ទារកក៏ចេះកើតមុន ដូចមនុស្សធំដែរ ធ្វើម៉េចបានបាត់?

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ជំ​ងឺមុន ភាគ​ច្រើន​កើត​លើ​មនុស្ស​ពេញ​វ័យ តែ​ទារក​ទើប​នឹង​កើត​ក៏​អាច​កើត​មុន​ដែរ គឺ​ប៉ុន្មាន​ខែ​ដំបូង​នៃ​ជីវិត​របស់​ពួក​គេ។ បើ​កូន​ក្មេង​កើត​មុន​គួរ​ឲ្យ​បារម្ភ​អត់? ធ្វើ​ម៉េច​បាន​ជា?

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ទារក​កើត​មុន ជា​រឿង​ធម្មតា និង​ជា​បញ្ហា​សើ​ស្បែក​ប៉ុណ្ណោះ មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា មុន​លើ​ទារក​ភាគ​ច្រើន​កើត​ស្បែក​ដង​ខ្លួន ចង្កា ថ្ងាស ខ្នង និង​មុខ ហើយ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង មិន​ចាំបាច់​ព្យាបាល​នោះ​ទេ។

ចំពោះ​មូលហេតុ​ដែល​ទារក​កើត​មុន​លើ​ស្បែក​វិញ អាច​ដោយ​សារ​​ការវិវត្ត ​នៃ​ការ​បញ្ជូន​អ័រម៉ូន​ពី​​ម្ដាយ​ទៅ​រាង​កាយ​ទារក ធ្វើ​ឲ្យ​មាន​ការ​កកិត​ជាតិ​ខ្លាញ់​ច្រើន​ចេញ​ពី​រាង​កាយ​ទារក។

អត្ថបទពាក់ព័ន្ធ៖ 

ក្រៅ​ពី​កើត​មុន នៅ​មាន​ជំងឺ​សើ​ស្បែក​មួយ​ចំនួន​ទៀត ដែល​ឧស្សាហ៍​កើត​មាន​លើ​ទារក ដូចជា កន្ទួល​ពណ៌ស​នៅ​ចុង​ច្រមុះ ឬ​ត្របក​ភ្នែក ដែល​បណ្តាល​មក​ពី​ក្រពេញ​ជាតិ​ខ្លាញ់​នៅ​លើ​ស្បែក​ច្រើន កើត​ចែង​ថ្ងៃ ដែល​បង្ក​ឡើង​ដោយ​​​ការ​កកស្ទះ​រន្ធញើស ហើយ​ជា​ពិសេស​​កើត​​តែ​​​ពេល​ដែល​អាកាស​ធាតុ​ក្តៅ​ខ្លាំង​ ឬ​សើម​ខ្លាំង ចេញ​ស្រែង​ទឹកដោះ​ជា​ដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 14, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 14, 2019

អ្នកអាចចូលចិត្ត