វេជ្ជបណ្ឌិតឯកទេសទូទៅ បានបន្ថែមទៀតថា ចំពោះរយៈពេលវែង ឬខ្លី គឺស្រេចតែលើចិត្តយើង បើសម្បូរ ឬឧស្សាហ៍នាំអាចឲ្យកូនងូតដល់ធំក៏បាន តែបើគ្មានពេល ឬមិនមានម៉ាស៊ីនទឹកក្ដៅទឹកត្រជាក់ទំនើប មិនបាច់ងូតឲ្យក៏បាន។ រឿងចាំបាច់ដែលគួរដឹង គឺពេលទារកទើបកើតត្រូវតែងូតទឹកក្ដៅឲ្យ ដើម្បីឲ្យកូនមានអារម្មណ៍កក់ក្ដៅ ហើយបើទោះជាខែក្ដៅក៏គួរតែងូតឲ្យដែរ។
សម្រាប់ឧបករណ៍វាស់ អាចប្រើទ័រម៉ូម៉ែត្រ វាស់កម្ដៅទៅដាក់ស្ទង់ ឬស្មានតាមកម្ដៅខ្លួនមនុស្សយើងក៏មានដែរ ព្រោះទឹកក្ដៅដែលកូនងូត ត្រូវនឹងកម្ដៅក្នុងខ្លួនយើង។ ចុះបើឲ្យកូនងូតទឹកត្រជាក់ មិនល្អឬយ៉ាងណា? លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា វាមិនអាក្រក់ ឬប៉ះពាល់ដល់កូនតូចឡើយ គ្រាន់តែខែនេះត្រជាក់ ហើយប្រព័ន្ធភាពស៊ាំរាងកាយក្មេងមិនរឹងមាំដូចយើងមនុស្សចាស់ ដូចនេះទឹកក្ដៅល្អបំផុតហើយ។