backup og meta

ការ​​រីកប៉ោង​សរសៃ​ឈាម​ខួរ​ក្បាល​ ​អាចគ្រោះថ្នាក់ នេះជារោគសញ្ញា

Written by វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


កែ Oct 19, 2021

ការ​​រីកប៉ោង​សរសៃ​ឈាម​ខួរ​ក្បាល​ ​អាចគ្រោះថ្នាក់ នេះជារោគសញ្ញា

ជា​ទូ​ទៅ ស្ត្រី​ប្រឈម​នឹង​ការ​រីកប៉ោង​សរសៃ​ឈាម​ខួរ​ក្បាល​ច្រើន​ជាង​បុរស​ ហើយ​ក្នុង​ករណី​មួយ​ចំនួន បញ្ហា​នេះ​​អាច​មិន​​បង្ហាញ​រោគសញ្ញា​អ្វី​ទាំង​អស់​ រហូត​ដល់​​សរសៃ​ឈាម​ធ្លាយ​ ឬ​ដាច់​រហែក​ ដែល​បណ្ដាល​ឲ្យ​ហូរ​ឈាម​​ចូល​ទៅ​ក្នុង​ខួរ​ក្បាល​ និង​​​អាច​នាំ​ឲ្យ​ខូច​ខួរ​ក្បាល​ ក៏​ដូចជា​បាត់បង់​អាយុ​ជីវិត​ ។

ហេតុ​អ្វី​បាន​ជា​សរសៃ​ឈាម​ខួរ​ក្បាល​រីក​ប៉ោង​​?

​​​​​យោង​តាម​វេជ្ជបណ្ឌិត​ Saxena ការ​រីក​សរសៃ​ឈាម​ខួរ​ក្បាល​​ ជា​ការ​​រីក​ ឬ​ប៉ោង​ជញ្ជាំង​សរសៃ​ឈាម​ដែល​ខ្សោយ​នៃ​ខួរ​ក្បាល​ ពីព្រោះ​សរសៃ​ឈាម​នៅ​ជុំវិញ​ខួរ​ក្បាល​​មិន​ត្រូវ​បាន​ទ្រទ្រង់​ដោយ​​រចនាសម្ព័ន្ធ​ជុំវិញ ដូចជា​សាច់ដុំ​ឡើយ​ ហើយ​សរសៃ​ឈាម​ទាំង​នេះ ងាយ​នឹង​បែកព្រម​ទាំង​​បណ្ដាល​ឲ្យ​ហូរ​ឈាម​​ចេញ​ពី​សរសៃ​ឈាម​ធ្ងន់ធ្ងរ​ (haemorrhage)។

រោគសញ្ញា​នៃ​ការ​រីកប៉ោង​សរសៃ​ឈាម​ខួរ​ក្បាល

ការ​រីក​ប៉ោង​សរសៃ​ឈាម​ខួរ​ក្បាល​​ដែល​មិន​​ធ្លុះធ្លាយ​ អាច​បណ្ដាល​ឲ្យ​មាន​រោគសញ្ញា​ដូច​ខាង​ក្រោម​ ប្រសិនបើ​សរសៃ​ឈាម​ដែល​រីក​មាន​ការ​លូតលាស់​ និង​បណ្ដាល​ឲ្យ​មាន​សម្ពាធ​លើ​រចនា​សម្ព័ន្ធ​ខួរ​ក្បាល​ ។

  • ឈឺ​ក្បាល​ពី​ស្រាល ទៅ​ធ្ងន់ធ្ងរ​
  • ឈឺ​ភ្នែក​ និង​មើល​​ឃើញ​រូបភាព​បែក​ៗ
  • វិល​មុខ
  • ការ​ចេញ​ឈាម​តិចតួច​ពី​សរសៃ​ឈាម​ខួរ​ក្បាល​ដែល​រីក​​​ អាច​បណ្ដាល​ឲ្យ​យើង​​ឈឺ​ក្បាល​ភ្លាម​ៗ​ ប៉ុន្តែ​វា​នឹង​ជា​សះស្បើយ​ដោយ​ខ្លួន​​ឯង​។

រីកប៉ោងសរសៃឈាមខួរក្បាល

ពិត​ណាស់​ ការ​រីកប៉ោង​សរសៃ​ឈាម​ខួរ​ក្បាល​ដែល​មិន​បែក​​ មិន​មាន​​បង្ហាញ​​ជា​រោគសញ្ញា​​អ្វី​ទាំង​អស់​នៅ​ពេល​ដំបូង​​ ប៉ុន្តែ​​ជា​ធម្មតា​វា​នឹង​លេច​ចេញ​នូវ​​រោគសញ្ញា​ នៅ​ពេល​ដែល​​ទំហំ​កាន់​តែ​ធំ​ឡើង។ រោគ​សញ្ញា​​ព្រមាន​នៃ​ការ​រីក​សរសៃ​ឈាម​ខួរ​ក្បាល​ដែល​​ធ្លុះធ្លាយ​ និង​ចាំបាច់​ត្រូវការ​​ការ​ព្យាបាល​បន្ទាន់​ មាន​ដូច​ជា​៖

  • ឈឺ​ក្បាល​​ខ្លាំង និង​ភ្លាម​ៗ
  • បាត់បង់​ស្មារតី​
  • ក្អួត ឬ​ចង្អោរ​
  • រឹង​ក​
  • ព្រិល​ភ្នែក​ ឬ​មើល​ឃើញ​រូបភាព​បែក​ៗ
  • ងងុយ​គេង​
  • ប្រកាច់​។

មូលហេតុ​មួយ​ចំនួន​នៃ​ការ​រីកប៉ោង​សរសៃ​ឈាម​ខួរ​ក្បាល​

  • ជក់​បារី​
  • ក្រិនសរសៃឈាម
  • លើស​សម្ពាធ​ឈាម​រយៈពេល​យូរ និង​មិន​​មាន​ការ​ព្យាបាល​
  • មាន​ប្រវត្តិ​គ្រួសារ​ដែល​ធ្លាប់​​មាន​អាការៈ​រីក​ប៉ោងសរសៃ​ឈាម​ខួរ​ក្បាល
  • ជំងឺ​ជាក់លាក់​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រីក​ប៉ោងសរសៃ​ឈាម​ខួរ​ក្បាល​ មាន​ដូចជា​ជំងឺ​​Marfan’s syndrome ជំងឺ​​គីស​តម្រង​នោម​ច្រើន​កន្លែង និង​ជំងឺ​ehler danlos disease​ជា​ដើម​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Written by

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


កែ Oct 19, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម