បញ្ហាមុនជាកង្វល់របស់ស្រីៗយើង ដែលអាចធ្វើឲ្យបាត់បង់ទំនុកចិត្តចំពោះសម្រស់ខ្លួនឯង។ មួយវិញទៀត ប្រសិនបើយើងថែទាំមិនបានត្រឹមត្រូវទេនោះ មុននឹងបង្កជាស្លាកស្នាមនៅលើផ្ទៃមុខរយៈពេលយូរ ព្រមទាំងពិបាកក្នុងការព្យាបាលថែមទៀតផង។ យ៉ាងណាមិញ បើគ្នាយើងមិនចង់ឲ្យបញ្ហាមុនកាន់តែយ៉ាប់យ៉ឺនទេនោះ យើងគប្បីជៀសវាង ក៏ដូចជាបញ្ឈប់ទម្លាប់ទាំង ៥នេះជាបន្ទាន់។
១. ញេចមុន
នៅពេលដែលយើងញេចមុន បាក់តេរីមិនត្រឹមតែរាលដាលទៅកន្លែងផ្សេងនៃផ្ទៃមុខនោះទេ វាក៏អាចបង្កជាស្លាកស្នាមផងដែរ។ ហេតុនេះហើយ យើងគប្បីជៀសវាងការញេចមុនដោយខ្លួនឯង ទើបជាការប្រសើរ។
២. ប្រើប្រាស់ផលិតផលច្រើនមុខពេក
គ្នាយើងមួយចំនួន ដែលបារម្ភខ្លាំងពីបញ្ហាមុន អាចនឹងជ្រើសរើសប្រើប្រាស់ផលិតផលច្រើនមុខក្នុងពេលតែមួយ ដើម្បីកាត់បន្ថយមុន។ ប៉ុន្តែ ការប្រើប្រាស់ផលិតផលច្រើនពេក អាចធ្វើឲ្យស្បែកមុខរបស់យើងកាន់តែរលាកទៅវិញ។ ក្នុងករណីដែលទម្លាប់ថែស្បែកក្នុងការបញ្ចៀសពីបញ្ហាមុនរបស់យើងមិនមានប្រសិទ្ធភាព យើងគប្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យសើស្បែកជំនួសវិញ។
៣. មិនលាងសម្អាតមុខក្រោយហាត់ប្រាណ
ជាមួយគ្នានេះដែរ ញើស និងជាតិខ្លាញ់នៅលើផ្ទៃមុខ ក្រោយពេលដែលយើងហាត់ប្រាណរួច អាចទាក់ទាញធូលីដី ដែលជាហេតុបណ្ដាលឲ្យកើតមុននៅថ្ងៃបន្ទាប់។ ដូចនេះ យើងគប្បីលាងសម្អាតមុខឲ្យបានស្អាត ក្រោយហាត់ប្រាណរួច។
៤. ជម្រុះកោសិកាចាស់ច្រើនជ្រុល
ការជម្រុះកោសិកាចាស់ច្រើនជ្រុល អាចធ្វើឲ្យមុនបែក និងបង្កជាស្លាកស្នាមជារៀងរហូត។ ហេតុនេះហើយ យើងមិនគួរជម្រុះកោសិកាលើសពី ២ដងក្នុងមួយសប្ដាហ៍ឡើយ។
៥. ប្រើប្រាស់ផលិតផលតែនៅពេលឡើងមុន
បើសិនជាយើងមានស្បែកដែលងាយកើតមុន ការបង្កើតទម្លាប់ថែទាំស្បែកប្រឆាំងនឹងមុនជាប្រចាំ មានគុណប្រយោជន៍ល្អបំផុត ជាជាងការប្រើប្រាស់ផលិតផលទាំងនោះតែនៅពេលមានមុនទៅទៀត។ ពិតណាស់ ការប្រើផលិតផលប្រឆាំងនឹងការកើតមុនភ្លាមៗនៅលើស្បែក អាចធ្វើឲ្យបញ្ហាមុនកាន់តែអាក្រក់ទៅៗ ពីព្រោះស្បែករបស់យើងងាយប្រតិបត្តិស្រាប់ ហើយស្បែកត្រូវការពេលវេលា ដើម្បីសម្របខ្លួនទៅនឹងផលិតផលដែលយើងកំពុងតែប្រើទាំងនោះ។
[embed-health-tool-due-date]