ឧស្សាហ៍ជួបបញ្ហា​​ភ្លេចភ្លាំង អាចប្រឈមនឹង​ជំងឺ​វង្វេង?

    ឧស្សាហ៍ជួបបញ្ហា​​ភ្លេចភ្លាំង អាចប្រឈមនឹង​ជំងឺ​វង្វេង?

    ជា​ការ​ពិត​ណាស់​មាន​មនុស្ស​ជា​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ភ្លេច​ភ្លាំង។ គ្នា​យើង​មួយ​ចំនួន​តែង​តែ​គិត​ថា​ការ​ភ្លេច​ភ្លាំង​គឺ​ជា​សញ្ញា​ដំបូង​នៃ​ជំងឺ​វង្វេង។ ប៉ុន្តែ​មិន​មែន​មនុស្ស​ទាំង​អស់​ដែល​មាន​បញ្ហា​ការ​ចង​ចាំ​មាន​ជំងឺ​វង្វេង​នោះ​ទេ។ មាន​មូល​ហេតុ​ផ្សេង​ទៀត​ដែល​អាច​ទាក់​ទង​និង​ការ​ចង​ចាំ​រួម​ទាំង​បញ្ហា​មួយ​ចំនួន​បញ្ចូល​ទាំង​វ័យ​ចំ​ណាស់​ ស្ថាន​ភាព​សុខភាព ​បញ្ហា​ផ្លូវ​ចិត្ត​ឬ​ជំងឺ​វង្វេង​ប្រភេទ​ផ្សេង​ទៀត។

    រោគ​សញ្ញា

    ចំពោះ​ការ​បាត់​បង់​ការ​ចង​ចាំ ឬភេ្លចេ​ភ្លាំង​​ គឺ​ជា​រោគ​សញ្ញា​សំខាន់​នៃ​ជំងឺ​វង្វេង។ ​រោគ​សញ្ញា​ដំបូង​រួម​មាន ពិបាក​ក្នុង​ការ​ចង​ចាំ​ហេតុការណ៍​ថ្មីៗ​ ឬ​ការ​សន្ទនា។ នៅ​ពេល​ដែល​ជំងឺ​នោះ​វិវដ្ត​ ការ​ចង​ចាំ​អាច​នឹង​អន់​ថយ​កាន់​តែ​អាក្រក់​ទៅៗ ហើយ​រោគ​សញ្ញា​ដទៃ​ទៀត​ក៏​វិវដ្ត​ដែរ។ អ្នក​ដែល​មាន​ជំងឺ​វង្វេង​អាច៖

    • ធ្វើ​ការ​ចោទ​សួរ​នូវ​សំណួរ​ដដែល​ម្ដង​ហើយ​ម្ដង​ទៀត
    • ភ្លេច​ការ​សន្ទនា​ ការ​ណាត់​ជួប​ ឬ​ព្រឹត្តិការណ៍​ផ្សេងៗ​
    • វង្វេង​នៅ​កន្លែង​ដែល​ធ្លាប់​ស្គាល់
    • ភ្លេច​ឈ្មោះ​សមាជិក​ក្នុង​គ្រួសារ​ និង​វត្ថុ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ
    • អាច​មាន​បញ្ហា​ក្នុង​ការ​ស្វែង​រក​ពាក្យ​ត្រឹម​ត្រូវ​ដើម្បី​កំណត់​អត្ត​សញ្ញាណ​វត្ថុ ការ​បង្ហាញ​គំនិត ​ឬ​ការ​ចូល​រួម​ក្នុង​ការ​សន្ទនា។

    នៅ​ពេល​ដែលយើង​​កើត​មាន​ជំងឺ​វង្វេង​ វា​អាច​ប៉ះ​ពាល់​ដល់​អារម្មណ៍​ និង​អាកប្បកិរិយា។ បញ្ហា​អាច​មាន​ដូច​ខាង​ក្រោម៖

    បញ្ហាអ័រម៉ូន១

    វិធី​បង្ការ​ ឬ​ការពារ​ពី​ជំងឺ​វង្វេង

    ចំពោះ​ជំងឺ​វង្វេង​គឺ​ជា​បញ្ហា​សុខភាព​មួយ​​ដែល​មិន​​អាច​បង្ការ​​បាន​​នោះ​ទេ។ ប៉ុន្តែ​មាន​ភស្តុតាង​មួយ​ចំនួន​បង្ហាញ​ថា​ការ​ផ្លាស់​ប្ដូរ​របប​អាហារ​ ការ​ធ្វើ​លំហាត់​ប្រាណ ក៏​អាច​បន្ថយ​ហានិភ័យ​នៃ​ការ​វិវដ្ត​ទៅ​ជា​ជំងឺ​នេះ ​និង​ជំងឺ​ដទៃ​ទៀត​ដែល​បណ្ដាល​ឱ្យ​មាន​ជំងឺ​វង្វេង​ដែរ។ ជម្រើស​នៃ​របៀប​រស់​នៅ​ដែល​មាន​សុខភាព​ល្អ​​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ភ្លេច​ភ្លាំង​រួម​មាន៖

    • ធ្វើ​លំហាត់​ប្រាណ​ឱ្យ​បាន​ទៀង​ទាត់
    • ការ​ទទួល​ទាន​អាហារ​​មាន​សុខភាព​ល្អ​ និង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​
    • អនុវត្ត​តាម​ការ​ណែនាំ​នៃ​ការ​ព្យាបាល​ដើម្បី​គ្រប់​គ្រង​ជំងឺ​លើស​ឈាម​ ទឹកនោមផ្អែម​ និង​កូលេស្តេរ៉ូល​ខ្ពស់
    • ប្រសិន​បើគ្នា​យើង​​ជក់​បារី​ គួរ​សុំ​​ការ​ណែ​នាំ​ពី​គ្រូពេទ្យ​ដើម្បី​រក​វិធី​ផ្ដាច់​បារី​

    ពេល​ណា​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ

    បញ្ហា​សុខ​ភាព​មួយ​ចំនួន ទាំងអាចព្យាបាលបាន​ក្ដី គឺ​សុទ្ធ​តែ​អាចធ្វើ​ឲ្យ​យើង​ភ្លេច​ភ្លាំង ឬ​មាន​ជំងឺ​បាត់​បង់​ការ​ចង​ចាំ​។ បើ​សិន​ជា​គ្នា​យើង មាន​កង្វល់​ពី​បញ្ហា​ពិបាក​គិត ឬ​ភ្លេច​ភ្លាំង គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​បាន​ការ​ធ្វើ​រោគ​វិនិវច្ឆ័យ និង​ការ​ព្យាបាល​ត្រឹម​ត្រូវ​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ឃ្លាំង សុខបញ្ញា កែសម្រួល​ចុងក្រោយ 25/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត