backup og meta

ទម្លាប់​សាមញ្ញ​ ​៧​នេះ អាច​​​ឲ្យ​សក់ជ្រុះ​ខ្លាំងហើយស្ដើង​ទៅ​ៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទម្លាប់​សាមញ្ញ​ ​៧​នេះ អាច​​​ឲ្យ​សក់ជ្រុះ​ខ្លាំងហើយស្ដើង​ទៅ​ៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទម្លាប់​ប្រចាំថ្ងៃ​របស់​យើង​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​សក់​ ដែល​អាច​បណ្ដាល​ឲ្យ​សក់ជ្រុះខ្លាំងហើយ​ស្ដើង​ទៅៗ​។ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​​នាំ​ឲ្យ​សក់​បាត់បង់​ទម្ងន់​ ភាព​ភ្លឺ​រលោង​ ឬ​ជ្រុះ​សក់​ធ្ងន់ធ្ងរជាដើម។​ ដូច្នេះ​ហើយ​ ដើម្បី​​បញ្ចៀស​បញ្ហា​ជ្រុះ​សក់​តទៅ​ទៀត គ្នា​យើង​គប្បី​ស្វែង​យល់​ពី​មូលហេតុ​បង្ក​ និង​​បញ្ឈប់​​ទម្លាប់​មិនល្អទាំងនោះ ចៀសវាងបំផ្លាញសក់ដោយមិនដឹងខ្លួន។

​​ទម្លាប់​ទាំង​៧​ ​ធ្វើ​ឲ្យ​សក់​ស្ដើង​ទៅ​ៗ​​

១. ងូត​ទឹក​ក្ដៅ​

ការ​លាង​សម្អាត​សក់​ជាមួយ​នឹង​ទឹក​ក្ដៅ​អាច​បង្កើន​ស្រ្តេស​ និង​ធ្វើ​ឲ្យ​សរសៃ​សក់​របស់​យើង​ស្ងួត​។ វា​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​ក្បាល​​ស្ងួត​ និង​បើក​រន្ធ​ញើស​នៅ​លើ​ស្បែក​ក្បាល​ នាំ​ឲ្យ​មាន​ការ​ផលិត​​ជាតិ​ប្រេង​លើសលប់ និង​បង្ក​ជា​បញ្ហា​​ជ្រុះ​សក់​កាន់​តែ​ច្រើន​ទៅ​ៗ​។

ជំងឺជ្រុះសក់

២. ចង​​សក់​តឹង​ពេក​

​​ជាមួយ​គ្នា​នេះ​ដែរ​ ការ​ជ្រុះ​សក់​ក៏​អាច​បណ្ដាល​មក​ពី​​ទម្លាប់​​ចង​សក់​តឹង​ពេក ដែល​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ឫស​សក់​។ កត្តា​នេះ​​​អាច​ធ្វើ​ឲ្យ​សក់​ខូច​ និង​ជ្រុះ​សក់​ដូច​គ្នា​។

៣. ប្រើ​ម៉ាស៊ីន​ធ្វើ​ម៉ូត​សក់​​​ច្រើន​ជ្រុល

ការ​ប្រើ​​ម៉ាស៊ីន​ធ្វើ​ម៉ូត​សក់​ច្រើន​ជ្រុល​ ឬ​រយៈពេល​យូរ​ពេក​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​សក់​​ដូចជា​ធ្វើ​ឲ្យ​សក់​ខូច​ និង​ស្បែក​ក្បាល​​ខ្សោយ​ផង​ដែរ​។ ជាក់​ស្ដែង​ សីតុណ្ហភាព​ដ៏​ក្ដៅ​នេះ​នឹង​បំផ្លាញ​ប្រេង និង​ប្រូតេអ៊ីន​ពី​សរសៃ​សក់​ ធ្វើ​ឲ្យ​អតុល្យភាព​សំណើម​ និង​បណ្ដាល​ឲ្យ​ជ្រុះ​សក់​តែម្ដង។

៤. មិន​កក់​សក់​ញឹកញាប់

នៅ​ពេល​ដែល​យើង​មិន​កក់​សក់​រយៈពេល​យូរ ឬច្រើនថ្ងៃ ​​ក៏​​អាច​បណ្ដាល​ឲ្យ​​ស្បែក​ក្បាល​មាន​អង្គែ (buildup )​និង​​នាំ​ឲ្យ​សក់​ខូច ព្រម​ទាំង​បង្អាក់​សមត្ថភាព​ក្នុង​ការ​ដុះ​លូតលាស់​នៃ​សរសៃ​សក់ ដែល​ជា​បញ្ហា​ចម្បង​ធ្វើ​ឲ្យ​សក់​ស្ដើង​​ៗ​ និង​ជ្រុះ​សក់​​។

សក់ស្តើង

៥. អេះ​ក្បាល​​

ស្បែក​ក្បាល​រមាស់​អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​ផ្សិត​ អាលែកហ្ស៊ី ឬ​ការ​រលាក​។ ការ​អេះ​ក្បាល​មិន​ឈប់​ និង​ខ្លាំង​ៗ ដោយ​សារ​តែ​ការ​រមាស់​អាច​បំផ្លាញ​ដល់​​​ឫស​សក់​ ព្រម​ទាំង​ធ្វើ​ឲ្យ​សក់​ជ្រុះ​កាន់​តែ​ច្រើន​។

៦. ប៉ះពាល់​កម្ដៅ​ថ្ងៃ​ច្រើន​ជ្រុល​

​​ទន្ទឹម​នឹង​នេះ​ដែរ ការ​ប៉ះពាល់​ទៅ​នឹង​កម្ដៅ​ថ្ងៃ​ច្រើន​ជ្រុល​​អាច​បំផ្លាញ​ស្រទាប់​ខាង​លើ​នៃ​សរសៃ​សក់​។ ការ​បំផ្លាញ​ដោយ​កម្ដៅ​ថ្ងៃ​ អាច​ធ្វើ​ឲ្យ​សក់​ស្ដើង ​ស្ងួត​ និង​ផុយ​ស្រួយ​។

៧. មិន​ញ៉ាំ​អាហារ​ទៀងពេល

បញ្ហា​ជ្រុះ​សក់​ ក៏​ជា​ផល​ប៉ះពាល់​ចម្បង​មួយ​នៅ​ពេល​ដែល​យើង​​​មិន​ញ៉ាំ​អាហារ​ទៀងទាត់។​ កង្វះ​​សារធាតុ​ចិញ្ចឹម​ចាំបាច់​នឹង​បង្វែរ​ថាមពល​ឆ្ពោះ​ទៅ​រក​មុខងារ​សំខាន់​ៗ​ដូចជា​បេះដូង និង​ខួរ​ក្បាល​ ដោយ​​​​បំភ្លេច​​ចោល​សរសៃ​សក់​ និង​ស្បែក​ក្បាល​។ កត្តា​នេះ​អាច​បញ្ឈប់​ដំណើរការ​លូតលាស់​នៃ​សរសៃ​សក់​ និង​បណ្ដាល​ឲ្យ​សក់​ជ្រុះ​។

អ្នកកំពុងអាន​មានបញ្ហាជ្រុះសក់មែន? យូរប៉ុណ្ណាហើយ? មានទម្លាប់អាក្រក់ណាខាងលើអត់?

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​18 Bad Habits That Are Thinning Your Hair

https://www.thehealthy.com/beauty/hair/bad-habits-that-cause-thinning-hair/

7 Everyday Habits That Cause Hair Loss

https://doctor.ndtv.com/living-healthy/7-everyday-habits-that-cause-hair-loss-1800079

10 Daily Habits That Are Causing Your Hair to Thin

https://brightside.me/inspiration-health/10-daily-habits-that-are-causing-your-hair-to-thin-799991/

កំណែ​ប្រែបច្ចុប្បន្ន

22/12/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

នៅវ័យក្មេងសោះ ម៉េចស្រីៗខ្លះ ជ្រុះសក់ខ្លាំងម៉្លេះ?

ទាន់សក់ជ្រុះតិច សាកប្រើប្រេងធម្មជាតិទាំងនេះ បណ្ដុះកូនសក់មកវិញ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 22, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម