backup og meta

ដំបូន្មាន​អ្នក​ជំងឺ​ទឹកនោម​ផ្អែម គួរតែ​ដឹង​ដើម្បី​កុំឲ្យ​មាន​របួស

ដំបូន្មាន​អ្នក​ជំងឺ​ទឹកនោម​ផ្អែម គួរតែ​ដឹង​ដើម្បី​កុំឲ្យ​មាន​របួស

អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម ប្រសិន​បើ​មាន​របួស​ពិតជា​ពិបាកព្យាបាល​ហើយ​ដោយ តែ​អ្នក​មាន​​ជាតិ​ស្ករ​មិន​សូវ​ខ្ពស់អាច​ព្យាបាល​ជា រីឯ​អ្នក​កម្រិតស្ករខ្ពស់ ​អាច​ព្យាបាលមិន​ជា​។ ជាពិសេស​ត្រូវ​ចិត្ត​ទុក​ដាក់​ជាមួយ​ជើង ដូចនេះ​ហើយ​លោក​វេជ្ជបណ្ឌិត វី ឌុច្ជដា ឯកទេស​ជំងឺ​ទឹកនោមផ្អែម​ដែល​កំពុង​សិក្សា​បន្ត​នៅ​ប្រទេស​បារាំង​នឹង​ណែនាំ​វិធី​ការពារ​ខ្លួន​ងាយ​ៗ។

១- គួរ​លាង​សម្អាត​ជើង​ជាមួយ​សាប៊ូ​រាល់ថ្ងៃ ហើយ​បន្ទាប់​ពី​លាង​រួច​ត្រូវ​ជូត​សម្អាត​ជើង​ឲ្យ​ស្ងួត ជាពិសេស​តាម​ចន្លោះ​ម្រាម។

២- ត្រូវ​តាមដាន​ជើង​ជាប្រចាំ ប្រសិនបើ​ឃើញ​មាន​លេច​ឡើង​ស្នាម​កន្ទួល ស្នាម​មុត ជាំ ហើម ឬ​ជាំ​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម។

៣- ថែទាំ​ក្រចក​តាម​គ្រូពេទ្យ​ជំនាញ​ប្រាប់ ចៀសវាង​កាត់​ក្រចក​តាម​ចិត្ត​ឯង ព្រោះ​អាច​ដាច់ ឬ​មុត​ជាមួយ​កន្ត្រៃ។

ទឹកនោមផ្អែម

៤- ត្រូវ​ពាក់​ស្បែក​ជើង​ឲ្យ​ជិត​ជើង ហើយ​ត្រូវ​ពាក់​ស្រោម​ជើង​ជា​មុន​សិន ដោយ​សភាព​ស្រោម​ទន់ ល្មម មិន​តឹង មិន​រលុង​ពេក។ មុន​ពេល​ពាក់​ស្បែក និង​ស្រោម​ជើង​ត្រូវ​ពិនិត្យ​រក​មើល​ដុំ ឬ​វត្ថុ​អ្វី​ដែល​ជាប់​ ហើយ​បើ​មាន​ត្រូវ​យក​ចេញ ចៀសវាង​ពាក់​ទៅ​ធ្វើ​ឲ្យ​របួស។

៥- កុំ​ដើរ​ដោយ​ជើង​ទទេ ព្រោះ​អាច​បណ្ដាល​ឲ្យ​មុត​។

៦- សម្រាប់អ្នក​​ត្រូវ​ធ្វើ​អាហារ ត្រូវ​ប្រុង​ប្រយ័ត្ន ព្រោះ​អាច​មុត​ដៃ​ដោយ​កាំបិត ឆ្អឹង និង​បន្លា​របស់​បន្លែ។

៧- ប្រសិនបើ​ត្រូវ​រៀបចំ​ទុក​ដាក់​សម្ភារៈ ត្រូវ​រក​ស្រោម​ដៃ​មក​ពាក់ ចៀសវាង​កុំ​ឲ្យ​មុត។

អត្ថបទពាក់ព័ន្ធ៖ អ្នកជំងឺទឹកនោមផ្អែមបើមានឧបករណ៍មួយនេះ ជួយសម្រួលបានច្រើន

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

28/11/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ

គន្លឹះ ៧ យ៉ាង​ថែទាំស្បែកឲ្យនៅតែមានសុខភាពល្អ អំឡុងពេលធ្វើដំណើរជិតឆ្ងាយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 28, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម