រឿងកែសម្ផស្ស ស្រីៗជំនាញជាងប្រុសៗឆ្ងាយណាស់ ព្រោះចង់ឲ្យមើលទៅកាន់តែស្អាតជាងមុន និងចំណេញពេលតុបតែងមុខបានច្រើនទៀតផង ធ្វើឲ្យការសាក់កែសម្ផស្ស កំពុងពេញនិយមខ្លាំងគ្រប់កន្លែងជុំវិញពិភពលោក ។ យ៉ាងណា មុនសម្រេចចិត្តសាក់កែសម្ផស្ស ស្រីៗគ្នាយើង គួរស្វែងយល់ឲ្យបានច្បាស់ពីវា ធ្វើម៉េចទើបសាក់ទៅ ត្រូវនឹងទម្រង់មុខ ពណ៌ស្បែកយើង និងមានសុវត្ថិភាព។ អត្ថបទនេះ “Hello គ្រូពេទ្យ’ នឹងលើកពីការសាក់កែសម្ផស្សឲ្យគ្នាយើងបានដឹង។
១- ដំណើរការសាក់កែសម្ផស្ស
ដំណើរការសាក់កែសម្ផស្ស ស្រដៀងគ្នានឹងការសាក់លម្អខ្លួនធម្មតាដែរ គ្រាន់តែការសាក់កែសម្ផស្ស ត្រូវប្រើបច្ចេកទេស Micro Pigmentation ដោយយកម្ជុលចាក់ចូលទៅស្រទាប់ជ្រៅនៃស្បែក។ អ្នកជំនាញខាងសក់ អាចប្រើវិធីផ្សេងៗគ្នាក្នុងការសាក់កែសម្ផស្សនេះ ដោយវិធីមួយចំនួន រួមមាន ប្រើម៉ាស៊ីនសាក់បែបបុរាណ ម៉ាស៊ីនប៊ិច ឬម៉ាស៊ីនបង្វិល និងការសាក់ដោយដៃ មិនប្រើម៉ាស៊ីន ខណៈដំណើរការទាំងស្រុង ក្នុងការសាក់កែសម្ផស្សមាន៖
– ពិគ្រោះអំពីពណ៌ និងវិធីសាក់លើស្បែកអ្នក
– ធ្វើតេស្តលើស្បែក ដើម្បីចង់ដឹងថាស្បែកយើងមានប្រតិកម្មជាមួយសារធាតុត្រូវប្រើ ឬអត់?
– ចាក់សារធាតុពណ៌ចូលស្បែក ដោយមុននឹងចាក់សាក់ គ្នាយើងភាគច្រើន ត្រូវចាក់ថ្នាំស្ពឹកលើស្បែកជាមួយសិន ដើម្បីការពារការឈឺចាប់ពេលចាក់សាក់។
– តាមដាន ដើម្បីវាយតម្លៃពីគុណភាព និងពណ៌របស់សាក់ចាក់រួច។
គ្រូពេទ្យឯកទេសខាងស្បែក ឯកទេសខាងកែសម្ផស្ស ឯកទេសខាងថ្នាំសណ្ដំ គិលានុបដ្ឋាយិកា និងអ្នកគូររូបសាក់ សុទ្ធតែមានតួនាទីក្នុងដំណើរការសាក់កែសម្ផស្សនេះ។
អត្ថបទពាក់ព័ន្ធ៖
- មុនសាក់ចិញ្ចើម គួរដឹងពីគុណសម្បត្តិ និងគុណវិបត្តិទាំងនេះ
- មកដឹងពីប្រភេទ និងហានិភ័យនៃការកែសម្ផស្សដោយមិនវះកាត់
២- ប្រភេទសាក់កែសម្ផស្ស
ការសាក់កែសម្ផស្ស អាចធ្វើលើផ្នែកផ្សេងៗនៃរាងកាយ ប៉ុន្តែការសាក់ នេះច្រើនធ្វើនៅបីកន្លែង មាន បបូរមាត់ ចិញ្ចើម និងត្របកភ្នែក។
– បបូរមាត់៖ សាក់បបូរមាត់ នឹងធ្វើឲ្យបបូរមាត់ក្រហមស្អាត ទោះជាមិនលាបក្រែមក៏ដោយ។ ក្រៅពីធ្វើបបូរមាត់មានពណ៌ស្អាត ក៏អាចធ្វើបបូរមាត់យើងមានទម្រង់ស្អាត បំបាត់ស្លាកស្នាមលើបបូរមាត់ និងស្នាមជ្រួញរបស់បបូរមាត់។
– ចិញ្ចើម៖ ការសាក់ចិញ្ចើម គឺជាដំណោះស្រាយសម្រាប់ចិញ្ចើមស្ដើង អត់ចិញ្ចើម ឬចិញ្ចើមខ្លី។ ស្រីៗសាក់ចិញ្ចើម នឹងជួយសម្រួលដល់ការគូរចិញ្ចើម ដោយបាច់ចំណាយពេលយូរទៀត។
-ត្របកភ្នែក៖ សាក់លើត្របកភ្នែក វិធីសាក់កែសម្ផស្សពេញនិយមបំផុតមួយ ដោយមានម៉ូត និងពណ៌ជាច្រើនផ្សេងៗគ្នាសម្រាប់សាក់លើត្របកភ្នែក ធ្វើឲ្យមើលទៅស្រទន់ រោមភ្នែកដូចធម្មជាតិ។ ស្រីៗមួយចំនួន ជ្រើសរើសការសាក់លើត្របកភ្នែកទាំងលើ និងក្រោម ឯខ្លះធ្វើតែមួយផ្នែក គឺគ្រប់គ្រាន់ មើលទៅស្អាតដូចធម្មជាតិ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]