លក្ខណៈសម្គាល់ខុសគ្នា​ រវាងគ្រុនឈាម និងរលាកបំពង់ក

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ពេល​កូន​ចាប់ផ្ដើម​ក្ដៅខ្លួន​ម៉ាក់​ប៉ា​តែងតែ​ព្រួយបារម្ភ និង​សន្និដ្ឋាន​ថា​កើត​ជំងឺ​គ្រុន​ឈាម ហើយ​បើ​គ្រូពេទ្យ​គ្មាន​បទពិសោធទៀត​នោះ មើលមិនដឹង​ថា​ឈឺ​អ្វី អាច​ព្យាបាល​ខុស​គោលដៅ​ជា​មិន​ខាន។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ​បាន​ចែក​រំលែក​វិធី​កត់សម្គាល់​ថា កូន​កើត​ជំងឺ​គ្រុនឈាម ឬ​គ្រាន់តែ​រលាក​បំពង់កនៅ​ដំណាក់កាលដំបូង។

១- គ្រុន​ឈាម

  • ឈឺក្បាល​ខ្លាំង​ផ្នែក​ខាង​មុខ
  • ក្ដៅ​ខ្លួន​ខ្លាំង​តាំង​ពី​ថ្ងៃ​ដំបូង
  • ឈឺ​ខ្លួន
  • មិន​ឃ្លាន​អាហារ
  • ឈឺ​ប្រឡង់​ភ្នែក
  • ក្អួត​ចង្អោរ
  • មានលេចស្នាម​កន្ទួលក្រហមៗលើស្បែក។

អត្ថបទពាក់ព័ន្ធ៖ សញ្ញា​ងាយ​កត់​ចំណាំ​បំផុត បើ​កូន​កើត​ជំងឺ​គ្រុនឈាម 

គ្រុនឈាម

២- រលាក​បំពង់ក

  • ឈឺ​ក
  • ហើម​កូន​កណ្ដុរ​នៅ​ក
  • ក្ដៅ​ខ្លួន​តិច​ៗ​ពី​ថ្ងៃ​ដំបូង
  • ក្អក
  • ហៀរ​សំបោរ
  • ឈឺក្បាល
  • បើ​បើក​បំពង់​ក​មាន​ស​ៗ​ ​រលាក​ដោយ​បាក់តេរី តែ​បើ​ក្រហម​រលាក​ដោយ​វីរុស។

លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា រោគសញ្ញា​ជំងឺ​ទាំងពីរ​ខុស​គ្នា​ខ្លាំង បើ​ចេះ​មើល​ប៉ុន្មាន​ចំណុច​នឹង​អាច​ដឹង​បាន​ខ្លះ​ៗ ថា​កូន​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ណា​មួយ ហើយ​ត្រូវ​នាំ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ ព្រោះ​គ្រូពេទ្យ​គ្មាន​ជំនាញ​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​ខុស។

អត្ថបទពាក់ព័ន្ធ៖ ពេទ្យប្រាប់តិចនិកងាយៗ បង្ការក្មេងៗពីជំងឺរលាកបំពង់ក

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 23, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 23, 2019

អ្នកអាចចូលចិត្ត