backup og meta

កំពូល​តិចនិក​ទាំង​៥​​ ព្យាបាល​មុន​ឲ្យ​ឆាប់​ជា​ បន្ទាប់​ពី​ញេច​រួច

កំពូល​តិចនិក​ទាំង​៥​​ ព្យាបាល​មុន​ឲ្យ​ឆាប់​ជា​ បន្ទាប់​ពី​ញេច​រួច

យើង​ដឹង​ហើយ​ថា​ ​ការ​ញេច​មុន​មិន​មែន​ជា​ជម្រើស​ដែល​យើង​គួរ​ធ្វើ​នោះ​ទេ​ ប៉ុន្តែ​ពេល​ខ្លះ​ យើង​ក៏​មិន​អាច​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួន​ឯង​បាន​​ដែរ​។​ យ៉ាង​ណា​មិញ​ ជំនួស​ឲ្យ​ការ​កើត​មុន​ ​យើង​បែរ​ជា​ទទួល​បាន​ដំបៅ​ក្រហម​ ឬ​ក្រម​រ​​ស្ងួត​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​។​ ដូចនេះ​ ដើម្បី​ឲ្យ​មុន​ដែល​ញេច​រួច​ឆាប់​ជា​សះ​ស្បើយ​ ​ក៏​ដូចជា​កាត់​បន្ថយ​ការ​បំផ្លាញ​ចំពោះ​ស្បែក​ យើង​អាច​សាកល្បង​​តិចនិក​មួយ​ចំនួន​ដូច​​ខាង​ក្រោម​​​។

. បញ្ឈប់​ការ​កេះ​មុន​

បន្ទាប់​ពី​ញេច​មុន​​រួច​ យើង​គួរ​តែ​ទុក​ពេល​ឲ្យ​ស្បែក​​បាន​ជា​សះ​ស្បើយ​ជា​មុន​សិន​​​ ដោយ​មិន​ត្រូវ​ញេច​ថែម​ ដើម្បី​​មើល​ថា​វា​នៅ​សល់​គ្រាប់​​មុន​ទៀត​ឬ​អត់​នោះ​ទេ​​។​ ម្យ៉ាង​វិញ​ទៀត​ ​​ការ​កេះ​ក្រមរ​ក៏​​ជា​ការ​បង្អាក់​ដំណើរ​ការ​នៃ​ការ​ជា​សះ​ស្បើយ​ផង​ដែរ​។

. លាង​សម្អាត​ផ្ទៃ​មុខ​បន្ទាប់​ពី​ញេច​មុន

​​​​​ប្រសិនបើ​យើង​ទើប​តែ​ញេច​មុន​រួច​ ចូរ​លាង​សម្អាត​ស្បែក​​ថ្នម​ៗ​ឲ្យ​បាន​ស្អាត​ ដោយ​ប្រើ​ហ្វូម​លាង​មុខ​ធម្មតា​ ដើម្បី​បញ្ចៀស​ការ​ឆ្លង​មេរោគ​នៅ​បរិវេណ​​នោះ​ ដែល​អាច​​តោង​​ជាប់​នឹង​ដៃ​របស់​យើង​ ព្រម​ទាំង​​ជៀសវាង​​​​​​ធ្វើ​ឲ្យ​ជ្រុះ​ក្រម​រ​ដែល​កំពុង​តែ​កកើត​ឡើង​។​

កើតមុន

. ​ស្អំ​ទឹក​កក​​ ប្រសិនបើ​ហើម

បន្ទាប់​ពី​ញេច​មុន​រួច​ មុខ​របស់​យើង​​អាច​ប្រឈម​នឹង​ការ​ហើម​ ព្រម​ទាំង​​មាន​ស្នាម​ក្រហម​ជាក់​ជា​មិន​ខាន។​ ​យ៉ាង​ណា​មិញ​ ទឹកកក​អាច​ជួយ​កាត់បន្ថយ​បញ្ហា​​រលាក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ក៏​ដូចជា​អាច​ធ្វើ​ឲ្យ​ស្បែក​ឆាប់​វិល​ត្រលប់​មក​រក​សភាព​ដើម​វិញ​។​ ចូរ​​ប្រើ​ដុំ​ទឹក​កក​ដោយ​រុំ​ជាមួយ​នឹង​ក្រណាត់​ ឬ​កន្សែង​ទន់ៗ​ស្អំ​នៅ​លើ​បរិវេណ​ដែល​ហើម​​នោះ​ រយៈពេល​ប្រហែល​ពីរ​បី​នាទី​​​ និង​ធ្វើ​បែប​នេះ​ឲ្យ​បាន​បី​បួន​ដង​ក្នុង​មួយ​ថ្ងៃ​។

. ប្រើប្រាស់​ថ្នាំ​ ឬ​ក្រែម​​ព្យាបាល​មុន​

​​​​​​​​​​ជាមួយ​គ្នា​នេះ​ដែរ​ យើង​អាច​​សាកល្បង​ប្រើ​ថ្នាំ​ ឬក្រែម​​ព្យាបាល​មុន​ដូចជា​Benzoyl Peroxide, Salicylic acid ឬ​ប្រេង​​ដើម​តែ​ (Tea tree oil) ជាដើម​ ​ដើម្បី​កាត់បន្ថយ​មុន​។​ ​​​ចូរ​លាប​វា​ឲ្យ​បាន​ខ្ជាប់ខ្ជួន រយៈ​ពេល​ពី​៤ ទៅ​៦​សប្ដាហ៍​ទើប​ឃើញ​លទ្ធផល​​​​។​

. ​បន្ត​ទន្លាប់​ថែ​ទាំ​ស្បែក​មុខ​ជា​ប្រចាំ​

ពិត​ណាស់​​ ​ការ​ថែទាំ​ស្បែក​មុខ​គឺ​ជា​រឿង​សំខាន់​បំផុត​សម្រាប់​​ស្រីៗ​គ្នា​យើង​។​ ចូរ​លាង​សម្អាត​មុខ​ឲ្យ​បាន​ពីរ​ដង​ជា​រៀង​រាល់​ថ្ងៃ​ ក៏​ដូចជា​​លាប​ផលិតផល​ព្យាបាល​មុន​។​ បន្ថែម​ពី​នេះ​ យើង​ក៏​អាច​ជម្រុះ​កោសិកា​ចាស់​ៗ​ចោល​ ដើម្បី​កុំ​ឲ្យ​កើត​មុន​ញឹកញាប់​ពេក​ផង​ដែរ​​។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/health/beauty-skin-care/how-to-pop-a-pimple#_noHeaderPrefixedContent

https://www.verywellhealth.com/how-to-heal-a-popped-pimple-15493

https://www.self.com/story/popped-pimple-healing-tips

 

កំណែ​ប្រែបច្ចុប្បន្ន

01/02/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ក្បួនការពារមុខកើតមុន កុំឲ្យខូចស្បែកមុខ ទៅជាខូងៗ

ចង់បានធ្មេញស​ស្អាត ត្រូវ​កែទម្លាប់​អាក្រក់​ទាំង​នេះជាមុន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 01, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម