backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

គ្រាន់​តែញុំាបាយជុំគ្រួសារ ក៏ជួយដល់ការលូតលាស់របស់កូនដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 04, 2022

គ្រាន់​តែញុំាបាយជុំគ្រួសារ ក៏ជួយដល់ការលូតលាស់របស់កូនដែរ

ដោយសារភាពមមាញឹកនឹងការងារ ប៉ាម៉ាក់មិនសូវមានពេលញុំាបាយ​ជុំគ្រួសារ​ជាមួយ​កូនៗទេ។ តើការញុំាបាយជុំគ្រួសារ​មានសារសំខាន់​យ៉ាង​ណា​​ចំពោះ​ការលូតលាស់​របស់អូនតូច?

តាមការសិក្សាបានឱ្យដឹងថា ការញុំាបាយជុំគ្រួសារជួយដល់អូន​តូចដូចជា៖

១. កាត់បន្ថយពេលវេលាមើលទូរស័ព្ទ

ក្មេងៗ​ចូលចិត្ត​មើល​ ឬ​លេង​ទូរស័ព្ទ​ ពេល​ពួកគេ​ញ៉ាំ​អាហារ​តែឯង និងអាច​ធ្វើឱ្យពួកគេ​ចំណាយពេលយូរក្នុងការញុំាបាយ ព្រោះជក់មើល​ ឬលេង​​ទូរស័ព្ទ។​ ការមើល ឬ​លេង​ទូរស័ព្ទក្នុងរយៈពេលយូរអាចធ្វើឱ្យប៉ះពាល់ភ្នែក និងសុខភាពអូនតូច។ ពេល​ញុំា​បាយ​ជុំគ្នា ប៉ាម៉ាក់អាចហាម​អូនតូចមិនឱ្យមើលទូរស័ព្ទបាន។

២. ប៉ាម៉ាក់អាចជួយស្រាយបញ្ហាកូន

ភាគច្រើនយើងចូលចិត្តនិយាយជាមួយសមាជិកគ្រួសារនៅពេលញុំាអាហារ។ អូនតូច​អាចនិយាយប្រាប់ប៉ាម៉ាក់ពីបញ្ហាដែលពួកគេកំពុងប្រឈម។ ប៉ាម៉ាក់អាចណែនាំ និង​ជួយដោះស្រាយបញ្ហា ឬកង្វល់របស់កូនៗ។ ប៉ាម៉ាក់ក៏​អាចចែក​រំលែក​កង្វល់​ជាមួយ​គ្រួសារ និងកូនៗដែរ។

៣. កាត់បន្ថយភាពតានតឹង

ការញុំាបាយជុំគ្រួសារក៏ជួយកាត់បន្ថយភាពតានតឹងរបស់កូនតូចដែរ ព្រោះរាង​កាយ​យើងនឹងបញ្ចេញអ័រម៉ូន oxytocin ដែលធ្វើឱ្យយើងមានអារម្មណ៍ល្អ នៅពេលយើង​ញុំា​អាហារជាមួយមនុស្សជាទីស្រឡាញ់។ ការមាន​ភាពតានតឹង​អាចជះឥទ្ធិពល​ដល់​ផ្លូវ​ចិត្ត​អូនតូច។

៤. រៀនពូកែ

តាមការសិក្សាបានឱ្យដឹងថា កុមារដែលញ៉ាំអាហារពី ៦ ទៅ ៧ ដងក្នុងមួយសប្តាហ៍​ជាមួយ​គ្រួសាររៀនពូកែជាងកុមារដែលមិនសូវញ៉ាំអាហារញឹកញាប់​ជាមួយគ្រួសារ។

រៀនពូកែ

ចង់គណនា BMR ចុចទីនេះ!

៥. បង្កើនទំនាក់ទំនងល្អជាមួយសមាជិកគ្រួសារ

ការញ៉ាំបាយជុំគ្រួសារធ្វើឱ្យទំនាក់ទំនងប៉ាម៉ាក់ និងកូនៗមានភាពស្អិត​រមួតជាងមុន និង​ផ្តល់ឱ្យអូនតូចនូវអារម្មណ៍កក់ក្តៅ សុវត្ថិភាព និង​ពោរពេញ​ទៅដោយក្តីស្រឡាញ់។ អូនតូចនឹង​យល់​ថាខ្លួនជាចំណែកមួយរបស់គ្រួសារ។

៦. បង្រៀនអូនតូចឱ្យចេះញុំាអាហារថ្មីៗ

ពេល​ញ៉ាំ​អាហារ​ជុំគ្នា​ អូនតូចនឹងសង្កេត​ឃើញ​ប៉ាម៉ាក់​ញ៉ាំ​អាហារ​ខុសៗ​គ្នាដូចជា សាច់ ត្រី បន្លែ ឬសម្លជាដើម។ យូរៗទៅ អូនតូចក៏អាចចាប់ផ្តើម​សាកល្បង​ញ៉ាំអាហារ​ទាំង​នោះ ឬអាចញុំាតាមពេលពួកគេធំឡើង។ ស្របពេលនេះ ប៉ាម៉ាក់ក៏អាចបង្រៀន​អូនតូច​ពីសុជីវធម៌ក្នុងការញុំាអាហារដែរ។

៧. បង្កើនជំនាញទំនាក់ទំនង

តាមការសិក្សានៅប្រទេសកាណាដាបានឱ្យដឹងថា កុមារដែលញុំាអាហារជាមួយ​ប៉ាម៉ាក់​​ញឹកញាប់ពូកែខាងទំនាក់ទំនង ព្រោះពេលញុំាអាហារជាមួយប៉ាម៉ាក់ អូនតូចមានការសន្ទនា ស្តាប់ រៀបរាប់ សួរ និងឆ្លើយសំណួរ ជាច្រើនជាមួយប៉ាម៉ាក់។

៨. បង្កើនទំនុកចិត្ត

យោងតាមអ្នកជំនាញនៅ Stanford Children’s Health ដែលជាប្រព័ន្ធថែទាំ​សុខភាព​កុមារ និងមានកិច្ចសហការជាមួយ Stanford Medicine និងសាកលវិទ្យាល័យ Stanford បានឱ្យដឹងថា តាមរយៈការលើកទឹកចិត្តអូនតូច​ឱ្យនិយាយអំពី​រឿងប្រចាំ​ថ្ងៃ​របស់អូនតូច និងឆ្លើយតបជាមួយ​​​អូនតូច​ដោយយកចិត្តទុកដាក់​ ពេលញុំាអាហារ​ជុំគ្នា ប៉ាម៉ាក់​កំពុង​ឱ្យតម្លៃ និង​យកចិត្តទុកដាក់​លើកូន។

ម៉្យាងទៀត ប៉ាម៉ាក់គួរឱ្យអូនតូច​ជ្រើសរើស​កន្លែងអង្គុយដោយខ្លួនឯង និងជួយរៀបចំអាហារ ឬជូតតុ។

ការញុំាបាយជុំគ្នាវជា​ពេល​វេលា​ដ៏​ល្អ​​ក្នុង​ការ​ចែក​រំលែក​រឿង​ផ្ទាល់​ខ្លួន និង​​សន្ទនា​ជាមួយ​គ្រួសារ។ មិនថាប៉ាម៉ាក់រវល់យ៉ាងណាទេ គួរឆ្លៀតពេលញុំាបាយ ឬអាហារជុំគ្រួសារយ៉ាងហោចណាពីរបីដងក្នុងមួយសប្តាហ៍ មិនថាអាហារពេលព្រឹក ថ្ងៃត្រង់ ឬល្ងាចទេ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 04, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម