backup og meta

ងូតទឹករាល់ថ្ងៃ តែដុះក្អែលមិនស្អាត ប្រយ័ត្នកើតគីសប្រភេទនេះ

ងូតទឹករាល់ថ្ងៃ តែដុះក្អែលមិនស្អាត ប្រយ័ត្នកើតគីសប្រភេទនេះ

ធម្មតា យើង​តែង​ងូត​ទឹក​យ៉ាង​ហោច​ណាស់​ម្ដង/ថ្ងៃ ដើម្បី​សម្អាត​រាង​កាយ ពី​ធូលី ញើស​ (ក្អែល) ជាដើម​ដែល​តោង​ជាប់​ស្បែក។ កាល​ណា​យើង​មិន​ងូត​ទឹក ហើយដុះ​ខ្លួន​ឲ្យ​បាន​ស្អាត​ទេ អាច​ធ្វើ​ឲ្យ​យើង​កើត​មុន មាន​បញ្ហា​ស្បែក រហូត​អាច​កើត​គីស​នៅ​ក្នុង​ក្រពេញ​គល់​រោម​បាន​។

មន្ទីរ​ពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា គីស​ក្រពេញ​គល់​រោម គឺ​ជា​ប្រភេទ​គីស​ដែល​កើត​ឡើង​ដោយ​មាន​ការ​កក​ស្ទះ​រន្ធ​របស់​ក្រពេញ​បញ្ចេញ​សារធាតុ​ខ្លាញ់​ម្យ៉ាង ដែល​ស្ថិត​ជាប់​ជាមួយ​រោម​លើ​ស្បែក​នៃ​រាង​កាយ​ខ្លួន​យើង​ជា​ពិសេស នៅ​លើ​ខ្នង។ មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កក​ស្ទះ​នេះ បង្ក​ឡើង​ដោយ៖

– មេរោគ

– ក្អែល

– ធូលី

– កម្ទេចកំទី​ល្អិត​ផ្សេង​ៗ ដែល​ជាប់​នៅ​លើ​រាង​កាយ និង​កត្តា​រួម​ផ្សំ​ដទៃ​ទៀត ដូច​ជា​ស្ត្រេស កម្ដៅ​ព្រះ​អាទិត្យ ឬ​ការ​ជក់​បារី​ជាដើម។

ចំពោះ​ជំងឺ​គីស​ក្រពេញ​គល់​រោម យើង​អាច​សង្កេត​ដឹង​ថា វា​កើត​ឡើង​នៅ​ពេល​ដែល​មាន​សញ្ញា​ដូច​ជា កន្ទួល​លើ​ស្បែក រឹង​ពណ៌​ស ឬ​លឿង។ នៅ​ក្នុង​ដំណាក់​កាល​ដំបូង វា​មិន​ធ្វើ​ឲ្យ​ឈឺ​ចាប់​ទេ ប៉ុន្តែ​បើ​មិន​បាន​ថែ​ទាំ និង​ព្យាបាល​បាន​ត្រឹម​ត្រូវ​ទេ​នោះ ដុំ​គីស​នឹង​វិវត្ត​ទៅ​ជា​កន្ទួល​ក្រហម​ធំ​ឡើង​ៗ និង​មាន​សភាព​ឈឺ​ចាប់ ហើយ​ក​រោគ ឬ​ធ្លាយ​ទឹក​រងៃ អាច​មាន​ក្លិន​ស្អុយ​ចេញ​មក​ក្រៅ។

ស្រប​គ្នា​នេះ មន្ទីរពេទ្យ កាល់ម៉ែត បាន​ណែ​នាំ​ពី​វិធី​ការ​ពារ​ខ្លួន​យើង​ពី​ជំងឺ​គីស​ប្រភេទ ជាមួយ​វិធាន​ការ​៣សំខាន់ៗ​ទាំង​នេះ​មាន៖

១. ត្រូវ​អនាម័យ​ខ្លួន​ប្រាណ​ដោយ​ការ​លាង ជម្រះ​ក្អែល ឬ​ធូលី អ្វី​ដែល​កខ្វក់​លើ​រាង​កាយ បន្ទាប់​ពី​បញ្ចប់​ការងារ​ប្រចាំ​ថ្ងៃ

២. មិន​ត្រូវ​ស្លៀក​ពាក់​តឹង​ចង្អៀត​ពេក

៣.ព្យាយាម​រើស​ក្រណាត់ ឬ​ខោអាវ​ណា​ដែល​អាច​ជួយ​ស្បែក​មាន​ខ្យល់​ចេញ​ចូល​បាន​ស្រួល មិន​ធ្វើ​ឲ្យ​ក្ដៅ​ស្អុះ​ស្អាប់​ដល់​ស្បែក​យើង។ល។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

12/08/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

មុនខ្នងបង្កពីអ្វី? គួរធ្វើម៉េចខ្លះអាចសម្រាលបញ្ហានេះបាន?

ញ៉ាំអាហារប៉ុន្មានប្រភេទនេះអាចជួយឲ្យ​រោមភ្នែកដុះវែងស្អាត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 12, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម