backup og meta

វិធីសាមញ្ញបែបធម្មជាតិ ៥ យ៉ាង ជួយឲ្យស្បែកភ្លឺរលោង

វិធីសាមញ្ញបែបធម្មជាតិ ៥ យ៉ាង ជួយឲ្យស្បែកភ្លឺរលោង

មានកត្តាជាច្រើនដែលជះឥទ្ធិពលដល់ស្បែករបស់យើង ដូចជាកាំរស្មីព្រះអាទិត្យ និង​ការផាត់មុខរៀងរាល់ថ្ងៃជាមួយនឹងម្សៅមាន​សារធាតុគីមី ជាដើម​។ ដូច្នេះហើយ​យើង​​ត្រូវតែការពារស្បែកពីកត្តាគ្រោះថ្នាក់ទាំងនេះ និង​ងាក​មក​ធ្វើឲ្យស្បែកភ្លឺ ស្រស់ស្អាត បែបធម្មជាតិវិញ​។ យើង​អាចបំប៉នស្បែកបានដោយគ្រាន់តែធ្វើតាមវិធីខាងក្រោមនេះ៖

១- ទឹកដោះគោស្រស់

ទឹកដោះគោស្រស់គឺឈរនៅលើគេនៃបញ្ជីចំណី​អាហារល្អបំផុតសម្រាប់ស្បែក។ ទឹកដោះគោស្រស់សំបូរទៅដោយសារធាតុចិញ្ចឹមដូចជាប្រូតេអ៊ីន ខ្លាញ់ វីតាមីន និងសារធាតុរ៉ែដែលអាចជួយឲ្យស្បែកមានសុខភាពល្អ ប្រឆាំងនឹងផលប៉ះពាល់អាក្រក់នៃបរិស្ថានបាន។ ការថែសម្រស់ជាមួយទឹកដោះគោមានរូបមន្តច្រើន។ វិធី​ដែលសាមញ្ញបំផុតនោះគឺយើង​គ្រាន់តែលាងមុខ លាបទឹកដោះគោដែលគ្មានជាតិស្ករនៅលើមុខ ម៉ាស្សាថ្នមៗរហូតទាល់តែទឹកដោះគោស្ងួត។ បន្ទាប់មកលាងសម្អាត​ជា​មួយ​ទឹកក្តៅឧណ្ឌៗ។ យើង​ត្រូវធ្វើបែបនេះរៀងរាល់ថ្ងៃ ហើយ​ប៉ុន្មានថ្ងៃក្រោយមកយើង​នឹងឃើញថា​ស្បែកមុខនឹង​សបែបធម្មជាតិមិនខាន។

២- ត្រសក់

ចិតត្រសក់ជាចំណិតស្តើងៗ បន្ទាប់មកបិទលើមុខយើង​ប្រហែល ១៥ នាទី។ ធ្វើ ២ទៅ៣ ដងក្នុងមួយសប្តាហ៍ នោះ​យើង​នឹងមានអារម្មណ៍ថាស្បែកមុខរលោង និងភ្លឺថ្លាឡើងជារៀងរាល់ថ្ងៃ។ ត្រសក់ក៏អាចព្យាបាលមុនក្បាលខ្មៅ ស្នាមជាំ និងមាន​ប្រយោជន៍​ដល់ចិញ្ចើមផង​ដែរ។

៣- ដំឡូង

យើងអាចមាន​វិធីមួយទៀត គឺប្រើដំឡូង ដោយស្ងោរដំឡូង បន្ទាប់មកត្រូវបកសំបកចេញ រួចលាយជាមួយ​ទឹកដោះគោស្រស់ដែលគ្មានជាតិស្ករ និងថែមទឹកឃ្មុំបន្តិចដើម្បីធ្វើឲ្យល្បាយមានភាពស្អិត។ លាបល្បាយនេះទៅលើស្បែករបស់​យើង ហើយទុករយៈពេល ២០ នាទី បន្ទាប់មកលាងជម្រះចេញជាមួយទឹកក្តៅឧណ្ឌៗ។ ដំឡូង​អាចធ្វើឲ្យស្បែកយើង​រលោង ស និងពណ៌ផ្កាឈូកបាន​។

អត្ថបទពាក់ព័ន្ធ៖ 

៤- ក្រូចឆ្មារ

ក្រូចឆ្មារមានផ្ទុកនូវវីតាមីន C ច្រើន ដែល​ជាសារធាតុប្រឆាំងភាពចាស់ដ៏សំខាន់ ការពារការឡើងអុចខ្មៅ និងស្នាមជ្រួញលើស្បែក។ លើសពីនេះក្រូចឆ្មាក៏មានប្រសិទ្ធភាពជួយឲ្យស្បែកស។ ដូច្នេះគ្រឿងសំអាងដែលធ្វើឲ្យស្បែកសភាគច្រើនជាប្រភេទផលិតផលដែលយកចេញពីក្រូចឆ្មា។ យើងអាចយកចំណិតក្រូចឆ្មារលាយជាមួយទឹកដោះគោ ឬពងមាន់ដើម្បីធ្វើជាម៉ាសបិទលើមុខបានទៀត​ផង​។

៥- ប្រេងដូង

ប្រេងដូងគឺជាឱសថធម្មជាតិដែលមានតំលៃធូរថ្លៃ និងមានប្រសិទ្ធភាពបំផុតសម្រាប់សម្រស់។ តាំងពីបុរាណមក ប្រេងដូងត្រូវបានគេយកមកប្រើដើម្បីជួយឲ្យស្បែកទន់ បន្ថយស្នាមអុចខ្មៅ ប្រឆាំងនឹងភាពចាស់ ថែទាំ និងការពារស្បែក។

ក្នុងប្រេងដូងមានផ្ទុកអាស៊ីតឡូរីកប្រហែល ៥០ ភាគរយពោលគឺមានលក្ខណៈប្រឆាំងនឹងមេរោគ បាក់តេរី និងវីរុស។ ប្រេងដូងជួយព្យាបាលតំបន់ដែលខូចខាតនៅលើស្បែក​ ដែលនេះគឺ​ល្អសម្រាប់អ្នកកើតមុន រលាកលើស្បែក និងស្បែកស្ងួតជាដើម​។ វិធីប្រើគឺ​យើង​ត្រូវលាបប្រេងដូងលើមុខរយៈពេល ១៥-២០ នាទីបន្ទាប់​មក​លាង​សម្អាត​​ជាមួយទឹកក្តៅឧណ្ឌៗ ជាការស្រេច។

ដើម្បីទទួលបានស្បែកដែលមានសុខភាពល្អ និងរក្សាវ័យ​នៅ​ក្មេងបានយូរ យើង​គួរតែយកចិត្តទុកដាក់លើរបបអាហារ និងការសម្រាករបស់យើង​ឲ្យ​បាន​ត្រឹម​ត្រូវ​។ យើង​ត្រូវផ្តល់ឲ្យស្បែកនូវ​អាហារល្អៗ និងមិនត្រូវញ៉ាំអាហារប្រភេទ​ Fast food ។ ក្រៅពីនេះ​យើង​ត្រូវផឹកទឹកឲ្យបានច្រើន គេងឲ្យបានគ្រប់គ្រាន់ និងត្រូវរក្សាភាពវិជ្ជមាន​ជានិច្ច​។

អត្ថបទពាក់ព័ន្ធ៖

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញដើម្បីស្វែងយល់ពីដំណោះស្រាយរបស់អ្នក។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to brighten your skin http://www.wikihow.com/Brighten-Your-Skin Accessed on April 5, 2017

20 DIY Home Remedies For Skin Whitening http://homeremediesforlife.com/skin-lightening/ Accessed on April 5, 2017

កំណែ​ប្រែបច្ចុប្បន្ន

26/05/2020

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

សាកតិចនិកនេះ បើមានបញ្ហារបកស្បែកដោយសារកម្ដៅព្រះអាទិត្យ

ស្រីៗដឹងវិធីទាំងនេះ ទោះក្តៅយ៉ាងណាក៏មិនបារម្ភខ្លាចខូចស្បែកដែរ!


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 26, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម