ងើយស្កកឱនដាក់គ្រាប់។ កុមារដែលចេះដាក់ខ្លួននឹងមានចរិតល្អជាងកុមារដែលមានភាពអំនួនលើខ្លួនឯង ព្រមទាំងត្រូវបានអ្នកផងស្រឡាញ់រាប់អាន និងឱ្យតម្លៃ។ តើការចេះដាក់ខ្លួនអាចជួយកុមារអភិវឌ្ឍអ្វីខ្លះ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ងើយស្កកឱនដាក់គ្រាប់។ កុមារដែលចេះដាក់ខ្លួននឹងមានចរិតល្អជាងកុមារដែលមានភាពអំនួនលើខ្លួនឯង ព្រមទាំងត្រូវបានអ្នកផងស្រឡាញ់រាប់អាន និងឱ្យតម្លៃ។ តើការចេះដាក់ខ្លួនអាចជួយកុមារអភិវឌ្ឍអ្វីខ្លះ?
១. ចេះសម្របខ្លួន៖ កុមារដែលចេះដាក់ខ្លួនចេះទប់អារម្មណ៍ខ្លួនឯង និងចេះប្រែប្រួលតាមគ្រប់ស្ថានភាព។
២. ចេះគោរពអ្នកដទៃ៖ ដោយសារការចេះដាក់ខ្លួនធ្វើឱ្យអូនតូចចេះសុជីវធម៌ និងចេះគួរសម។
៣. ចេះស្តាប់អ្នកដទៃ៖ ព្រោះអូនតូចនឹងរៀនឱ្យអ្នកផ្សេងនិយាយមុន។
៤. ចេះយកអាសា៖ កុមារដែលចេះដាក់ខ្លួន ចេះជួយអ្នកនៅជុំវិញខ្លួនដោយមិនគិតពីវណ្ណៈ ជាតិសាសន៍ និងពណ៌សម្បុរ។
៥. ពេញចិត្តនឹងខ្លួនឯង៖ អូនតូចនឹងមិនតូចចិត្តនឹងខ្លួនឯងដែលមិនមានអ្វីៗដូចគេ ឬប្រៀបមិនបាននឹងគេ ព្រោះនៅក្នុងសម័យឌីជីថលនេះ មានការអួតសម្ញែងខ្លួននៅតាមបណ្តាញសង្គមច្រើនណាស់។
៦. ទទួលយកគំនិតថ្មីៗ៖ ការទទួលយកគំនិតថ្មីៗនឹងធ្វើឱ្យអូនតូចមានគំនិតច្នៃប្រឌិត។
៧. មានទំនាក់ទំនងល្អ៖ ការចេះដាក់ខ្លួនធ្វើឱ្យអូនតូចបង្កើត និងរក្សាទំនាក់ទំនងក្នុងសង្គមបានល្អ។
៨. ចេះឱ្យតម្លៃ៖ អូនតូចនឹងចេះឱ្យតម្លៃ និងថែរក្សាអ្វីៗទាំងអស់ដែលពួកគេមាន។
កុមារដែលចេះដាក់ខ្លួននឹងក្លាយជាមនុស្សមានសុភមង្គល ព្រោះអូនតូចពេញចិត្តនឹងខ្លួនឯង ពេញចិត្តនឹងអ្វីដែលខ្លួនមាន មានការជឿជាក់លើខ្លួនឯង និងមានគេគោរពស្រឡាញ់ ។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕