backup og meta

ស្វែងយល់ពីវិធីព្យាបាលមុនដោយចាក់ថ្នាំក្រោមស្បែក

ស្វែងយល់ពីវិធីព្យាបាលមុនដោយចាក់ថ្នាំក្រោមស្បែក

ដោយ​សារ​បច្ចេក​វិទ្យា​បច្ចុប្បន្ន​កាន់​តែ​ទំនើប តិចនិក​ព្យាបាល​បញ្ហា​សុខភាព​ផ្សេងៗ ក៏​កាន់​តែ​សម្បូរ​បែប ពិសេស​វិធី​សាស្ត្រ​ថ្មីៗ ព្យាបាល​ជំងឺ​មុន ត្រូវ​គេ​រក​ឃើញ​ជា​បន្ត​បន្ទាប់ ដោយ​ក្នុង​នោះ​មាន​ទាំង​ការ​ប្រើ​ថ្នាំលេប ថ្នាំលាប ការ​ព្យាបាល​បែប​ធម្មជាតិ​ជាដើម។ ប៉ុន្តែ​នៅ​មាន​វិធី​ព្យាបាល​ពិសេស​មួយ​ទៀត គ្នា​យើង​ខ្លះ​អាច​មិន​ដឹង នោះគឺ​ព្យាបាល​មុនដោយ​ចាក់​ថ្នាំ​ក្រោម​ស្បែក ដែលត្រូវ​អ្នក​ជំនាញ​អះអាង​មាន​ប្រសិទ្ធភាព​ខ្ពស់។ ចាក់​ថ្នាំ​ក្រោម​ស្បែក​ម៉េច​វិញ? តោះ! មក​ស្វែង​យល់​ក្នុង​អត្ថបទ “Hello គ្រូពេទ្យ’ ទាំង​អស់​គ្នា។

១- មូលហេតុ​នាំ​ឲ្យ​កើត​មុន

គ្នា​យើង​ស្ទើរ​ទាំង​អស់ ច្បាស់​ជា​ធ្លាប់​​ជួប​រឿង​កើត​មុន ទោះ​តិច ឬ​​ច្រើនក៏​ដោយ​ ហើយ​ក៏មាន​គ្នា​យើង​មិន​​តិចដែរ បាន​ដឹង​ពី​មូលហេតុ មុន​កើត​ឡើង​ដោយ​សារ​អ្វី​​ឲ្យ​ប្រាកដ?​​ ពិត​ណាស់​ ជា​ទូទៅ​មុន​កើត​ឡើង​ នៅ​ពេល​រន្ធ​រោម​លើ​ស្បែក​​មាន​ពោរពេញ​ សម្បូរទៅ​ដោយ​ខ្លាញ់​ និង​កោសិកា​ងាប់ៗ​ នាំ​ឲ្យ​​កោសិកា​នោះ​ ឡើង​មក​ខាង​លើ​ផ្ទៃ​មុខ និង​ស្ទះ​នៅ​ក្នុង​រន្ធ​រោម។ យ៉ាង​ណា នៅ​​មាន​កត្តា​ជាច្រើនទៀត អាច​​ធ្វើ​ឲ្យ​ឡើង​មុនពេញ​មុខ ដូចជា​៖

– កត្តា​អ័រម៉ូន​៖ អ័រម៉ូន​ អាច​ធ្វើ​ឲ្យមានបម្រែ​បម្រួល​​ការ​ផលិត​សារធាតុខ្លាញ់​ ​ជា​មូល​ហេតុ​ដែល​មុន​ភាគ​ច្រើន​កើត​លើ​ក្មេង​វ័យ​ជំទង់​ នៅ​ពេល​ដែល​អ័រម៉ូន​កើត​ឡើង​មិន​ប្រក្រតី។

– របប​អាហារ​៖ អាហារ​ផលិត​​ពី​ទឹក​ដោះ​គោ និង​អាហារ​សម្បូរជាតិ​ស្ករ​ ក៏​អាច​ធ្វើ​ឲ្យមានបញ្ហា​មុន​ដូច​គ្នា។​

– ​ប្រើ​ប្រាស់​ថ្នាំ​៖​ ថ្នាំ​មួយ​ចំនួន​ អាច​ធ្វើ​ឲ្យ​ឡើង​មុន​ ដូច​នេះ​គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ មុន​នឹង​ប្រើ​ថ្នាំ​ណាមួយ​។

– ស្បែក​កខ្វក់៖ បញ្ហា​មុន​នឹង​កាន់​តែ​ធ្ងន់​ ​បើ​រន្ធ​រោម​មិន​ខ្យល់​ចេញ​ចូល​គ្រប់​គ្រាន់​។ ការ​បែក​ញើស​ និង​ការ​ប៉ះ​ពាល់​ស្បែក​មុខ​​ អាច​ធ្វើ​ឲ្យ​រន្ធ​រោម​មិន​ស្អាត​ ហេតុនេះ​គ្នា​យើង ​គួរ​តែ​ជូត ​និង​លាង​មុខ​ឲ្យ​បាន​ស្អាត ពិសេស​ស្រីៗពេល​ផាត់​តុប​តែងមុខ។

អត្ថបទ​ពាក់​ព័ន្ធ៖

មុនខ្នង

២- វិធី​ព្យាបាល​មុន​ដោយ​ចាក់​ថ្នាំ​ក្រោម​ស្បែក

ការចាក់​ថ្នាំ​ទៅ​ក្រោម​ស្បែក​មុខ ​ជា​វិធី​​ព្យាបាល​មួយ ​មិន​មែន​ជា​ការ​វះ​កាត់ ដោយអ្នក​ជំនាញ​ព្យាបាល​បញ្ហា​មុន នឹង​​ប្រើ​ម្ជុលតូច​ៗ ​ជាមួយ​ថ្នាំ​មួយ​ចំនួន ចាក់​​ទៅ​ក្រោម​ជាលិកា​​​ស្បែក​។ ការ​ចាក់​ថ្នាំ​ទៅ​ក្រោម​ស្បែក​ ជា​វិធី​សាស្រ្ត​សម្រាប់​ព្យាបាល​បញ្ហា​ជា​ច្រើន​ ពិសេស​បញ្ហា​មុន និង​មិន​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​នោះទេ ដោយ​ថ្មីៗ​​នេះ​ ពលរដ្ឋ​​ជាច្រើន​នៅ​ទ្វីបអឺរ៉ុប និង​សហរដ្ឋអាមេរិក​ ទទួល​ស្គាល់​ថា​ វិធីព្យាបាល​បែប​​នេះ​ ពិត​ជា​មាន​ប្រសិទ្ធ​ភាពខ្ពស់​។

ការ​ចាក់​ថ្នាំ​ទៅ​ក្រោម​ស្បែក​ អាច​ព្យាបាល​បញ្ហា​មុន​ តាមរយៈ​ការ​​ភ្ញោច​ទាំង​សារធាតុ​គីមី និង​រាងកាយ​។​ ការ​ចាក់​ថ្នាំ​ពិសេស​មួយ​ចំនួន​ អាច​បង្កើត​សារធាតុ​ប្រឆាំង​អុក​សុីត​កម្ម​ទៅ​លើស្បែក​ ដើម្បី​បន្ថយ​ការ​បញ្ចេញ​ខ្លាញ់ ជួយ​​ឲ្យ​បញ្ហាកើត​មុន​ប្រសើរឡើង។​ ក្រៅ​ពី​នេះ​ វិធីសាស្ត្រ​ចាក់​ថ្នាំ​ក្រោម​ស្បែក អាច​ភ្ញោច​ឲ្យ​មាន​ការ​​លូត​លាស់​កោសិកា​ថ្មី​ៗ ​ជំនួស​កោសិកា​ចាស់​ដែល​ងាប់ ជួយ​​ឲ្យ​ស្បែក​​ភ្លឺ​ថ្លា​ជាង​មុនទៀត​ផង។ ​

បញ្ហា​មុន​ ពិត​ណាស់​ អាច​ព្យាបាល​បាន​ជា​សះ​ស្បើយ តាម​រយៈ​ការ​​ព្យាបាល​មួយ​ដ៏​ត្រឹម​ត្រូវ​ និង​ទម្លាប់​​រស់​នៅ​មួយ​ដែល​សមស្រប។ យ៉ាង​ណា គ្នា​យើង​គួរ​ពិគ្រោះ​ជាមួយ​អ្នក​ឯក​ទេស​ស្បែក​ ដើម្បីទទួល​​ព័ត៌មាន​បន្ថែម ពី​វិធីសាស្ត្រ​ព្យាបាល​ និង​ជម្រើស​ផ្សេងទៀត​។​

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Acne. http://www.mayoclinic.org/diseases-conditions/acne/basics/causes/con-20020580. Accessed October 14, 2016.

Acne: what increases your risk. http://www.webmd.com/skin-problems-and-treatments/acne/acne-vulgaris-what-increases-your-risk. Accessed October 14, 2016.

Acne treatment and acne scars. http://www.vietura.com/acne-treatment-and-acne-scars. Accessed October 14, 2016.

កំណែ​ប្រែបច្ចុប្បន្ន

01/03/2021

អត្ថបទ​ដោយ Chorn Sophearom

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ដឹងតែកើតមុនពេញមុខហើយ បើមានទម្លាប់អាក្រក់អស់នេះ

បញ្ហាមុន ៥ ប្រភេទ និងវិធីព្យាបាល​ គ្នាយើងសុទ្ធតែចង់ដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chorn Sophearom · កែ Mar 01, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម