ទម្លាប់ប្រចាំថ្ងៃរបស់យើងអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពសក់ ដែលអាចបណ្ដាលឲ្យសក់ជ្រុះខ្លាំងហើយស្ដើងទៅៗ។ ពិតណាស់ មានកត្តាជាច្រើនដែលនាំឲ្យសក់បាត់បង់ទម្ងន់ ភាពភ្លឺរលោង ឬជ្រុះសក់ធ្ងន់ធ្ងរជាដើម។ ដូច្នេះហើយ ដើម្បីបញ្ចៀសបញ្ហាជ្រុះសក់តទៅទៀត គ្នាយើងគប្បីស្វែងយល់ពីមូលហេតុបង្ក និងបញ្ឈប់ទម្លាប់មិនល្អទាំងនោះ ចៀសវាងបំផ្លាញសក់ដោយមិនដឹងខ្លួន។
ទម្លាប់ទាំង៧ ធ្វើឲ្យសក់ស្ដើងទៅៗ
ការលាងសម្អាតសក់ជាមួយនឹងទឹកក្ដៅអាចបង្កើនស្រ្តេស និងធ្វើឲ្យសរសៃសក់របស់យើងស្ងួត។ វាក៏អាចធ្វើឲ្យស្បែកក្បាលស្ងួត និងបើករន្ធញើសនៅលើស្បែកក្បាល នាំឲ្យមានការផលិតជាតិប្រេងលើសលប់ និងបង្កជាបញ្ហាជ្រុះសក់កាន់តែច្រើនទៅៗ។
ជាមួយគ្នានេះដែរ ការជ្រុះសក់ក៏អាចបណ្ដាលមកពីទម្លាប់ចងសក់តឹងពេក ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់ឫសសក់។ កត្តានេះអាចធ្វើឲ្យសក់ខូច និងជ្រុះសក់ដូចគ្នា។
៣. ប្រើម៉ាស៊ីនធ្វើម៉ូតសក់ច្រើនជ្រុល
ការប្រើម៉ាស៊ីនធ្វើម៉ូតសក់ច្រើនជ្រុល ឬរយៈពេលយូរពេកក៏អាចប៉ះពាល់ដល់សុខភាពសក់ដូចជាធ្វើឲ្យសក់ខូច និងស្បែកក្បាលខ្សោយផងដែរ។ ជាក់ស្ដែង សីតុណ្ហភាពដ៏ក្ដៅនេះនឹងបំផ្លាញប្រេង និងប្រូតេអ៊ីនពីសរសៃសក់ ធ្វើឲ្យអតុល្យភាពសំណើម និងបណ្ដាលឲ្យជ្រុះសក់តែម្ដង។
នៅពេលដែលយើងមិនកក់សក់រយៈពេលយូរ ឬច្រើនថ្ងៃ ក៏អាចបណ្ដាលឲ្យស្បែកក្បាលមានអង្គែ (buildup )និងនាំឲ្យសក់ខូច ព្រមទាំងបង្អាក់សមត្ថភាពក្នុងការដុះលូតលាស់នៃសរសៃសក់ ដែលជាបញ្ហាចម្បងធ្វើឲ្យសក់ស្ដើងៗ និងជ្រុះសក់។

ស្បែកក្បាលរមាស់អាចបណ្ដាលមកពីការឆ្លងមេរោគផ្សិត អាលែកហ្ស៊ី ឬការរលាក។ ការអេះក្បាលមិនឈប់ និងខ្លាំងៗ ដោយសារតែការរមាស់អាចបំផ្លាញដល់ឫសសក់ ព្រមទាំងធ្វើឲ្យសក់ជ្រុះកាន់តែច្រើន។
៦. ប៉ះពាល់កម្ដៅថ្ងៃច្រើនជ្រុល
ទន្ទឹមនឹងនេះដែរ ការប៉ះពាល់ទៅនឹងកម្ដៅថ្ងៃច្រើនជ្រុលអាចបំផ្លាញស្រទាប់ខាងលើនៃសរសៃសក់។ ការបំផ្លាញដោយកម្ដៅថ្ងៃ អាចធ្វើឲ្យសក់ស្ដើង ស្ងួត និងផុយស្រួយ។
បញ្ហាជ្រុះសក់ ក៏ជាផលប៉ះពាល់ចម្បងមួយនៅពេលដែលយើងមិនញ៉ាំអាហារទៀងទាត់។ កង្វះសារធាតុចិញ្ចឹមចាំបាច់នឹងបង្វែរថាមពលឆ្ពោះទៅរកមុខងារសំខាន់ៗដូចជាបេះដូង និងខួរក្បាល ដោយបំភ្លេចចោលសរសៃសក់ និងស្បែកក្បាល។ កត្តានេះអាចបញ្ឈប់ដំណើរការលូតលាស់នៃសរសៃសក់ និងបណ្ដាលឲ្យសក់ជ្រុះ។
អ្នកកំពុងអានមានបញ្ហាជ្រុះសក់មែន? យូរប៉ុណ្ណាហើយ? មានទម្លាប់អាក្រក់ណាខាងលើអត់?