេហ្គា៣
[embed-health-tool-ovulation]