backup og meta

ក្បួនការពារមុខកើតមុន កុំឲ្យខូចស្បែកមុខ ទៅជាខូងៗ

ក្បួនការពារមុខកើតមុន កុំឲ្យខូចស្បែកមុខ ទៅជាខូងៗ

កើត​មុន​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​បាត់​បង់​សោភណ្ឌភាព​ប៉ុណ្ណោះ​ទេ គ្នា​យើង​ខ្លះ​ពេល​មុន​ជា​ទៅ​វិញ ស្បែក​ខូច ទៅ​ជា​ខូងៗ។ បញ្ហា​កើត​មុន ធ្វើ​ឲ្យ​ស្បែក​មុខ​ទៅ​ជា​ខូងៗ​នេះ​បណ្តាល​មក​ពី​មូល​ហេតុអី? ចុះ​មាន​វិធី​ការពារ​ទេ?

លោក​វេជ្ជបណ្ឌិត ហេង យូសេង ឯកទេស​ជំងឺ​ស្បែក និង​សម្ផស្ស បាន​ពន្យល់​ថា មុន​ជា​ជំងឺ​ស្បែក​ម្យ៉ាង ច្រើន​កើត​លើ​មនុស្ស​ពេញ​វ័យ ក្នុង​នោះ ៨០% បណ្តាល​មក​ពី​អ័រម៉ូន។ “នៅ​ពេល​គាត់​គ្រប់​អាយុ​អ័រម៉ូន​ភេទ ធ្វើ​ឲ្យ​ការ​បញ្ចេញ​ជាតិ​ខ្លាញ់​នៅ​លើ​ផ្ទៃ​មុខ និង​ដង​ខ្លួន​ច្រើន​ខុស​ពី​ធម្មតា នៅ​ពេល​ហ្នឹង​មាន​ការ​ស្ទះ​ខ្លះ ខ្លាញ់​ចេញ​មក​មិន​ទាន់ ស្ទះ​ក្រពេញ​ខ្លាញ់ កើត​ទៅ​ជា​គ្រាប់​មុន”។

លោក​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​ថា មុន​មាន​ច្រើន​ប្រភេទ តែ​បើ​យើង​កើត​មុន​ប្រភេទ​ក្បាល​ធំៗ ខ្ទុះ មាន​ដុំ​ពក ឬ​ដុំ​គីស ពេល​ជា​ទៅ​វិញ​នឹង​បន្សល់​ស្លាក​ស្នាម ស្បែក​គ្រើម ឬ​ទៅ​ជា​ខូងៗ។

ទោះ​បី​ជា​កើត​មុន​ប្រភេទ​ណា​ក៏​ដោយ លោក​វេជ្ជបណ្ឌិត​ណែនាំ​កុំ​ឲ្យ​យើង​ឧស្សាហ៍​កេះ​ញេច​មុន ដែល​ធ្វើ​ឲ្យ​ស្បែក​មុខ​កាន់​តែ​ធ្ងន់ធ្ងរ មុន​កើត​ច្រើន​ឡើង។ “តាម​ទម្លាប់​ឲ្យ​តែ​កើត​មុន​ហើយ គ្នា​យើង​នៅ​មិន​សុខ​ទេ រពឹស​ដៃ​កេះ​ញេច​មិន​ឈប់​សោះ ធ្វើ​ឲ្យ​កើត​មុន​កាន់​តែ​ធ្ងន់ធ្ងរ ស្បែក​មុខ​ងាយ​នឹង​ឆ្លង​បាក់តេរី​ផ្សេងៗ គួបផ្សំ​នឹង​ក្រចក​យើង​កខ្វក់​ទៀត​នេះ ស្បែក​មុខ​ទៅ​ជា​ក្រហម ឬ​ហើម ឯ​មុន​កាន់​កើត​មុន​ច្រើន​ឡើងៗ”។

បញ្ហា​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​កើត​មុន​ស្បែក​មុខទៅ​ជា​ខូងៗ​នោះ មក​ពី​កើត​មុន​មិន​ឆាប់​ព្យាបាល​។ លោក​វេជ្ជបណ្ឌិត​ថា បើ​សិន​ឃើញ​មុខ​ឡើង​មុន​យើង​ប្រញាប់​ព្យាបាល​ភ្លាម កុំ​បណ្តោយ​ទុក​យូរ ដើម្បី​បង្ការកុំ​ឲ្យ​ថ្ងៃ​ក្រោយ​ទៅ​មាន​ស្នាម​នៅ​ផ្ទៃ​មុខ​ច្រើន ជា​ពិសេស​យើង​ទុក​ដល់​ឡើង​ខ្ទុះ​ធំៗ​ច្រើន ដល់​ទៅ​ជា​ទៅ មុខខូង ដែលយើងចំណាំហៅ​ថា​មុខខ្មូត ក្រពឹតៗ​ផតៗ ដោយសារស្នាមមុន។

ប្រភេទ​មុន

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

11/01/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ដឹងតែកើតមុនពេញមុខហើយ បើមានទម្លាប់អាក្រក់អស់នេះ

បញ្ហាមុន ៥ ប្រភេទ និងរបៀបព្យាបាល​ គ្នាយើងតែងចង់ដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 11, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម