backup og meta

ម៉េច​បាន​កើត​អង្គែ ហើយ​គួរធ្វើម៉េចទើបបាត់?

ម៉េច​បាន​កើត​អង្គែ ហើយ​គួរធ្វើម៉េចទើបបាត់?

អ្នកកើតអង្គែ ធុញអត់? ធ្លាប់សាកច្រើនវិធីហើយ នៅតែមិនបាត់? ចុះធ្លាប់ឆ្ងល់អត់ ថាម៉េចបានវាកើត? ថ្ងៃនេះ “Hello គ្រូពេទ្យ” សុំបកស្រាយលម្អិតម្ដង!

អង្គែកើតឡើងពេលស្បែកក្បាលស្ងួត ឬឡើងខ្លាញ់ច្រើន ធ្វើឲ្យស្បែកក្បាលងាប់ដែលមានរាងជាបន្ទះៗ។ អង្គែមិនប៉ះពាល់សុខភាពទេ គ្រាន់តែពេលខ្លះ ធ្វើឲ្យយើងបាត់ទំនុកចិត្ត ឬខ្មាសគេ។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

១- ម៉េចបានមានអង្គែ?

ស្បែកក្បាលមានដំណើរការលូតលាស់ និងជម្រុះកោសិកាស្បែក។ មានអង្គែ ព្រោះដំណើរការនេះកើតលឿនខ្លាំង ហើយជាតិប្រេងដែលស្បែកក្បាលផលិត ធ្វើឲ្យកោសិកាងាប់ស្អិតជាប់គ្នា បង្កើតជាបន្ទះសៗ។

អង្គែអាចកើតដោយបញ្ហាជាច្រើនដូចជា៖

– រលាកស្បែក៖ Seborrheic dermatitis ឬជំងឺរលាកស្បែក បង្កដោយក្រពេញបញ្ចេញខ្លាញ់ដំណើរការខ្លាំងជ្រុល ធ្វើឲ្យកើតអង្គែ។ ស្បែកក្បាលឡើងក្រហម រោលរមាស់ រងើមមានខ្លាញ់ច្រើន ពេញដោយបន្ទះស្រកាពណ៌ស ឬលឿង។ ក្រៅពីស្បែកក្បាល កន្លែងផ្សេងទៀតដែលមានខ្លាញ់ច្រើន ក៏អាចប៉ះពាល់ដែរ ដូចជា ចិញ្ចើម ចំហៀងច្រមុះ ឆ្អឹងទ្រនុងទ្រូង ក្រលៀន និងក្លៀក។

– អនាម័យសក់មិនល្អ៖ បើមិនកក់សក់ជាប្រចាំទេ ជាតិប្រេង និងកោសិកាស្បែកដែលងាប់អាចផ្តុំគ្នា បង្កឲ្យមានអង្គែបាន។

– ផ្សិតពីស្បែកក្បាល៖ ពពួកផ្សិត Malassezia ​មានលើ​ស្បែក​ក្បាល​មនុស្ស​ភាគ​ច្រើន។ ប៉ុន្តែ ពេលខ្លះ វារំខាន​ស្បែក​ក្បាលយើងរមាស់ បង្ក​ជាអង្គែ។

– ផលិតផល៖ ផលិតផលរក្សាសក់ ឬលាប/បាញ់ បើមិនត្រូវស្បែកក្បាល ធ្វើឲ្យស្បែករោលក្រហាយ រមាស់ និងមានបន្ទះស្រកាស្តើងតូចៗបាន។

សក់ស្កូវ

២- របៀបកម្ចាត់អង្គែ

កក់សក់ប្រចាំ

កក់សក់ឲ្យបានសព្វសាច់ក្បាលដោយសាប៊ូដែលគ្មានជាតិថ្នាំពេទ្យ ម៉ាស្សាស្បែកក្បាល និងលាងឲ្យស្អាត។ កក់សក់ជាប្រចាំ អាច​ជួយ​យក​កោសិកាងាប់ និងបង្ការការចាល់ផ្តុំ ប៉ុន្តែបើបញ្ហាមិនប្រសើរទេ គួរប្រើសាប៊ូកក់សក់កម្ចាត់អង្គែ។ សាប៊ូកក់សក់កម្ចាត់អង្គែខ្លះ ទាមទារឲ្យប្រើជាប្រចាំ ឬម្ដងពីរដងក្នុងមួយសប្តាហ៍។ ត្រូវធ្វើតាមការណែនាំ មុនប្រើ បើចង់បានលទ្ធផលល្អ។

រើសសាប៊ូ

គ្នាយើងភាគច្រើនទិញសាប៊ូប្រេនៗមិនសូវខ្វល់ ឬមិនដឹងពីធាតុផ្សំប្រឆាំងអង្គែទេ។ ធាតុផ្សំ ឬសាប៊ូកម្ចាត់អង្គែ ត្រូវមានសមាសធាតុសំខាន់ដូចខាងក្រោម៖

– កេតូកូណាហ្សុល (ketoconazole)

– សេលេន្យូម ស៊ុលហ្វ៊ីត (selenium sulfide)

– អាស៊ីដសាលីស៊ីឡិច (salicylic acid)

– ស្ពាន់ធ័រ

– ជាតិជ័រខ្មៅបានពីធ្យូងទន់ (coal tar) ឬស័ង្កសីពីរីថ្យូន (zinc pyrithione)។

កេតូកូណាហ្សុល (Ketoconazole) ស្ពាន់ធ័រ និងជាតិជ័រខ្មៅបានពីធ្យូងទន់ (coal tar) មានប្រសិទ្ធភាពខ្លាំងកម្ចាត់អង្គែដែលកើតពីជំងឺរលាកស្បែក ដោយសារក្រពេញបញ្ចេញខ្លាញ់ពីគល់សក់ ដំណើរការខ្លាំងពេក (seborrheicdermatitis)។ អាស៊ីដសាលីស៊ីឡិច (Salicylic acid) ល្អសម្រាប់អ្នកដែលមានអង្គែបង្កដោយជំងឺ Psoriasis (រលាកស្បែករ៉ាំរ៉ៃដែលមាន​លក្ខណៈ​បែក​ស្រកា និងពណ៌​ក្រហម)។

អត្ថបទគួរអាន៖

បើសាប៊ូកក់សក់ទិញពីផ្សារជួយមិនបាន ឬកត់សម្គាល់ថាសភាពបញ្ហាកាន់តែអាក្រក់ គួរជួបពេទ្យសើស្បែក។ ពេទ្យអាចឲ្យឡេមានជាតិថ្នាំពពួក ស្តេរ៉យព្យាបាលលាបពីក្រៅ។ ឡេមានជាតិថ្នាំពពួកស្តេរ៉យ អាចធ្វើឲ្យស្បែកស្តើង និងបង្កឲ្យមានផលរំខានខ្លះៗ។ មិនគួរប្រើយូរពេកទេ ទាល់តែមានការណែនាំពីពេទ្យ។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Dandruff. http://www.medbroadcast.com/condition/getcondition/dandruff. Accessed May 7, 2017.

Dandruff. http://www.mayoclinic.org/diseases-conditions/dandruff/home/ovc-20215279. Accessed May 7, 2017.

កំណែ​ប្រែបច្ចុប្បន្ន

26/01/2023

អត្ថបទ​ដោយ Meng Vatana

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ

គន្លឹះ ៧ យ៉ាង​ថែទាំស្បែកឲ្យនៅតែមានសុខភាពល្អ អំឡុងពេលធ្វើដំណើរជិតឆ្ងាយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Jan 26, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម