backup og meta

អត្ថប្រយោជន៍​នៃ​ម៉ាស​រមៀត​ចំពោះ​ស្បែក​​ ​ស្រី​ៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថប្រយោជន៍​នៃ​ម៉ាស​រមៀត​ចំពោះ​ស្បែក​​ ​ស្រី​ៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពិត​ណាស់​ ​រមៀត​មិន​ត្រឹម​តែ​ជា​គ្រឿង​ទេស​ក្នុង​ផ្ទះ​បាយ​ដ៏​ពេញ​និយម​ប៉ុណ្ណោះ​ទេ​ វា​ក៏​​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​ស្បែក​ផង​ដែរ​។​ ​នៅ​ពេល​ដែល​យើង​​លាប​វា​នៅ​លើ​ស្បែក​ សារធាតុ​ប្រឆាំង​​អុកស៊ីតកម្ម​ ប្រឆាំង​នឹង​បាក់តេរី​ និង​ការ​រលាក​ពី​ធម្មជាតិ​អាច​ព្យាបាល​បញ្ហា​ស្បែក​ផ្សេង​ៗ​​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​។​ ​​​ការ​ប្រើប្រាស់​រមៀត​ដ៏​ពេញ​និយម​​មួយ​ គឺ​ម៉ាស​រមៀត​ ដោយ​លាយ​ជាមួយ​នឹង​ទឹក​ដោះ​គោ​ជូរ​ ទឹក​ឃ្មុំ​ ឬ​ទឹក​ដោះ​គោ​។

អត្ថប្រយោជន៍​សំខាន់​ៗ​នៃ​រមៀត​ចំពោះ​ស្បែក​

១. មុន

ដោយ​សារ​តែ​​មុន​​គឺ​ជា​ជំងឺ​រលាក​មួយ​ ម៉ាស​រមៀត​ដែល​មាន​សារធាតុ​ប្រឆាំង​​ការ​រលាក​ពី​ធម្មជាតិ​ អាច​ជួយ​​កាត់បន្ថយ​ស្លាកស្នាម​ផ្សេងៗ​នៃ​ស្បែក​ និង​ជួយ​ឲ្យ​ស្បែក​ឆាប់​ជា​សះ​ស្បើយ​។​

២. ត្រអក​

​ជំងឺ​ត្រអក​​​​​​មាន​លេច​ចេញ​ស្នាម​ក្រហម​តូច​ៗ ដែល​រមាស់​ និង​ឈឺ​ចាប់​។​ ស្រដៀង​ទៅ​នឹង​​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​មុន​ដែរ​ រមៀត​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ជា​សះ​ស្បើយ​ និង​កាត់បន្ថយ​ស្នាម​ក្រហម​នៃ​ស្បែក​ ព្រម​ទាំង​ការ​រលាក​​​ថែម​ទៀត​ផង​។

៣. ជួយស្បែក​

​ស្រីៗ​ជា​ច្រើន​នៅ​បណ្ដា​ប្រទេស​អាស៊ី​តែងតែ​ប្រើប្រាស់​​ម៉ាស​រមៀត​ ដើម្បី​ជួយ​ឲ្យ​ស្បែក​ត្រលប់​មក​រក​ភាព​វ័យ​ក្មេង​ និង​​កាត់​បន្ថយ​បញ្ហា​​ជ្រីវជ្រួញ​នៃ​ស្បែក​។​ ការ​ប្រើប្រាស់​ម៉ាស​រមៀត​ជា​ប្រចាំ​ អាច​ជួយ​ឲ្យ​ពណ៌​ស្បែក​ភ្លឺ​ថ្លា​ជាង​មុន​ ក៏​ដូចជា​ធ្វើ​ឲ្យ​ស្បែក​ទន់​រលោង​ស្អាត​។

ម៉ាសរមៀត២

តិចនិក​ក្នុង​ការ​ប្រើប្រាស់​ម៉ាស​រមៀត​

​ស្រី​ៗ​យើង​អាច​លាយ​ម្សៅ​រមៀត​ចំនួន​ពីរ​ស្លាបព្រា​បាយ​​ជាមួយ​នឹង​ទឹក​​ឃ្មុំ​ ទឹក​ដោះ​គោ​ជូរ​ ឬ​ទឹក​​ដោះ​គោ​ បន្ទាប់​មក​កូរ​វា​ឲ្យ​សព្វ​ល្អ​ ​មុន​នឹង​លាប​វា​នៅ​លើ​ផ្ទៃ​មុខ​ដែល​លាង​សម្អាត​រួច​។​ ទុក​ចោល​រយៈពេល​២០​នាទី​ មុន​នឹង​លាង​សម្អាត​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច​​។​

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.livestrong.com/article/539544-benefits-of-a-turmeric-face-mask/

University of Maryland Medical Center: Benefits of Turmeric

កំណែ​ប្រែបច្ចុប្បន្ន

12/05/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

តិចនិក​ថែទាំ​ស្បែក​មុខ​ងាយៗ​ នៅ​ពេល​ត្រូវ​ពាក់​ម៉ាស​​ច្រើន​ម៉ោង​​​​​​

​រូប​មន្ត​ម៉ាស​​​ផ្លែឈើ​៤មុខ​ កម្ចាត់​មុន​ ​ធ្វើ​​ឲ្យ​ស្បែក​ភ្លឺ​ក្មេង​ជាង​វ័យ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 12, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម