តិចនិកមុន អំឡុងពេល និងក្រោយងូតទឹកឲ្យទារក ម៉ាក់ៗគួរដឹង

    តិចនិកមុន អំឡុងពេល និងក្រោយងូតទឹកឲ្យទារក ម៉ាក់ៗគួរដឹង

    ក្រោយ​ពេល​សម្រាល​ហើយ ទារក​ត្រូវ​ការ​ងូត​ទឹក​សម្អាត​ខ្លួន​រាល់​ថ្ងៃ​ដូច​យើង​មនុស្ស​ធំ​ដែរ បើ​មិន​ដូច្នេះ​នឹង​អាច​មាន​មេរោគ​តោង​នៅ​លើ​ស្បែក​កូន។ បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល និង​ជា​ប្រយោជន៍​សម្រាប់​ក្រុម​គ្រួសារ យើង​ជា​អ្នក​ថែ​ទាំ​ទារក​គួរ​យល់​ដឹង​ពី​វិធីសាស្ត្រ​ខ្លះៗ ទាក់ទង​នឹង​របៀប​របប​ក្នុង​ការ​ងូត​ទឹក​ឲ្យ​ទារក ទាំង​មុន អំឡុង​ពេល និង​ក្រោយ​ងូត​ទឹក។

    ១.មុន​ពេល​ងូត​ទឹក​ឲ្យ​អា​អូន

    – គ្រប់​សម្ភារៈ​ទាំង​អស់​ត្រូវ​បាន​រៀប​ចំ​ឲ្យ​ហើយ​នៅ​កន្លែង​ដែល​ត្រូវ​ងូត​ទឹក (សម្លៀកបំពាក់ កន្ទប កុំប្រេស…)

    – សម្ភារៈ និង​កន្លែង​ងូត​ទឹក​ស្អាត និង​ត្រូវ​បាន​សម្លាប់​មេរោគ​រួច​រាល់

    – សីតុណ្ហភាព​ទឹក​ត្រូវ​បាន​ត្រួត​ពិនិត្យ (បើ​គ្មាន​ទែម៉ូម៉ែត្រ អាច​វាស់​ដោយ​ផ្នែក​ខាង​ក្នុង​ដើម​ដៃ)

    – បញ្ចូល​ទឹក​នូវ ៣៨អង្សារសេ (បើ​ចាំ​បាច់ ​ត្រួត​ពិនិត្យ​សីតុណ្ហភាព​នៃ​បន្ទប់)

    -​ ប្រុង​ប្រយ័ត្ន​ចំពោះ​គុណភាព និង​សីតុណ្ហភាព​នៃ​ទឹក

    ទារក

    ២.អំឡុង​ពេល​ងូត​ទឹក

    -​ លាង​ដៃ​មុន​ចាប់​ផ្ដើម​ថែ​ទាំ​កូន

    – ចៀស​វាង​ការ​ធ្វើ​ឲ្យ​ទារក​រងា(ទារក​នៅ​ស្រាត​រយៈ​ពេល​ខ្លី​បំផុត)

    – លើក​ដាក់​ទារក​ថ្នមៗ និង​និយាយ​លេង​ជាមួយ​កូន

    – ដក​កន្ទប​សម្អាត​គូថ​បើ​សិន​មាន​លាមក

    – សម្អាត​រាងកាយ​ទារក​ជាមួយ​សាប៊ូ​សម​ស្រប បើ​ចាំបាច់

    -​ ជូត​សម្អាត​តាម​លំដាប់​ដូច ផ្នត់ ក ឃ្លៀក ខ្នង ពោះ ផ្នត់​ក្រលៀន ភ្លៅ ផ្នែក​ខាង​ក្រៅ​នៃ​ប្រដាប់​ភេទ និង​គូថ

    – ទប់​ទារក​ក្រោម​ឃ្លៀក​ឲ្យ​បាន​ល្អ​ពេល​ងូត​ទឹក

    – ជូត​ខ្លួន​កូន​ឲ្យ​បាន​ល្អ ផ្ដិត​ថ្នមៗ ជា​ពិសេស​កន្លែង​ផ្នត់

    -​ ជូត​សម្អាត​មុខ (ប្រយ័ត្ន ត្រចៀក និងភ្នែក)

    -​ ធ្វើ​ការ​ថែ​ទាំ​សម្អាត​ផ្ចិត

    – ពាក់​កន្ទប​ថ្មី​ស្អាត

    – លាង​សម្អាត​ដៃ​ដោយ​សាប៊ូ ឬ​ទឹក​អ៊ីដ្រូអាល់កុលលីក

    ៣.ក្រោយ​ពេល​ងូត​ទឹក

    – ដាក់​ទារក​ក្នុង​កន្លែង​សមរម្យ និង​គ្រប​កម្រាល​ស្អាត

    – ជូត​សម្អាត​សម្ភារៈ និង​ទីតាំង​ងូត​ទឹក

    – រៀប​ទុក​ដាក់​សម្ភារៈ

    – លាង​សម្អាត​ដៃ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ 08/10/2021

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម