មានម៉ាក់ប៉ាជាច្រើនដែលមានទម្លាប់មួយ គឺមុនស្លៀកខោទឹកនោមត្រូវចាក់ម្សៅសិន ព្រោះគិតថាមិនបណ្ដាលឲ្យរលាក និងជួយឲ្យស្បែកកូនរលោងស្អាត។
មានម៉ាក់ប៉ាជាច្រើនដែលមានទម្លាប់មួយ គឺមុនស្លៀកខោទឹកនោមត្រូវចាក់ម្សៅសិន ព្រោះគិតថាមិនបណ្ដាលឲ្យរលាក និងជួយឲ្យស្បែកកូនរលោងស្អាត។

ផ្ទុយទៅវិញវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ថាការធ្វើបែបនោះមានតែធ្វើឲ្យស្បែកកូនកាន់តែរោល រលាកខ្លាំងលើសដើម។ ព្រោះម្សៅហុយ ពេលលាយជាមួយជាតិសំណើមទឹកនោម ធ្វើឲ្យម្សៅនោះរមួលជាដុំៗ ហើយត្រូវស្លៀករឹបទៀតនោះ ទៅជាកកិតស្បែក ឡើងក្រហម ឬដាច់រលាត់។ ទារកដែលស្លៀកខោទឹកនោមយូរៗទៅ ស្បែករលាកដោយការកកិត ក្លាយជាដំបៅរីកធំទៅៗ ធ្វើឲ្យទារកប្រឈមនឹងគ្រោះថ្នាក់។
លោកបានបន្ថែមទៀតថា ម្សៅមិនមានសុវត្ថិភាពសម្រាប់ការលាបឲ្យកូនតូចឡើយ ព្រោះភាពហុយនោះអាចនាំឲ្យប៉ះពាល់ដល់សួត និងផ្លូវដង្ហើម។ មួយវិញទៀតការស្លៀកខោទឹកនោមយូរម៉ោងពេកកូនអាចមានជំងឺមេរោគចូលក្នុងផ្លូវទឹកនោម ហើយបើមិនឆ្លងមេរោគចូល ក៏កូនមានបញ្ហារោល ក្រហមប្រដាប់ភេទដែរ។

ងាកទៅបញ្ហាមេរោគចូលទៅកាន់ផ្លូវនោមរបស់កូនតូច មកពីមានការរលោកនៅតាមផ្លូវបង្ហូរនោម ផ្លោកនោម និងដល់តម្រងនោម ជាពិសេសក្មេងស្រីងាយនឹងប្រឈមច្រើនជាងក្មេងប្រុស។ វេជ្ជបណ្ឌិតរូបនោះបានបន្ថែមទៀតថា ម៉ាក់ៗដែលមានកូនស្រីត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះបំពង់បង្ហួរនោមខាងក្រៅខ្លីជាងក្មេងប្រុស ជាពិសេសពេលបន្ទោបង់លាមកអាចជាប់ប្រតាកជាប់ប្រដាប់ភេទ។ ដូចនេះពេលឃើញកាយវិការកូនមិនប្រក្រតីណាមួយ ម៉ាក់ប៉ាត្រូវឆែកថាកូន នោម ឬជុះ ដើម្បីកុំឲ្យវាផ្អាប់ទុក និងកកិតជាមួយស្បែកបរិវេណនោះ។ ចំពោះរោគសញ្ញាវិញមានដូចជាក្ដៅខ្លួន ទឹកនោមពណ៌ខុសប្រក្រតី ពិបាកក្នុងការនោម យំស្រែកដោយសារឈឺចាប់ពេលនោម ជាដើម។
ដូចនេះប្រសិនបើចង់ចង់ស្បែកកូនគ្មានភាពកកិត មុនស្លៀកអាចលាបប្រេងទារក និងឡេបន្តិច រង់ចាំឲ្យស្ងួតចាំ បន្ទាប់មកស្លៀកខោទឹកនោមជាការស្រេច។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
17/11/2020
អត្ថបទដោយ Try Ravi
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ