ចំពោះការរក្សាទុកទឹកដោះនៅក្នុងធុង ឬទូទឹកកវិញ វេជ្ជបណ្ឌិតជំនាញផ្នែកអាហារូបត្ថម្ភរូបនេះ អាចបានរហូតដល់ ១២ម៉ោង តែបើសិនជាយើងរក្សាទុកទឹកដោះក្នុងទូទឹកកក ពេលយកមកឲ្យកូនបៅ មិនតម្រូវឲ្យយកទៅកម្តៅភ្លើង ឬទឹកក្តៅនោះទេ។
“បើសិនជាគាត់ដាក់នៅក្នុងទូត្រជាក់ ហើយចង់យកមកឲ្យកូនបៅ គាត់ត្រូវគិតថា ម៉ោងប៉ុន្មានគាត់ឲ្យកូនបៅ អ៊ីចឹងត្រូវយកចេញពីទូទឹកកកមុន អាចដាក់ក្រៅទូ ១ ម៉ោង ឬកន្លះម៉ោង ដើម្បីឲ្យទឹកដោះត្រលប់មកសីតុណ្ហភាពធម្មតាវិញ មិនត្រជាក់ខ្លាំង”។
លោកស្រីវេជ្ជបណ្ឌិតថា ដោយវិធីច្របាច់ទឹកដោះទុកមានច្រើន ប៉ុន្តែវិធីច្របាច់ដែលល្អបំផុតនោះ គឺការច្របាច់ដោយដៃ មិនចាំបាច់ប្រើឧបករណ៍អីនោះទេ ព្រោះឧបករណ៍ខ្លះទុយោ មានគន្លិកគន្លាក់ ពាក់ព័ន្ធនឹងសុវត្ថិភាព អនាម័យ ខ្លាចយើងលាងសម្អាតមិនបានល្អ។