backup og meta

អស់បារម្ភមុខខូច! មកដឹងទម្លាប់ថែរក្សាស្បែកមុខ ត្រូវនឹងស្បែកគ្រប់ប្រភេទ

អស់បារម្ភមុខខូច! មកដឹងទម្លាប់ថែរក្សាស្បែកមុខ ត្រូវនឹងស្បែកគ្រប់ប្រភេទ

ការ​ថែ​ទាំ​ស្បែក​ឲ្យ​ស្អាត​ដូច​តារា​អាច​ជា​ឧបសគ្គ សម្រាប់​គ្នា​យើង​មួយ​ចំនួន ព្រោះ​ស្បែក​យើង​ម្នាក់ៗ​មិន​ដូច​គ្នា។ ណា​មួយយើង​មិន​សូវ​ជា​ជំនាញ រឿង​ជ្រើស​រើស​ផលិត​ផល​ដែល​ស័ក្តិ​សម​នឹង​ស្បែក​មុខ ហើយ​ទម្លាប់​ថែ​ទាំ​ស្បែក​មុខ ក៏​ធ្វើ​បាន​មិន​សូវ​ជា​ត្រឹម​ត្រូវ​ប៉ុន្មាន​ដែរ។ ប៉ុន្តែ បើ​ចង់​បាន​ស្បែក​មុខ​ស្អាត ខាង​ក្រោម​នេះ​ជា​តិចនិក​សាមញ្ញ​ៗ សម្រាប់​ស្បែក​មុខ​គ្រប់​ប្រភេទ​គួរធ្វើ ព្រោះ​បើ​ចង់​បាន​ស្បែក​ស្អាត​ដូច​តារា មិន​មែន​គ្រាន់​តែ​លុប​មុខ និង​ប្រើ​ផលិតផល​ ១-២ ​បាន​ទេ។

ជំហាន​ទី​១៖ លាង​សម្អាត​មុខ

ពេល​ព្រលឹម​ឡើង យើង​គួរ​ប្រើ​ហ្វូម​លាង​មុខ​ដែល​ស្រទន់ មិន​មាន​ជាតិ​កាត់​ច្រើន ហើយ​បើ​សិន​ជា​យើង​ឃើញ​ថា មុខ​នៅ​ប្រេង ឬ​ជិត​ឡើង​មុន​១-២​គ្រាប់​លើ​មុខ យើង​អាច​លាង​មុខ​២​ដង​បាន។ ពេល​លាង​មុខ​ត្រូវ​ប្រើ​ទឹក​ក្ដៅ​ឧណ្ហៗ ហើយ​ដាក់​មុខ និង​ដៃ​ឲ្យ​សើម​សិន បន្ទាប់​មក​ញី​ហ្វូម​លើ​បាត​ដៃ​ឲ្យ​ឡើង​​ពពុះ រួច​ម៉ាស្សា​ថ្នមៗ​លើ​មុខ សឹម​លាង​ចេញ។

ជំហាន​ទី​២៖ ប្រើ​សេរ៉ូម​មុខ

ក្រោយ​លាង​មុខ​រួច យើង​អាច​ប្រើ​សេរ៉ូម​មុខ តែ​បើ​យើង​មិន​ដឹង​ថា​ត្រូវ​ប្រើ​មួយ​ណា គ្នា​យើង​អាច​ជ្រើស​រើស​សេរ៉ូម​ដែល​ផ្ទុក អាស៊ីដ hyaluronic ព្រោះ​វា​មិន​ផ្ដល់​ផល​រំខាន និង​ជួយ​ផ្ដល់​សំណើម​បាន​ល្អ​សម្រាប់​ស្បែក​គ្រប់​ប្រភេទ​ទៀត។ បើ​យើង​បន្ថែម​សេរ៉ូម​ចូល​ទៅ​ក្នុង​ Skincare វា​នឹង​ជួយ​ឲ្យ​ស្បែក​មាន​សំណើម និង​មើល​ទៅ​ភ្លឺ​ថ្លា​ជាង​មុន។

ជំហាន​ទី៣៖ បន្ថែម​គ្រីម​ផ្ដល់​សំណើម

ដូច​នឹង​ការ​លាង​មុខ​ដែល​អត់​ធ្វើ​មិន​បាន​ដែរ ការ​ប្រើ​គ្រីម​ផ្ដល់​សំណើម​ដល់​មុខ ត្រូវ​ប្រើ​ជា​ប្រចាំ​គ្រប់​ពេល​ក្នុង​ការ​ថែ​ទាំ​ស្បែក​មុខ​យើង មិន​ថា​ស្បែក​មុខ​បែប​ណា​ក៏​ដោយ។ ក្រោយ​ប្រើ​សេរ៉ូម​ហើយ គ្នា​យើង​គួរ​ថែម​គ្រីម​ផ្ដល់​សំណើម​មួយ​តង់​ពី​លើ​ទៀត។

សម្រស់

ជំហាន​ទី៤៖ បូក​បញ្ចូល​តំបន់​ភ្នែក

យើង​ម្នាក់ៗ​ផ្ដោត​សំខាន់​ណាស់​លើ​ផ្ទៃ​មុខ ចុះ​តំបន់​ភ្នែក​ម៉េច​បាន​មិន​ខ្វល់​ជាមួយ? ជារឿយៗ ស្បែក​នៅ​តំបន់​ភ្នែក​យើង ជា​កន្លែង​ដំបូង​គេ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​វិវត្ត​ទៅ​រក​ភាព​ចាស់​របស់​យើង​ដូច​ជា ស្នាម​ជ្រួញ​កន្ទុយ​ភ្នែក ដក់​ភ្នែក ភ្នែក​ឡើង​ខ្មៅ។ល។ ដើម្បី​ទប់​ស្កាត​់បញ្ហា​នោះ បូក​បញ្ចូល​គ្រីម​លាប​ភ្នែក រឹត​តែ​ល្អ ព្រោះ​វា​អាច​ជួយ​បំបាត់​ស្នាម​ដក់ ឬ​ស្នាម​ជ្រីវ​ជ្រួញ​បាន​ល្អ។

ជំហាន​ទី៥៖ ថែម​ឡេ​ការ​ពារ​កម្ដៅ​ថ្ងៃ

មិន​ថា​មេឃ​បើក​ថ្ងៃ ឬ​មេឃ​ស្រទុំ​ទេ ឲ្យ​តែ​យើង​ត្រូវ​ចេញ​ពី​ផ្ទះ មិន​ត្រូវ​ភ្លេច​ឡើយ​រឿង​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន ​SPF១៥ ឬ​លើ​នេះ​ឡើង​ទៅ ព្រោះ​វា​អាច​ការពារ​ស្បែក​មុខ​ពី​ពន្លឺ UVB និង UVA ​​បាន​ល្អ ហើយ​រៀង​រាល់​ ២​ម៉ោង/​ម្ដង យើង​គួរ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​មួយ​ជាន់​ទៀត។

ជំហាន​បន្ថែម៖ នៅ​ក្នុង​ Skincare យើង​មិន​អាច​ចោល​ការ​បិទ​ម៉ាស​នៅ​លើ​មុខ​នៅ​ពេល​យប់​បាន​ទេ។ នៅ​ក្នុង​មួយ​សប្ដាហ៍ យើង​គួរ​បិទ​ម៉ាស​យ៉ាង​តិច​២-៣​ដង ហើយ​យើង​អាច​ផ្លាស់​ប្ដូរ​ម៉ាស​មាន​តួនាទី​ខុស​គ្នា​ដោយ​មិន​បាច់​ព្រួយ ខ្លាច​ខូច​មុខ ឲ្យ​តែ​ជា​ផលិតផល​សុទ្ធ និង​ល្អ។ លើស​ពី​នេះ យើង​ក៏​ត្រូវ​ខាត់​មុខ ដោយ​ប្រើscrubbមុខ ១-២ដង/ថ្ងៃ ​បាន​ដែរ ដោយ​សារ​វា​ជួយ​កម្ចាត់​ស្បែក​ចាស់ និង​សម្អាត​ធូលី​ដែល​កប់​ជ្រៅ​ក្នុង​ផ្ទៃ​មុខ​បាន​ល្អ។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.lorealparisusa.com/beauty-magazine/skin-care/skin-care-essentials/skin-care-routine-all-skin-types.aspx

កំណែ​ប្រែបច្ចុប្បន្ន

05/11/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

តិចនិកថែរក្សាស្បែកមុខ​ងាយៗសម្រាប់ប្រុសៗ

កំហុស​ថែស្បែកមុខទាំងនេះ អាចធ្វើឲ្យមានបញ្ហាលើសដើម


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 05, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម