home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

កូនទើបកើតពាក់មួក ឬឃ្លុំជិតៗពេក ស្បែកថ្ងាសអាចជួបបញ្ហាបែបនេះ

កូនទើបកើតពាក់មួក ឬឃ្លុំជិតៗពេក ស្បែកថ្ងាសអាចជួបបញ្ហាបែបនេះ

ស្បែក​ទារក​ទើប​កើត​អាច​ឡើង​ក្រហម​ ​រោល​កន្ទួល ឬ​ប្រតិកម្ម​តាម​រយៈ​សម្លៀកបំពាក់​រុំ​ជិត ឬក្រាស់​ពេក ហើយ​រួម​ផ្សំ​ការ​បោក​សម្អាត​មិន​ស្អាត​ជាដើម។

អ្នក​គ្រូ​ពេទ្យ សុំ សូរិយា បម្រើការ​នៅ​មន្ទីរពេទ្យ​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល បាន​ឲ្យ​ដឹង​ថា ម៉ាក់​ៗ​មួយ​ចំនួន​នៅ​តែ​និយម​ពាក់​មួក​ឲ្យ​កូន​តូច​ទាំង​អាកាសធាតុ​ក្ដៅ​ស្រាប់ បែកញើស ហើយ​ញើស​នោះ​ក៏​ផ្អាប់​ទុក​នៅ​ទីតាំង​ដដែល ជា​ហេតុ​នាំឲ្យ​កូន​កើត​មាន​បញ្ហា​ស្បែក​ដូចជា​ឡើង​ពក​ស​ថ្លា​ៗ ឬ​ចាំង​ថ្ងៃ​ជាដើម។

មូលហេតុ​ដែល​នាំឲ្យ​ការ​ពាក់​មួក ឬ​ការ​ហុំ​ឲ្យ​ជិតនោះ ព្រោះ​ម៉ាក់​ៗ​មួយ​ចំនួន​យល់​ឃើញ​ថា ខ្លាច​កូន​រងា និងផ្ដល់កម្ដៅដល់រាងកាយកូន។ ប៉ុន្តែ​ការ​ឃ្លុំ​ជិត​គ្មាន​ខ្យល់​ចេញ​ចូល បូក​រួម​គ្មាន​ខ្យល់​អាកាស កង្ហារ ឬ​ម៉ាស៊ីន​ត្រជាក់​ធ្វើ​ឲ្យ​ក្រពេញ​ញើស​ស្ទះ កូន​ប្រែ​ជា​មាន​បញ្ហា​ស្បែក​ក្បាល​ឡើង​ពងបែក ឬ​ក្រហម ពេញ​ថ្ងាស។

ស្បែកទារក

អ្នកគ្រូ​បាន​ណែនាំ​ថា ទោះ​ជា​ទារក​នៅ​តូច​មែន តែ​គ្នា​ក៏​ត្រូវ​ការ​បរិយាកាស​ល្អ​ដែល​មាន​ខ្យល់​ចេញ​ចូល​ដូច​មនុស្ស​ធម្មតា គ្រាន់តែ​កុំ​យក​កូន​ទៅ​ហាល​ខ្យល់ ឬ​នៅ​ពី​ចំ​មុខ​កង្ហារ ម៉ាស៊ីន​ត្រជាក់​ពេក បើ​ខ្លាច​កូន​ឈឺ ឬ​រងា។

មួយ​វិញ​ទៀត​បញ្ហា​បែប​នេះ​វា​អាច​បាត់​ទៅ​វិញ​ដោយ​ឯកឯង ហើយ​បើ​នៅ​ផ្ទះ​ធម្មតា មិន​បាច់​ពាក់​មួក​ឃ្លុំ​ជិត​ឈឹង​នោះ​ទេ។ ជា​ទូទៅ​ទារក​មាន​អាយុ​ក្រោម ១ ខែ​ងាយ​កើត​បញ្ហា​ស្បែក​ខ្លាំង​ណាស់ ព្រោះ​ស្បែក​នៅ​ខ្ចី មិន​ទាន់​សាំ​ជាមួយ​បរិយាកាស​ខាងក្រៅ។ ដូចនេះ​បើ​ម៉ាក់​មាន​ការ​បារម្ភ​ចំពោះ​សុខភាព​ស្បែក​កូន ក្រោយងូតទឹកហេីយជូតឲ្យស្ងួត​ ដាក់​កូន​ក្នុង​បន្ទប់​មាន​ខ្យល់​ចេញ​ចូល មិន​បាច់​ស្លៀកពាក់​ក្រាស់ៗ មិនបាច់​ដណ្ដប់​ភួយ ឬ​កម្រាល​ពីរ​បី​ជាន់​បន្ថែម​ទៀត​ឡើយ។

បើ​សង្កេត​ឃើញ​ថា​ស្បែក​នៅតែ​មិន​ទាន់​បាត់​បញ្ហា​អស់​ទាំង​នោះ អាច​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិភាក្សា​គួរ​ធ្វើ​បែប​ណា​បន្ត​ទៀត ត្រូវ​លាប ឬ​លាង​ដោយ​សាប៊ូ​បែប​ណា ទើប​ស្បែក​វិល​ត្រឡប់​មក​កាន់​សភាព​ដើម។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយ 19/11/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x