ការណែនាំឲ្យកោររោមបញ្ច្រាស់ពីទិសដៅរោមដុះ ជាការសន្និដ្ឋានខុសទាំងស្រុង ព្រោះវិធីកោរបែបនេះ អាចបណ្តាលឲ្យមានការរលាកស្បែក ហើយអាចធ្វើឲ្យខូចខាតដល់រោមយើងបាន។ ដូច្នេះការណែនាំល្អបំផុត យើងគួរតែកោររោមទៅតាមបណ្តាយរោមបានដុះ។

អត្ថបទពាក់ព័ន្ធ៖
៥- ជ្រើសរើសឡាមសមស្របនឹងរោម ក៏ដូចជាស្បែកមុខ
អាចជាឧបករណ៍មានឡាមមួយ ឬឡាមច្រើន។ បើចង់ចំណាយពេលតិចនោះ អាចជ្រើសរើសយកឧបករណ៍កោរមានមុខឡាមបី ឬប្រាំ។ អ្វីដែលសំខាន់ ត្រូវចងចាំនោះ ត្រូវមានភាពពេញចិត្ត និងមានអារម្មណ៍ថា មានផាសុខកភាព នៅពេលប្រើ ហើយកុំឲ្យមានសម្ពាធខ្លាំងពេកព្រោះអាចបណ្តាលឲ្យមានការរលាក និងកោរទៅមិនស្អាត។
៦- ត្រូវមានពេលវេលាគ្រប់គ្រាន់
ជាធម្មតា ស្បែកមានសភាពងាយឆាប់ខូច ហើយងាយប្រតិកម្ម បើយើងធ្វើចលនាឡាម ឬលាបក្រែមលឿនពេក។ ត្រូវទុកពេលវេលាឲ្យខ្លួនឯងគ្រប់គ្រាន់នៅពេលកោរ ដោយទុកពេល ២-៣ ដើម្បីលាង លាបក្រែម និងកោរ។
៧- ប្រើទឹកសំណើមនៅពេលថ្ងៃ និងពេលយប់
ត្រូវលាបក្រែមផ្តល់សំណើម ឬឡេនៅពេលថ្ងៃ និងយប់ ដើម្បីជួយឲ្យស្បែកមានសំណើម ទន់រលោង និងងាយស្រួលកោររោមជាងមុន។ ផ្តល់សំណើម ក៏ជួយឲ្យចៀសវាងពីការកាត់ត្រូវស្បែក និងរោលរលាកមុខផងដែរ។ ប្រុសៗគ្នាយើង អាចរកមើលឡេមានផ្តល់ជាតិទឹកធម្មជាតិ ដូចជាវីតាមីន E ឬប្រេងសំខាន់ៗមួយចំនួន។