ពិតណាស់ រាងកាយយើងតែងតែវិវត្តទៅតាមពេលវេលាជានិច្ច។ ប៉ុន្តែក៏មានអ្នកខ្លះប្រឈមនឹងបញ្ហាចាស់មុនអាយុផងដែរ។ តើកត្តាអ្វីខ្លះនាំឲ្យមានបញ្ហាទាំងនេះ? គួរការពារបែបណា?
សញ្ញាទូទៅទាំងនេះ បង្ហាញថាយើងឆាប់ចាស់មុនអាយុ៖
- ស្បែកប្រែប្រួល ដូចជាមានស្នាមជ្រីវជ្រួញ ស្ងួត មានស្នាមអុជខ្មៅ និងពណ៌ស្បែកមិនស្មើគ្នានៅជុំវិញថ្ពាល់
- ជ្រុះសក់ ឬសក់ស្កូវ
- ផតថ្ពាល់
កត្តាអ្វីខ្លះដែលធ្វើឲ្យយើងចាស់មុនវ័យ?
- ការប៉ះពាល់ទៅនឹងកម្ដៅថ្ងៃ ឬពន្លឺឧបករណ៍អេឡិចត្រូនិកដូចជាទូរស័ព្ទដៃ
- ជក់បារី
- របបអាហារដែលមានជាតិស្ករខ្ពស់
- ផឹកគ្រឿងស្រវឹងច្រើន
- គេងមិនគ្រប់គ្រាន់
- ស្រ្តេស
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
យើងអាចកែខៃបញ្ហាចាស់មុនវ័យដោយវិធីណា?
ដើម្បីបញ្ចៀសបញ្ហាចាស់មុនវ័យ គ្នាយើងគួរតែផ្លាស់ប្ដូរបែបបទរស់នៅឲ្យបានប្រសើរជាងមុន ឬអាចជ្រើសរើសយកការព្យាបាលតាមបច្ចេកវិទ្យាទំនើបដូចជា៖
- ការចាក់Fillers
- ការវះកាត់ទាញមុខ
- ការជួសជុលស្បែកមុខដោយម៉ាស៊ីនឡាស៊ែរ ។
[embed-health-tool-heart-rate]
យើងអាចបញ្ឈប់ ឬបញ្ចៀសបញ្ហាចាស់មុនវ័យបានអត់?
ជាក់ស្ដែង កត្តាបរិស្ថាន និងបែបបទរស់នៅប្រចាំថ្ងៃ អាចធ្វើឲ្យយើងចាស់មុនវ័យ ប៉ុន្តែយើងក៏អាចបញ្ឈប់ ឬបញ្ចៀសបញ្ហាមួយនេះបាន ដោយ៖
- ការពារស្បែកដោយប្រើក្រែមការពារកម្ដៅថ្ងៃ ទោះជាយើងនៅក្នុងម្លប់ក៏ដោយ ព្រមទាំងជ្រើសរើសប្រភេទក្រែមដែលមានSPFយ៉ាងហោចណាស់៣០ ឬខ្ពស់ជាងនេះ។ បន្ថែមពីនេះ យើងគួរពាក់មួក ស្លៀកសំលៀកបំពាក់បិទជិត ជាមួយនឹងវ៉ែនតាការពារកម្ដៅថ្ងៃ។
- បញ្ឈប់ការជក់បារី និងកាត់បន្ថយការញ៉ាំជាតិស្ករច្រើនជ្រុល។ ផ្ទុយមកវិញ គ្នាយើងគួរញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន។
- កាត់បន្ថយគ្រឿងស្រវឹង និងត្រូវហាត់ប្រាណជាទៀងទាត់
- លើសពីនេះ យើងគួរលាងសម្អាតស្បែកជារៀងរាល់ថ្ងៃ ដើម្បីកម្ចាត់ចោលរាល់ធូលីដី ញើស ឬសារធាតុបង្កការរលាកផ្សេងៗ ព្រមទាំងផ្ដល់សំណើមដល់ស្បែក ដើម្បីកម្ចាត់បញ្ហាស្បែកស្ងួត និងរមាស់។
- គ្រប់គ្រងស្រ្តេស និងគេងឲ្យបានយ៉ាងហោចណាស់៧ម៉ោងក្នុងមួយថ្ងៃ។
អត្ថបទគួរអាន៖
- នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? ការពារបែបណា?
- ជួបបញ្ហាសក់ឡើងប្រេង គួរពិចារណាលើអាហារប៉ុន្មានប្រភេទនេះ
- ទម្លាប់ចូលគេងទាំងសក់សើម អាចបង្កឲ្យមានបញ្ហាទាំង ៧ យ៉ាងនេះ
- ទម្លាប់សាមញ្ញទាំង៧នេះ អាចបណ្ដាលឲ្យសក់ជ្រុះខ្លាំងហើយស្ដើងទៅៗ
- ងាយៗ ជួយស្បែកក្បាលសុខភាពល្អ សក់កាន់តែវែងទាក់ទាញខ្លាំង
- វីតាមីនសំខាន់ចំនួន ៤ ល្អសម្រាប់សុខភាពសក់
ចំណុចសំខាន់
- ការពារស្បែកដោយប្រើក្រែមការពារកម្ដៅថ្ងៃ ទោះជាយើងនៅក្នុងម្លប់ក៏ដោយ។