ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

អ្នកណាដែលថាមិនធ្លាប់ឮពាក្យ ទឹកស៊ីជើងៗនោះ ជាពិសេសគ្នាយើងណាឧស្សាហ៍នៅកន្លែងសើម ពាក់ស្បែកជើង ឬស្រោមជើងសើមមិនស្ងួតល្អហើយបើមានទឹកលិចបែបនេះផង ងាយប្រឈមបំផុត។ ជំងឺទឹកស៊ីជើងអាចបណ្ដាលឲ្យស្បែកប្រេះ និងឡើងក្រហមនៅចន្លោះម្រាមជើង ឬលើខ្នងជើង។
ជំងឺនេះកើតឡើងបានដោយសារពពួកផ្សិតដូចគ្នាជាមួយផ្សិតបង្កឲ្យកើតជំងឺស្រែងដែរ។ មិនតែប៉ុណ្ណោះវាក៏ធ្វើឲ្យរមាស់ ឈឺ ឬក្រហាយផ្សារបាន ហើយវាអាចឆ្លងរាលដាលបានរយៈឥដ្ឋ កន្សែង ឬក្រណាត់ដែលប៉ះពាល់ជាមួយរបួស។ល។
គ្នាយើងដែលមានបញ្ហានេះ តែងបង្ហាញរោគសញ្ញាដូចជា៖
– ស្បែករមាស់
- ស្បែកឡើងបែកស្រកា
– ជើងឡើងក្រហម។ល។
ទឹកស៊ីជើងខ្លះ អាចបណ្ដាលឲ្យឡើងពងបែក ឬដំបៅដែលជារោគសញ្ញារួមផ្សំ។ មេរោគនៃជំងឺទឹកស៊ីជើង អាចកើតឡើងទៅលើជើងម្ខាង ឬអាចម្ដងទាំងសងខាង ហើយវាក៏អាចរាលដាលដល់ដៃ ជាពិសេស ពេលយើងយកដៃទៅកេះ ឬអេះកន្លែងមានមេរោគនោះ។
បើយើងកើតទឹកស៊ីជើង ហើយប្រើថ្នាំរមាស់លាប២សប្ដាហ៍នៅតែមិនបាត់ គួរទៅជួបគ្រូពេទ្យទៅ។ ក្នុងករណីដែលយើងមានជំងឺទឹកនោមផ្អែម ហើយសង្ស័យថាកើតទឹកស៊ីជើង គួរទៅជួបគ្រូពេទ្យជំនាញភ្លាម ជាពិសេស បើឃើញមានសញ្ញាដូច ឡើងក្រហមខ្លាំង ឡើងហើម ឬមានក្ដៅខ្លួន។
ត្បិតជំងឺទឹកស៊ីជើង អាចឆ្លងរាលដាលបានមែន តែយើងអាចការពារ ឬកាត់បន្ថយបញ្ហាទឹកស៊ីជើងនេះបានជាមួយតិចនិកខាងក្រោម៖
១. ជូតជើងឲ្យស្ងួតល្អ ជាពិសេសចន្លោះម្រាមជើង
២. ផ្លាស់ប្ដូរស្រោមជើងទៀងទាត់
៣. ចៀសវាងស្បែកជើងធ្វើពីកៅស៊ូ
៤. ផ្លាស់ប្ដូរស្បែកជើងពីមួយថ្ងៃៗ (កុំពាក់ស្បែកជើងមួយគូរជាប់រាល់ថ្ងៃ)
៥. ការពារជើងនៅទីសាធារណៈ (ពាក់ស្បែកជើងពេលចូលបន្ទប់ទឹកសាធារណៈ។ល។)
៦. ចៀសវាងពាក់ស្បែកជើងជាមួយអ្នកដទៃ
៧. លាបម្សៅ ឬប្រើថ្នាំសម្លាប់មេរោគលើជើងរាល់ថ្ងៃ (បើអាចធ្វើបាន)។ល។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.mayoclinic.org/diseases-conditions/athletes-foot/symptoms-causes/syc-20353841#:~:text=Athlete’s%20foot%20(tinea%20pedis)%20is,causes%20itching%2C%20stinging%20and%20burning.
កំណែប្រែបច្ចុប្បន្ន
16/10/2020
អត្ថបទដោយ នាង សុខុមដាលីញ៉ា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ