backup og meta

ចង់ឲ្យស្បែក​ភ្លឺ​ថ្លា​​​​ អនុវត្ត​​ទម្លាប់​ថែ​បំប៉ន​ស្បែក​ទាំង​៩​នេះ

ចង់ឲ្យស្បែក​ភ្លឺ​ថ្លា​​​​ អនុវត្ត​​ទម្លាប់​ថែ​បំប៉ន​ស្បែក​ទាំង​៩​នេះ

​​​ជាទូទៅ​​ ស្រីៗ​យើង​តែងតែ​ប្រាថ្នា​ចង់​បាន​​ផ្ទៃ​មុខ​ភ្លឺ​ថ្លា​ និង​ទន់​ម៉ត់​រលោង​គួរ​​ឲ្យ​ចង់​គយគន់​។​​ ប៉ុន្តែ​ ភាព​ស្រស់​ស្អាត​​ទាំង​នេះ​ ​មិន​មែន​បាន​មក​ដោយ​ងាយ​នោះ​ទេ​ វា​ទាមទារ​ឲ្យ​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្បែក​មុខ​​​របស់​យើង​ឲ្យ​កាន់​តែ​​ច្រើន​ជាង​មុន​។​​ ពិត​ណាស់​ ការ​ជ្រើសរើស​ផលិត​ផល​ដែល​​ស័ក្ដិសម​ចំពោះ​ស្បែក​មុខ​ គឺ​មាន​សារសំខាន់​ណាស់។​ នៅ​ពេល​ដែល​យើង​បាន​ស្វែងយល់​ច្បាស់​អំពី​ប្រភេទ​ផលិត​ផល​ដែល​ត្រូវ​នឹង​ស្បែក​របស់​យើង​ហើយ​​​ ការ​អនុវត្ត​​ទម្លាប់​ថែទាំ​ស្បែក​មុខ​ប្រចាំ​ថ្ងៃ​នឹង​កាន់​តែ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ថែម​មួយ​កម្រិត​ទៀត​។​ ​យ៉ាង​ណា​មិញ​ ប្រសិនបើ​​ស្រីៗ​យើង​ចង់​បាន​ស្បែក​មុខ​ភ្លឺ​ថ្លា​ដូច​កញ្ចក់​ វិធីសាស្ត្រ​ទាំង​៩​នេះ​អាច​ជួយ​យើង​​​បាន​។

. ប្រេង​លាង​មុខ

ចាប់ផ្ដើម​ជាមួយ​នឹង​ប្រេង​លាង​មុខ​ ដែល​អាច​ជួយ​កម្ចាត់​គ្រឿង​សម្អាត​​ ផលិតផលការពារស្បែកពីកម្ដៅថ្ងៃ ជាតិ​ខ្លាញ់​ដែល​លើស​ ជាតិពុល​​ដែល​មាន​នៅ​លើ​ស្បែក​របស់​យើង​បាន​យ៉ាង​​ល្អឥតខ្ចោះ​។​ លើស​ពី​នេះ​ វា​ក៏​​ជួយ​ធ្វើ​ឲ្យ​ស្បែក​មាន​ជាតិ​ទឹក​ និង​មិន​បង្ក​ឲ្យ​មាន​​ការ​រលាក​ស្បែក​ថែម​ទៀត​ផង​។

. ហ្វូម​លាង​​មុខ​​​មាន​ជាតិ​ទឹក​

ដើម្បី​សម្អាត​ស្បែក​ឲ្យ​កាន់​តែ​ស្អាត​ទ្វេ​ដង​ យើង​ចាំបាច់​ត្រូវ​ប្រើ​ហ្វូម​លាង​មុខ​បន្ថែម​​ទៀត​ ដើម្បី​​កម្ចាត់​គ្រឿង​សម្អាត​ដែល​នៅ​សេសសល់​​លើ​ស្បែក​មុខ​ ក៏​ដូចជា​ធូលី​ដី​ ឬ​ញើស​ឲ្យ​បាន​ជ្រះ​ល្អ​។​

. ​ក្រែម​ជម្រុះ​​កោសិកា​ចាស់ៗ​

ការ​​ជម្រុះ​កោសិកា​ចាស់ៗ​ចេញ​ពី​ស្បែក​ ​នឹង​ធ្វើ​ឲ្យ​​រន្ធ​រោម​ទន់​រលោង​ ​ព្រម​ទាំង​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ស្រស់​ថ្លា​ គួរ​ឲ្យ​ទាក់ទាញ​​​​។​ ចូរ​ធ្វើការ​ជ្រើសរើស​ក្រែម​ជម្រុះ​កោសិកា​ចាស់ៗ​ ទៅ​តាម​ប្រភេទ​ស្បែក​ និង​លាប​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​សប្ដាហ៍​​។​ ដោយ​ឡែក​ សម្រាប់​ស្បែក​ងាយ​ប្រតិកម្ម​ ​យើង​គួរ​​តែ​លាប​​​​ម្ដង​ក្នុង​មួយ​សប្ដាហ៍​ គឺ​គ្រប់គ្រាន់​ហើយ​។

ថែស្បែក

. ទឹក​ជូត​មុខ

បន្ទាប់​ពី​​លាង​សម្អាត​​រួច​ យើង​ចាំបាច់​ត្រូវ​ផ្ដល់​ជាតិ​ទឹក​ដល់​ស្បែក​។​ ​​​ទឹក​ជូត​មុខ​ មិន​ត្រឹម​តែ​ផ្ដល់​ជាតិ​ទឹក​ប៉ុណ្ណោះ​ទេ​ វា​ក៏​នាំ​យក ​pH នៃ​ស្បែក​របស់​យើង​ឲ្យ​ត្រលប់​មក​រក​សភាព​ដើម​វិញ​ផង​ដែរ​​។​ ចូរ​​ចាក់​ទឹក​ជូត​មុខ​​នៅ​លើ​សំឡី​ បន្ទាប់​មក​ ជូត​វា​ឲ្យ​សព្វ​ពេញ​ផ្ទៃ​មុខ​ និង​ថ្នមៗ​ រួច​តប់​ថ្នម​ៗ​​​ឲ្យ​ចូល​ទៅ​ក្នុង​ស្បែក​របស់​យើង​។

.សេរ៉ូម​លាប​មុខ

សេរ៉ូម​មាន​គុណ​ប្រយោជន៍​ជាច្រើន​ដល់​ស្បែក​ ដូចជា​កម្ចាត់​​ស្នាម​ជ្រីវជ្រួញ​ ​មុន​ និង​ស្បែក​ស្រអាប់​មិន​ភ្លឺ​ថ្លា​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ សេរ៉ូម​ គឺ​ជា​ផលិតផល​ថែ​រក្សា​សម្រស់​ដែល​មិន​អាច​ខ្វះ​បាន​។​ ដូច្នេះ​ហើយ​ ចូរ​ជ្រើសរើស​ប្រភេទ​សេរ៉ូម​ដែល​ស័ក្ដិសម​​សម្រាប់​ស្បែក​របស់​យើង​។

. ម៉ាស​បិទ​មុខ​

​​​​​​​​​ជាមួយ​គ្នា​នេះ​ដែរ​ ម៉ាស​បិទ​មុខ​ ជួយ​​ផ្ដល់​ជាតិ​​​​ទឹកចូល​​យ៉ាង​​ជ្រៅ​ដល់​ស្បែក​ និង​ធ្វើ​ឲ្យ​ស្បែក​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ ​ក៏​ដូចជា​​សំណើម​ពី​ទឹក​វីតាមីន​ ដែល​​នៅ​ជាប់​នឹង​សន្លឹក​ម៉ាស​បាន​យ៉ាង​​​ប្រសើរ​។​ ​​យើង​អាច​ប្រើ​ម៉ាស​ ម្ដង​​ទៅ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​ ឬ​នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា​ស្បែក​ចាប់ផ្ដើម​ស្ងួត​។​ ចូរ​បិទ​ម៉ាស​ដោយ​ទុក​ចោល​រយៈ​ពេល​ពី​​១០​ ទៅ​១៥នាទី រួច​បក​ចេញ។​ បន្ទាប់​មក​ ចូរ​តប់​ទឹក​វីតាមីន​ថ្នម​ៗ​បញ្ចូល​ទៅ​ក្នុង​ស្បែក​។

. ក្រែម​ការពារ​ក្រោម​ភ្នែក​​​​​​​​​​

យើង​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ស្បែក​ដែល​នៅ​ក្រោម​ភ្នែក​មាន​សភាព​ស្ដើង​ខ្លាំង​ ​និង​ចាប់ផ្ដើម​​លេច​ឡើង​នូវ​ស្នាម​ជ្រីវជ្រួញ​​​​លឿន​ជាង​គេ​បំផុត​។​ ដូចនេះ​ ​វា​មាន​សារសំខាន់​ណាស់​​ក្នុង​ការ​ថែទាំ​ស្បែក​ក្រោម​ភ្នែក​ឲ្យ​បាន​ដិតដល់​​ ដើម្បី​ចៀសវាង​ស្នាម​ដក់​ក្រោម​ភ្នែក​​ និង​រង្វង់​ភ្នែក​ខ្មៅ​​​ ក៏​ដូចជា​ស្នាម​ជ្រីវជ្រួញ​​​​ដែលស្រីៗ​យើង​មិន​ចង់​ឃើញ​​។

៩​. ក្រែម​ផ្ដល់​សំណើម​​

ក្រែម​ផ្ដល់​សំណើម​ ​​មាន​គុណ​ប្រយោជន៍​ក្នុង​ការ​ផ្ដល់​ជាតិ​ទឹក​ដល់​ស្បែក​​ និង​ជួយ​​ថែ​បំប៉ន​ស្បែក​ឲ្យ​ភ្លឺ​ស្រស់​ថ្លា​ ក៏​ដូចជា​ទន់​ម៉ត់​រលោង​ដូច​កញ្ចក់​​ថែម​ទៀត​ផង​។ ​​ចូរ​ជ្រើសរើស​ក្រែម​ផ្ដល់​សំណើម​ដែល​ស័ក្ដិសម​​នឹង​ស្បែក​របស់​យើង​​​​ ព្រម​ទាំង​លាប​វា​ជា​រៀង​រាល់​ថ្ងៃ​ ដើម្បី​ទទួល​បាន​លទ្ធផល​គួរ​ជា​ទី​ជាប់​ចិត្ត​​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.femina.in/beauty/skin/steps-to-get-clear-skin-176611.html

កំណែ​ប្រែបច្ចុប្បន្ន

29/12/2020

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

មកពីមូលហេតុនេះហើយ ទើបយើងកើតត្រអកលើស្បែក

តិចនិកងាយៗ ថែទាំ​ស្បែក​ស្ងួតក្នុង​​រដូវ​រងា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 29, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម