ដើម្បីថែរក្សាសម្រស់និងសុខភាពស្បែកឲ្យបានស្រស់ស្អាតយូរអង្វែង យើងត្រូវតែបន្ថែមវីតាមីនKទៅក្នុងរបបអាហារប្រចាំថ្ងៃ។វីតាមីនKមានផ្ទុកនៅក្នុងស្លឹកបន្លែពណ៌បៃតងដូចជាផ្កាខាត់ណាបៃតង ស្ពៃក្ដោប ជីនាងវង និងភ្លៅកង្កែប ជាដើម។ វីតាមីន K ពិតជាមានប្រសិទ្ធភាពចំពោះសុខភាព និងសម្រស់។ ខាងក្រោមនេះគឺជាការពន្យល់អំពីវីតាមីននេះឲ្យកាន់ច្បាស់សម្រាប់គ្នាយើងបានដឹង។
១. វីតាមីនK ជួយកម្ចាត់ស្នាមខ្មៅក្រោមភ្នែក
នៅក្នុងយុគសម័យទំនើប ស្ត្រេសពីកន្លែងធ្វើការ និងជីវិតរស់នៅបង្កឲ្យស្រីៗយើងជាច្រើនមានភាពតានតឹង និងគេងមិនបានគ្រប់គ្រាន់ជាញឹកញាប់។ ជាលទ្ធផលស្នាមខ្មៅក្រោមភ្នែកបានលេចឡើងដែលធ្វើឲ្យបាក់សម្រស់អស់មួយចំណែក។ ក្នុងករណីនេះប្រសិនបើស្រីៗយើងមានរបបអាហារសម្បូរទៅដោយវីតាមីនK ឬប្រើប្រាស់គ្រឿងសម្អាងផ្សេងៗ ស្នាមខ្មៅក្រោមភ្នែកនឹងបាត់ទៅវិញ និងពណ៌ស្បែកត្រលប់មករកដូចដើមវិញ។ បន្ថែមរបបអាហារដែលសម្បូរវីតាមីនKនោះ ស្នាមខ្មៅក្រោមភ្នែកនឹងបាត់ទៅវិញយ៉ាងឆាប់រហ័សហើយយើងនឹងមានភ្នែកដែលមានសុខភាពល្អ និងស្រស់ថ្លា។
អត្ថបទគួរអាន៖
- បង្កើនថាមពលសាច់ដុំ កាន់តែជួយឲ្យអាយុវែង
- ស្វែងយល់អំពីប្រូតេអ៊ីនក្នុងបន្លែ និងសាច់
- បើឃើញរោគសញ្ញាទាំងនេះលើក្រចក បញ្ជាក់ថាយើងកំពុងមានបញ្ហាសុខភាព
២. វីតាមីនK ជួយរក្សាភាពរលាស់របស់ស្បែក
អាយុកាន់តែច្រើនគឺជារឿងដែលស្រីៗយើងចាប់ផ្ដើមខ្វល់ខ្វាយបំផុតជាមួយនឹងសម្រស់។ ស្បែកដែលមានភាពរលាស់តិចគឺជាមូលហេតុនៃការវិវត្តទៅរកភាពចាស់នៃស្បែក ហើយស្នាមជ្រីវជ្រួញគឺជាការបង្ហាញមុនដំបូងលើស្បែកដែលបាត់បង់ភាពរលាស់បន្ដិចម្ដងៗដោយសារកង្វះប្រូតេអ៊ីន។
ដើម្បីកម្ចាត់ចេញនូវរោគសញ្ញាទាំងនេះស្រីៗយើងអាចទាញគុណសម្បត្តិបានយ៉ាងច្រើនពីវីតាមីនK ដែលមានផ្ទុកក្នុងអាហារ ជាពិសេសបន្លែបៃតងដែលជួយរក្សាសារធាតុចិញ្ចឹមរបស់ប្រូតេអ៊ីនក្នុងស្បែកព្រមទាំងជួយបង្កើនភាពរលាស់ និងជួយឲ្យស្បែកកម្ចាត់ចេញនូវសញ្ញានៃភាពចាស់នេះ។
អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់អំពីប្រូតេអ៊ីនក្នុងបន្លែ និងសាច់
៣. វីតាមីនK ជួយកំណកឈាម
ស្នាមជាំអាចបង្កដោយការទង្គិចស្បែក និងសរសៃឈាមដែលប៉ះពាល់ដោយសារកំណកឈាម។ ស្នាមជាំនឹងបង្កឲ្យស្បែកឡើងស្រអាប់មួយរយៈពេល។ នៅដំណាក់កាលនេះវីតាមីនKគឺជាថ្នាំដែលល្អបំផុតក្នុងការកម្ចាត់ឈាមកក។ យើងអាចប្រើវីតាមីនKដោយលាបផ្ទាល់លើស្បែកសម្រាប់បង្កើនពណ៌ស្បែកឬប្រើអាហារដែលមានផ្ទុកទៅដោយវីតាមីនKដើម្បីផ្ដល់នូវសារធាតុចិញ្ចឹមហើយនៅពេលនោះស្នាមជាំឬស្នាមខ្មៅក្រោមភ្នែកនឹងបាត់ទៅវិញដោយខ្លួនឯង។
៤. វីតាមីនK ជួយកម្ចាត់បញ្ហាស្បែក
គុណសម្បត្តិនៃវីតាមីនK ចំពោះស្បែកដែលយើងអាចមើលដឹងគឺជួយកម្ចាត់ចេញនូវបញ្ហាស្បែកទូទៅ។ ជាឧទាហរណ៍មានដូចជាស្នាមជាំ ស្នាមផ្លែ និងស្នាមសង្វារ ជាដើម។ ជាពិសេសទៅទៀតការមានអាហារបំប៉នវីតាមីនK គ្រប់គ្រាន់នឹងជួយពន្លឿនរបួសស្នាមឲ្យជាសះលឿន និងជួយស្បែកប្រឆាំងនឹងការរលាក និងឆ្លងផុតការលេចចេញនូវសរសៃវ៉ែនប៉ោងធំលើស្បែក។ ទាំងអស់នេះគឺជាគុណសម្បត្តិនៃវីតាមីនKហេតុនេះត្រូវចេះថែរក្សាស្បែកខ្លួនយើងឲ្យបានត្រឹមត្រូវ។
[embed-health-tool-due-date]