មុន គឺជារឿងមួយដែលមនុស្សគ្រប់គ្នាមិនចង់ជួបប្រទះ ប៉ុន្តែ មុនដែលបង្កដោយកត្តាខាងក្រៅរាងកាយ ងាយស្រួលព្យាបាល។ អត្ថបទនេះនឹងបង្ហាញពីមូលហេតុបង្កពីខាងក្រៅ មុនទៅលើផ្នែកផ្សេងៗនៃរាងកាយ។
១. មុននៅខ្នង និងស្មា
មុនខ្នងអាចបង្កដោយសារខ្សែកាតាប ឬពាក់អាវរឹបៗ។ ប្រសិនបើយើងមានមុនក្រហមតូចៗ នេះអាចជាប្រតិកម្មជាមួយនឹងសាប៊ូ។ ការញ៉ាំអាហារបំពង ឬមានខ្លាញ់ច្រើន ក៏ជាមូលហេតុបង្កមុនដែរ។ យើងអាចព្យាបាលមុនដែលបង្កដោយមូលហេតុខាងលើដោយងូត ទឹកមានលាយអំបិលខ្លះៗ ម្ដងក្នុងមួយសប្ដាហ៍។
២. មុននៅទ្រូង
មុននៅទ្រូងអាចមកពីអាលែកហ្សីជាមួយនឹងសាប៊ូដុសខ្លួន ឬអាចមកពីយើងផឹកពពួកទឹកក្រូច ញ៉ាំគ្រឿងទេស និងគ្រឿងសមុទ្រ។ យើងអាចប្រើ Baking soda សម្រាប់បញ្ហាមុននេះ ដោយគ្រាន់តែលាយ Baking soda ជាមួយនឹងទឹក រួចយកមកម៉ាស្សានៅទ្រូង និងលាងចេញជាមួយទឹកក្ដៅឧណ្ហៗ។
៣. មុននៅក
មុននៅក អាចមកពីអាលែកហ្សីជាមួយនឹងសាប៊ូកក់សក់ ឬផលិតផលថែរក្សាសក់ផ្សេងៗ ហើយក៏មកពីញ៉ាំអាហារជាតិផ្អែមច្រើន។ យើងអាចកម្ចាត់មុននៅកបាន ដោយយកសំឡីជ្រលក់ទឹកក្រូចឆ្មារជូតនឹងក ទុកចោល ១០ នាទី រួចលាងសម្អាតចេញដោយទឹកក្ដៅឧណ្ហៗ។
៤. មុននៅដៃ
មុននៅដៃ អាចមកពីបញ្ហាប្រព័ន្ធរំលាយអាហារ អាលែកហ្សីជាមួយសាប៊ូបោកខោអាវ និងថ្នាំអង់ទីប្យូទិច (ថ្នាំផ្សះ)។ ប្រសិនជាយើងឧស្សាហ៍ទៅហែលទឹក សូណា ឬកន្លែងហាត់ប្រាណ យើងអាចមានមុនដោយសារការឆ្លងផ្សិត។ យ៉ាងណាមិញ បើសិនមុនបង្កដោយអាលែកហ្សី យើងអាចប្រើដំឡូងបារាំងកម្ចាត់បានដោយកាត់ដំឡូងបារាំងជាពីរ រួចយកមកត្រដុសនៅកន្លែងមានមុន ទុកចោលកន្លះម៉ោង រួចលាងសម្អាតចេញវិញជាការស្រេច។
[embed-health-tool-due-date]