backup og meta

តិចអត់ដឹង! ក្រៅ​ពី​​ពង​បែក ក៏​អាច​កើត​គីស​លើ​បបូរ​មាត់​ដែរ

តិចអត់ដឹង! ក្រៅ​ពី​​ពង​បែក ក៏​អាច​កើត​គីស​លើ​បបូរ​មាត់​ដែរ

ជា​ទូទៅ នៅ​ពេល​ក្នុង​មាត់​យើង​មាន​បញ្ហា​ដូច​ជា រលាក​អញ្ចាញ​ធ្មេញ ឬ​ពង​បែក​មាត់ យើង​មិន​សូវ​​ជា​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ ព្រោះ​គិត​ថា​វា​ជា​បញ្ហា​ទូទៅ មនុស្ស​ភាគ​ច្រើន​កើត​ស្ទើរ​គ្រប់​គ្នា។ ប៉ុន្តែមាន​ដឹង​អត់​ថា មាត់​របស់​យើង ក៏​អាច​កើត​មាន​បញ្ហា​កើត​គីស​នៅ​បបូរ​មាត់​ដែរ។

តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា ក្នុង​ប្រអប់​មាត់​សម្បូរ​ទៅ​ដោយ​ក្រពេញ​ទឹក​មាត់​តូចៗ រាប់​លាន​ដែល​ស្ថិត​នៅ​ក្រោម​ភាស​ស្ដើង​សើម​ក្នុង​មាត់។ នៅ​ពេល​ដែល​មាន​ការ​ស្ទះ ឬ​ដាច់​រហែក​នៃ​ក្រពេញ​នេះ ធ្វើ​ឲ្យ​កំណើន​ទឹក​ដក់ ទៅ​ជា​ជាលិកា​ជុំវិញ​បង្កើត​ជា​គីស​ក្រពេញ​ទឹក​មាត់។

ប្រភេទ​គីស​នេះ​វា​អាច​កើត​ឡើង​គ្រប់​កន្លែង​ក្នុង​មាត់ លើក​លែង​តែ​លើ​អញ្ចាញ​ធ្មេញ ហើយ​ភាគ​ច្រើន​វា​កើត​ឡើង​ញឹក​ញាប់​លើ​បបូរ​មាត់។ ការ​កើត​ឡើង​ប្រភេទ​គីស​នៅ​លើ​បបូរ​មាត់​នេះ បង្ក​ឡើង​ដោយ​មូលហេតុ នឹង​បង្ក​ជា​រោគ​សញ្ញា យើង​គួរ​ចាប់​អារម្មណ៍​មួយ​ចំនួន​រួម​មាន៖

មូលហេតុ​កើត​គីស​បបូរមាត់

– ការ​ស្ទះ​នៃ​ក្រពេញ​ទឹក​មាត់​តូចៗ

– មូល​ហេតុ​ចម្បង​មក​ពី​ការ​ខាំ​បបូរ​មាត់ ឬ​ប៉ះ​ទង្គិច​បបូរមាត់

រោគ​សញ្ញាគីស​បបូរ​មាត់

– គ្មាន​ការ​ឈឺ​ចាប់​នោះ​ទេ

– មាន​ពណ៌​ក្រហម​ថ្លា ឬ​ខៀវ

– មាន​សភាព​ឡើង​ប៉ោង និង​ពេល​ប៉ះ​ជា​ដុំ​ទន់​រអិល ក្រឡាច់។ល។

មន្ទីរពេទ្យ កាល់ម៉ែត បញ្ជាក់​ថា បញ្ហា​គីស​បបូរ​មាត់​អាច​កើត​ឡើង​វិញ​បាន​ក្រោយ​ព្យាបាល​រួច ក្នុង​ករណី​ដែល​អ្នក​ជំងឺ ខាំ​បបូរ​មាត់​កន្លែង​ដដែល ឬ​ការ​ព្យាបាល​មិន​យក​ដុំ​សាច់ និង​ក្រពេញ​ទឹក​មាត់​នៅ​ជុំ​វិញ​គីស​នោះ​ចេញ​អស់។ ចំពោះ​បញ្ហា​គីស​នៅ​លើ​បបូរ​មាត់​នេះ ក៏​មិន​អាច​ព្យាបាល​ជា​សះ​ស្បើយ ដោយ​ការ​លេប​ថ្នាំ​បាន​ដែរ។ ដូច​នេះ ប្រសិន​បើ​នៅ​ក្នុង​មាត់​មាន​បញ្ហា​ដំបៅ ឬ​មាន​ជំងឺ​មាត់​ធ្មេញ​កើត​ឡើង គួរ​ទៅ​ពិគ្រោះ និង​ពិនិត្យ​ជាមួយ​ទន្ត​បណ្ឌិត​មាន​ជំនាញ​ច្បាស់​លាស់ ដើម្បី​​ព្យាបាល​មាន​ប្រសិទ្ធភាព។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

12/08/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

មូលហេតុបង្ក-វិធីការពារ និងព្យាបាលបញ្ហាប្រេះបបូរមាត់ ដោយសារអាកាសធាតុ

កុំប្រហែស! ក្លិនមាត់អាចបញ្ជាក់ពីជំងឺផ្សេងៗទាំងនេះ ក្រៅពីបញ្ហាក្នុងប្រអប់មាត់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 12, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម