backup og meta

មេតំហ្វេតាមីនជាអី​ឲ្យ​ប្រាកដ?

មេតំហ្វេតាមីនជាអី​ឲ្យ​ប្រាកដ?

មេតំហ្វេតាមីន (ឈ្មោះ​ផ្សេង​ទៀត៖ មេត គ្រីស្តាល់ ដីស និង​ទឹកកក​ជាដើម) ត្រូវ​គេ​ប្រើ​ជា​ជម្រើស​ក្នុង​កម្មវិធី​សម្រក​ទម្ងន់។ តែ​ពេល​ប្រើ​យូរ​អាច​ធ្វើ​អោយ​ញៀន​បាន។ លើស​ពី​នេះ​ទៅ​ទៀត​ បើ​សិន​ជា​ប្រើ​ខុស​ក្បួន​នោះ​អាច​ធ្វើ​អោយ​ស្លាប់​ភ្លាមៗ ឬ​មាន​បញ្ហា​សរសៃ​ឈាម​បេះដូង​ផ្សេងៗ​ទៀត​ផង។

១- មេតំហ្វេតាមីនជាអ្វី?

​ជា​សារធាតុ​កម្លាយ​ចេញ​ពី​អំហ្វេតាមីន សម្រាប់​​រំញោច​អារម្មណ៍ (សប្បាយ) ដែល​ងាយ​នឹង​ញៀន​ខ្លាំង។ វា​អាច​ស្ថិត​ក្នុង​ទម្រង់​ជា​ម្ស៉ៅ​សៗ គ្មាន​ក្លិន ឬ​ជា​ម្ស៉ៅ​គ្រីស្តាល់​ថ្លាៗ​ចត់ៗ​ជា​ដើម។ សារធាតុ​នេះ​ទោះ​បី​ជា​ប្រើ​តែ​បន្តិច​ក៏​អាច​ញៀន​បាន​ដែរ ដូច​នេះ​គេ​កម្រ​នឹង​ប្រើ​​ ឬ​យក​មក​ព្យាបាល​ជំងឺ​ណាស់ លើក​លែង​តែ​ក្នុង​ករណី​ចាំបាច់។ តែ​គេ​អាច​ប្រើ​វា​ក្នុង​ការ​ព្យាបាល​ក្មេង​មាន​ជំងឺពិបាកផ្ចង់អារម្មណ៌ និង​ជំងឺ​មួយ​ចំនួន​ទៀត​ផង​ដែរ។

២-របៀបប្រើ​

គេ​អាច​ប្រើ​វា​ដោយ លេប ជក់ ហ៊ឺត ឬ​លាយ​ជា​មួយ​ទឹក ស្រា ឬ​ក៏​ចាក់​ចូល​ក្នុង​ខ្លួន​ក៏​បាន​ដែរ។ វា​ជ្រាប​ចូល​និង​ទៅ​កាន់​ខួរ​ក្បាល​យ៉ាង​លឿន ហើយ​ធ្វើ​ឲ្យ​រំភើប​ សប្បាយ​ខ្លាំង​ភ្លាមៗ​។

៣-ឥទ្ធិពល

សារធាតុ​នេះ​ធ្វើ​អោយ​មាន​ឥទ្ធិពល​លើ​ខួរ​ក្បាល​ខ្លាំង​ណាស់។ វា​បង្កើន​អ្នកបញ្ជូន​សារ​ប្រសាទ​យ៉ាង​ច្រើន ជា​ពិសេស​ដូប៉ាមីន​តែ​ម្តង ដែល​ធ្វើ​អោយ​អ្នក​ក្លាហាន សប្បាយ និង​មាន​កម្លាំង។ រោគ​សញ្ញា​ពេល​ញៀន​គឺ​ការ​ត្រូវ​ការ​សារធាតុ​នេះ​ខ្លាំង ហើយ​ប្រើ​ចំនួន​ច្រើន​ជាង​រាល់​ដង។

ឥទ្ធិពល​ផ្សេងទៀត​ក៏​មិន​ខុស​ពី​សារធាតុ​រំញោច​អារម្មណ៍​ផ្សេងៗ​ដែរ៖ ដឹង​ខ្លួន​យូរ (មិន​ងងុយ​ដេក) ធ្វើ​ការ​បាន​ច្រើន​ជាង​មុន មិន​សូវ​ឃ្លាន សម្ពាធ​ឈាម​កើន​ឡើង និង​ឡើង​កំដៅ​ក្នុង​ខ្លួន។ នៅ​មាន​ផល​លំបាក​ជា​ច្រើនដល់​រាងកាយ​ផង​ដែរ៖ ស្រក​ទំងន់​ខ្លាំង ពុក​ធ្មេញ រមាស់ស្បែកបើ​សិន​ប្រើ​វា​យូរ។

លើស​ពី​នេះ​ទៀត អ្នក​ប្រើ​មេតំហ្វេតាមីន​ក៏​ប្រឈម​មុខ​នឹង​ការ​ឆ្លង​ជំងឺជា​ច្រើន៖ ​ជំងឺ​អេដស៍ ​ជំងឺងឺ​រលាក​ថ្លើម​ប្រភេទ បេ​ និង សេ ហើយ​ក៏​ធ្វើ​អោយ​ជំងឺអេដស៍​វិវត្ត​កាន់​តែ​លឿន​ផង​ដែរ។ បន្ថែម​ពី​លើ​នេះ​ទៀត ក៏​អាច​អាកប្បកិរិយា​គ្រោះ​ថ្នាក់​មួយ​ចំនួន​ទៀត​ផង ពោល​គឺ​ការ​ប្រើ​ម្ជុល​និង​ស៊ឺ​រាំង​រួម​គ្នា ព្រម​ទាំង​ការ​រួម​ភេទ​ដោយ​មិន​បាន​ការពារ​ជា​ដើម។

៤- ផលរំខាន

ផល​រំខាន​ធ្ងន់​ធ្ងរ​ចំបងៗ​រួម​មាន៖

  • បេះដូង​លោត​ញាប់ លោត​ខ្លាំង ចង្វាក់​មិន​ទៀង
  • វិល​មុខ សន្លប់ និង​អារម្មណ៍​មិន​នឹង​នរ។ អាច​មាន​រោគ​សញ្ញា​​ជំងឺ​សរសៃ​ប្រសាទ៖ សង្ស័យ​គេ​តាម​ខ្លួន ឮសំឡេង​និង​មើល​ឃើញ​អ្វី​មួយ​តែ​ម្នាក់​ឯង ការស្រមើស្រមៃ។ អ្នក​ខ្លះ​ក៏​មាន​អារម្មណ៍​ថា​មាន​សត្វល្អិត​កំពុង​វា​ក្នុង​ស្បែក​ទៀត​ផង។
  • គ្រោះ​ថ្នាក់​ដោយ​សារ​លើស​សម្ពាធ​ឈាម៖ ឈឺ​ក្បាល​ខ្លាំង ស្រវាំង​ភ្នែក ហ៊ឹង​ត្រចៀក ថប់​បារម្ភ វង្វេង​វង្វាន់ ចុក​ទ្រូង ហត់ ចង្វាក់​បេះដូង​មិន​ប្រក្រតី គេង​មិន​លក់ ប្រកាច់។
  • ញ័រ​ដៃ​ជើង រសាប់​រសល់​នៅ​មិន​សុខ។

៥-ប្រយ័ត្នពេលប្រើ

​មិន​គួរ​ប្រើ​សារធាតុ​នេះ​ឡើយ​បើ​យើង​មិន​មាន​​ជំងឺ​​ដូច​ជា៖ ទឹក​ដក់​ក្នុង​​បាត​ភ្នែក ​​ជំងឺ​សរសៃ​ឈាម​​និង​បេះដូង ធ្លាប់​មាន​​ជំងឺ​គាំង​បេះដូង​ ​ឬ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ​ជំងឺ​លើស​សម្ពាធ​ឈាម ​​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​​ធ្វើ​ការ​លើស​ធម្មតា។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ល្អិត​​មុន​​ប្រើ​សារធាតុ​នេះ។

ដោយ​សារ​វា​ជា​សារធាតុ​ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ធ្ងន់​ធ្ងរ គេ​កម្រ​នឹង​ណែ​នាំ​ឲ្យ​ប្រើ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​ណាស់។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Groupមិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

DESOXYN. http://www.rxlist.com/desoxyn-drug.htm. Accessed July 24, 2017

What is methamphetamine? https://www.drugabuse.gov/publications/drugfacts/methamphetamine. Accessed July 24, 2017

កំណែ​ប្រែបច្ចុប្បន្ន

06/05/2019

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ស្រីៗជួបបញ្ហា​ស្បែកមុខឡើង​ខ្លាញ់ សាក​ប៉ុន្មានវិធីនេះអាចកាត់បន្ថយបាន

ហេតុអ្វីរាងកាយ​យើង​ត្រូវការ​ជាតិ​ខូឡាជេន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ May 06, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម