បើដឹងខ្លួនឯងមានរាងប្រភេទណានោះ អាចជួយឲ្យចេះជ្រើសយកការស្លៀកពាក់មើលទៅកាន់តែស្អាត។ ការពិតទៅ រាងកាយមនុស្សស្រី ត្រូវបែងចែកជា ៥ ប្រភេទ។ ចង់ដឹងថា ប្រភេទមួយៗខុសគ្នាយ៉ាងម៉េច អត់?
មិនថាគ្នាយើងមានរូបរាងបែបណា យើងនៅតែអាចស្អាតបានទាំងអស់ ទោះបីធាត់ ឬស្គមក៏ដោយ។ ភាពស្រស់ស្អាតមិនមែនជាស្តង់ដារទូទៅទេ វាអាស្រ័យលើភ្នែកគ្រប់គ្នាមើលមក។ រូបរាងនីមួយៗសុទ្ធតែមានភាពស្រស់ស្អាតផ្សេងពីគ្នា។
១- ចង្កេះអង្ក្រង
ស្រីៗមានរូបរាងប្រភេទ Hourglass figures ចាត់ទុកថាជារាងស្អាតបំផុត។ សម្រាប់ស្រីៗមានរាងបែបនេះ មាន ចង្កេះរៀវតូច តែត្រគាក និងដើមទ្រូងទំហំប៉ុនគ្នា មើលទៅសិចស៊ី គួរឲ្យគយគន់បំផុត ឬយើងហៅថា ចង្កេះអង្ក្រង។
២- រាងត្រីកោណបញ្ច្រាស
រាងកាយស្ត្រីល្អលំដាប់ទី២ ជាមួយត្រគាក និងចង្កេះតូចល្មម សមគ្នាជាមួយដើមទ្រូង និងស្មាធំទូលាយ ហើយជើងវែងស្រលូន រឹតតែបង្កើនភាពទាក់ទាញបំផុត។
៣- រាងដូចផ្លែប៊ឺរ
ស្ត្រីមានរាងបែបនេះ មានទំហំដើមទ្រូងតូចជាងទំហំត្រគាក ហើយចង្កេះរៀវស្អាត។ ជើងខ្លី ខ្លួនខ្លី ស្មាតូចចង្អៀត ភ្លៅធំ និងគូទរាងមូលក្លំ។
៤- រាងចតុកោណ
ស្ត្រីមានរូបរាងបែបនេះ មានរាងបួនជ្រុងស្មើដើមទ្រូង ត្រគាកមានទំហំស្មើគ្នា ចំណែកជើង និងដៃតូចៗ។ ដើមទ្រូងសមនឹងរាងកាយ ដងខ្លួនជើងវែង និងកំប៉េះគូទរាងសំប៉ែត។
៥- រាងធាត់
រូបរាងពិសេសទូទៅមួយ មានចង្កេះមូល ក្បាលពោះប៉ោង ឬផត ត្រគាកធំទូលាយ ហើយផ្នែកខាងលើភ្លៅធំៗ។ ចំណុចដែលលេចធ្លោ គឺស្មា ចង្កេះ និងត្រគាក។ ស្រីៗអាចមានការប្រែប្រួលពីរាងកាយតូចស្ដើង ទៅជារាងធាត់នៅពេលណាមួយ។
ចុះគ្នាយើងវិញមានរាងយ៉ាងម៉េច? ប្រភេទមួយណា?
[embed-health-tool-ovulation]