backup og meta

គន្លឹះងាយៗ ៥ យ៉ាងអាចជួយឲ្យស្បែករលោង

គន្លឹះងាយៗ ៥ យ៉ាងអាចជួយឲ្យស្បែករលោង

របៀប​របប​រស់​នៅ​ប្រចាំថ្ងៃ​របស់​យើង​មាន​ឥទ្ធិ​ពល​យ៉ាង​ច្រើន​លើ​សុខភាព​ស្បែក​។ ប្រសិន​បើ​គ្នា​យើង​មិនទាន់​ពេញចិត្ត​នឹង​ស្បែកដែលខ្លួនមាន​នៅពេលនេះទេ សូម​សាក​ល្បង​គន្លឹះទាំងប្រាំ​ខាង​ក្រោមនេះ ដែលទំនងជាអាចជួយ​ឲ្យ​ស្បែង​យើង​មើលទៅ​ក្មេងជាងវ័យ​បាន។

១- ញ៉ាំ​អាហារត្រឹមត្រូវ

អ្នក​ជំនាញ​ជាច្រើន​បាន​ជឿ​ជាក់​ថា​របប​អាហារ​ដែល​សំបូរ​វីតាមីន C និង​មាន​កំរិត​ជាតិ​ខ្លាញ់ និង​កាបូអ៊ីដ្រាត​ទាប​អាច​ជួយ​ឲ្យ​ស្បែក​យើង​មាន​សុខ​ភាព​ល្អ​បាន។ ដើម្បី​បាន​រនាំងការ​ពារ​ស្បែក​ យើង​ត្រូវ​បង្កើន​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម (antioxidants)។ ដើម្បី​ការ​ការពារ​ល្អ ​យើង​គួរ​ញ៉ាំ​អាហារ​ណា​ដែល​មាន​សារ​ធាតុ​កាបូអ៊ីដ្រាត​(complex carbohydrates) ដូច​ជា​គ្រាប់​ធញ្ញ​ជាតិ និង​ប៉ាស្តា និង​ប្រូតេអ៊ីន​ដែល​មាន​សុខ​ភាព​ល្អ។ ​យើងត្រូវ​ចងចាំ​ថា​អាហារ​ដែល​យើង​បាន​ញ៉ាំ​អាច​មាន​ទំនាក់​ទំនង​នឹង​ការ​ឡើង​មុន​លើ​មុខ​របស់​យើង​បាន។ ដូច្នេះ​ប្រសិន​បើ​យើង​មាន​កើត​មុន​នោះ​យើង​ត្រូវ​ធ្វើ​ការ​សង្កេត​មើល​ពី​អាហារ​ដែល​​បាន​បរិភោគ​ប្រចាំថ្ងៃ។

អត្ថបទពាក់ព័ន្ធ៖

២- ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់

ស្បែក​របស់​យើងអាច​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ពី​ការ​ហាត់​ប្រាណ​ប្រចាំថ្ងៃ។ ការ​ធ្វើ​លំហាត់​ប្រាណ​អាច​ជួយ​ជំរុញ​ដល់​ចលនា​ឈាម​រត់ ជួយ​ជំរុញ​ដល់​អុកស៊ីសែន និង​សារធាតុ​ចិញ្ចឹម​ទៅ​ស្បែក​។ការហាត់ប្រាណ​ក៏​ជួយ​ជំរុញ​នូវ​ការ​ផលិត​សារ​ធាតុ collagen សំរាប់​ឲ្យ​ស្បែកមាន​ភាព​ភ្លឺ​រលោង និង​គ្មាន​ស្នាម​ជ្រួញ។ មនុស្ស​ជាច្រើន​គិត​ថា​ការ​ធ្វើ​លំហាត់​ប្រាណ​អាច​ធ្វើ​ឲ្យយើង​បែក​ញើស​និង​ស្ទះ​រន្ធ​ញើស​បាន។ ការ​ពិត​ទៅ​គឺ​​មិន​ពិត​ទេ។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​ត្រូវ​លាង​មុខ​ឲ្យ​ស្អាត​បន្ទាប់​ពី​​បាន​ហាត់​ប្រាណ​រួច។ ​

អត្ថបទគួរអាន៖ វិធីសាស្ត្រកោររោមកុំឲ្យ​រោល​ស្បែក​មុខ ប្រុសៗគួរដឹង

៣- គេងឲ្យបានគ្រប់គ្រាន់

នៅពេល​យើង​គេង​មិន​លក់​រយៈពេល​ប៉ុន្មាន​យប់​ជាប់គ្នា ​យើង​នឹង​សង្កេត​ឃើញ​ពី​រង្វង់​ខ្មៅ ស្បែក​ស្រអាប់ និង​ខូង​នៅ​ជុំវិញ​ភ្នែក​របស់​យើង​យ៉ាង​ច្បាស់។ ដើម្បី​ឲ្យ​ស្បែក​​យើង​ស្រស់​ស្អាត​យើង​ត្រូវ​គេង​ឲ្យ​បាន ម៉ោង​ជា​រៀង​រាល់​យប់។ទម្លាប់​ក្នុង​ការ​គេង​របស់​យើង​ក៏​សំខាន់​ដែរ។ ប្រសិន​បើ​យើងមាន​ទម្លាប់​គេង​ចំហៀង នោះ​​យើង​នឹង​ឃើញ​មាន​ស្នាម​ជ្រួញ​យ៉ាង​ច្បាស់​ក្រោយ​ពេល​ភ្ញាក់​ពី​គេង។ បើ​យើង​គេង​ផ្កាប់​វិញ នោះ​នឹង​មាន​ស្នាម​ដ៏​ច្រើន​នៅ​ជុំវិញ​ភ្នែក​យើង។ ​ស្រីៗយើង​ត្រូវ​ព្យាយាម​ដេក​ផ្ងារ​ដើម្បី​ជា​ប្រយោជន៍​ដ៏​ល្អ​សំរាប់​ស្បែក​របស់​​យើង។

៤- លាបឡេការពារកម្តៅថ្ងៃ

មនុស្ស​ភាគ​ច្រើន​មាន​ការ​ខូច​ខាត​ស្បែក​បណ្តាល​មក​ពី​កម្តៅ​របស់​ព្រះអាទិត្យ។ ការ​ប៉ះ​ពាល់​នឹង​ពន្លឺ​ព្រះអាទិត្យ​យូរ​អាច​ធ្វើ​ឲ្យ​មាន​កាកើន​ឡើង​ហានិភ័យ​នៃ​ជំងឺ​មហារីក​ស្បែក​បាន។ ដើម្បី​ការពារ​ស្បែក​យើងត្រូវ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​គ្រប់​ពេល​វេលា។ ជ្រើស​រើស​ឡេ​ដែល​មាន​ជាតិ​ស័ង្ក​សី​អុក​ស៊ីត ទីតាញ៉ូម​ឌី​អុកស៊ីត ឬ avobenzone និង​មាន​កម្រិត SPF ៣០ ផង​ដែរ។ យើង​ក៏​មិន​ត្រូវ​ភ្លេចប្រើ​សម្លៀក​បំពាក់​ការពារ​ហើយ​ត្រូវ​ស្នាក់​នៅ​ក្នុង​ផ្ទះយើងចន្លោះ​ម៉ោង ១០ ព្រឹក​និង ២ រសៀល​ពីព្រោះ​ពេល​នោះ​គឺ​ជា​ពេល​ដែល​កាំរស្មី​ព្រះអាទិត្យ​ខ្លាំង​បំផុត។

អត្ថបទពាក់ព័ន្ធ៖

៥- លាងសម្អាតស្បែក

នៅ​ពេល​ថ្ងៃ ស្បែក​នឹង​ត្រូវ​បាន​ប៉ះពាល់​ជាមួយ​នឹង​ជាតិ​ពុល​ជាច្រើនដូចជាផ្សែង​បារី ផ្សែងយានយន្ត និង​ធូលីជាដើម​។ មធ្យោបាយ​តែ​មួយ​ដើម្បី​ធ្វើ​ឲ្យ​ស្បែកយើង​មាន​សុខ​ភាព​ល្អ​គឺ​ត្រូវ​លាង​សម្អាត​ស្បែក​ដោយ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​យប់។ ដោយ​មនុស្ស​មួយ​ចំនួន​ត្រូវ​ការ​ការ​លាង​សំអាត​ជាមួយ​នឹង​សាប៊ូ​ស្រាល ឯ​អ្នក​ខ្លះ​ទៀត​ត្រូវ​ការ​ការ​លាង​ពី exfoliator ទឹក toner និង​ទឹក​សំណើម (moisturizer)។ គ្នា​យើង​​ដែល​មាន​ស្បែក​ខ្លាញ់​ក៏​ត្រូវ​ការ​ទឹក​សំណើម​សំរាប់​ស្បែក​ដែរ។ ដើម្បី​ជៀស​វាង​ការ​ការ​កើត​មុន និង​ស្ទះ​រន្ធ​ញើស​យើង​គួរ​ជ្រើស​រើស​យក​ទឹក​សំណើម​ណា​ដែល​គ្មាន​ជាតិ​ប្រេង។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

See How Your Life Affects Your Skin. http://www.webmd.com/beauty/ss/slideshow-skin-beauty. Accessed June 28, 2017.

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ផ្លែឈើ៤នេះ សម្បូរវីតាមីន C ជួយបង្កើនខូឡាជែន និងការពារស្នាមជ្រួញ

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម