ម៉ាក់​ៗ​អត់​សូវ​មាន​ទឹក​ដោះ​ អាច​មក​ពី​មូលហេតុ​ទាំង​៥​នេះ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 13/01/2021 . អាន 2 នាទី
Share now

ជា​រឿយ​ៗ​​ ម៉ាក់​ៗ​មួយ​ចំនួន​​តែងតែ​ជួប​ប្រទះ​បញ្ហា​​មិន​សូវ​មាន​ទឹក​ដោះ​ឲ្យ​អា​អូន​​បៅ​ ដែល​កត្តា​នេះ​អាច​​បណ្ដាល​មក​ពី​​អតុល្យភាព​អ័រម៉ូន​ ​ឬ​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​។​ ពិត​ណាស់​ ម៉ាក់ៗ​ច្បាស់​ជា​មាន​អារម្មណ៍​ស្រ្តេស​ខ្លាំង​ ដែល​ពុំ​មាន​លទ្ធភាព​បំបៅ​ដោះ​កូន​ឲ្យ​បាន​ច្រើន​តាម​ដែល​​កូន​ត្រូវការ​។ យ៉ាង​ណា​មិញ​ ប្រសិនបើ​ម៉ាក់​ៗ​បាន​ដឹង​ច្បាស់​​អំពី​មូលហេតុ​ដែល​​មិន​អាច​ផលិត​ទឹកដោះ​គ្រប់គ្រាន់​ ​នោះ ​ម៉ាក់​ៗ​ក៏​អាច​រក​វិធីសាស្ត្រ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន​​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ។​

. ជាលិកាក្រពេញ​មិន​គ្រប់គ្រាន់

បញ្ហា​នេះ​ អាច​កើត​ឡើង​ចំពោះ​ម៉ាក់ៗ​​ដែល​មាន​កូន​លើក​ដំបូង​។​ នៅ​ក្នុង​ករណី​នេះ​ គឺ​ថង់​ទឹកដោះ​ មិន​ត្រូវ​បាន​បង្កើត​ឡើង​ត្រឹមត្រូវ​ ដែល​រារាំង​ដល់​ការ​ផ្គត់ផ្គង់​ទឹក​ដោះ​។​ ស្ថានភាព​នេះ​ នឹង​ត្រូវ​​ដោះស្រាយ​​ នៅ​ពេល​ដែល​យើង​មាន​ផ្ទៃពោះ​លើក​ទី២ និង​លើក​ទី៣​។​ ​ដើម្បី​កែខៃ​​បញ្ហា​នេះ​ ម៉ាក់​ៗ​​គួរ​ឲ្យ​អា​អូន​​​ជញ្ជក់​​ចុង​​​ដោះ​​ ដើម្បី​​បង្កើត​​ការ​​ផលិត​​ទឹក​​ដោះ​ ពី​ព្រោះ​​​នៅ​​ពេល​​ដែល​អា​អូន​​ជញ្ជក់​​ចុង​​ដោះ​កាន់​តែ​ច្រើន​ ទឹក​ដោះ​ក៏​ចេញ​កាន់​តែ​ច្រើន​ផង​​ដែរ​។​

. កត្តា​អ័រម៉ូន

ជាក់ស្ដែង​ ទឹក​ដោះ​ត្រូវ​បាន​ផលិត​នៅ​ពេល​ដែល​អ័រម៉ូន​បញ្ជូន​សញ្ញា​ទៅ​កាន់​សុដន់​។​ ដូច្នេះ​ហើយ​ ​ប្រសិនបើ​អ័រម៉ូន​របស់​យើង​​មាន​បញ្ហា​ វា​ក៏​អាច​រាំងស្ទះ​ដល់​ការ​ផ្គត់ផ្គង់​ទឹកដោះ​ផង​ដែរ​។​ បញ្ហា​សុខភាព​ដូចជា​​​គីស​ទឹក​នៅ​ក្រពេញ​អូវែ(PCOS) ទឹកនោម​ផ្អែម​ និង​ក្រពេញ​​ទីរ៉ូអ៊ីដ​ (Thyroid) ទាប​ ​ក៏​អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ផលិត​ទឹក​ដោះ​បាន​តិច​ដូច​គ្នា​។​ ប្រសិនបើ​ម៉ាក់​ៗ​ជួប​ប្រទះ​បញ្ហា​អ័រម៉ូន​នេះ​ ​ចូរ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​។

. ការ​វះកាត់​សុដន់

ការ​វះ​កាត់​សុដន់​ អាច​បណ្ដាល​ឲ្យ​​មាន​ការ​កកើត​ឡើង​នៃ​​​ដុំ​ស្បូន​ ដែល​អាច​ប៉ះពាល់​ដល់​ថង់​ទឹក​ដោះ​បាន​។ រី​ឯ​​បរិមាណ​នៃ​ការ​ផលិត​ទឹក​ដោះ​គឺ​អាស្រ័យ​ទៅ​លើ​​ភាព​សាំញ៉ាំ​នៃ​ការ​វះកាត់​​​​ ហើយ​សូម្បី​តែ​ការ​ចោះ​ចុង​​ដោះ​ ក៏​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​ផលិត​ទឹកដោះ​ផង​ដែរ​​។

បៅដោះ៣

. ​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត

​​ប្រសិនបើ​យើង​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ នៅ​អំឡុង​ពេល​បំបៅ​ដោះ​កូន​ វា​ក៏​អាច​ជះឥទ្ធិពល​ដល់​ការ​ផលិត​ទឹក​ដោះ​ផង​ដែរ ដោយ​សារ​តែ​ថ្នាំ​ទាំង​នោះ​ប៉ះពាល់​ដល់​តុល្យភាព​អ័រម៉ូន​។​ ប៉ុន្តែ​បញ្ហា​នេះ​មិន​មែន​កើត​ឡើង​ចំពោះ​មនុស្ស​ស្រី​ទូទៅ​នោះ​ទេ​។​

​​​​​. ​ការ​ប្រើប្រាស់​ថ្នាំ​អំឡុង​ពេល​សម្រាល​

ពេល​ខ្លះ​​ថ្នាំ​ដែល​ម៉ាក់​ៗ​ញ៉ាំ​ អំឡុង​ពេល​សម្រាល​ ក៏​អាច​ប៉ះពាល់​ដល់​ការ​ផលិត​ទឹក​ដោះ​ផង​ដែរ​។ ​ថ្នាំ​ទាំង​នេះ​ គឺ​សម្រាប់​ជំរុញ​ដល់​ការ​សម្រាល ហើយ​វា​​នឹង​មាន​ផល​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ទឹក​ដោះ​តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​​។​ នៅ​ពេល​ដែល​ថ្នាំ​​អស់​ឥទ្ធិពល​ ម៉ាក់​ៗ​នឹង​មាន​ទឹក​ដោះ​ច្រើន​​ដូច​ធម្មតា​វិញ​មិន​ខាន​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy

អត្ថបទពាក់ព័ន្ធ:

អ្នកអាចចូលចិត្ត

ម៉ាក់ៗកំពុងបំបៅដោះកូន អាចញ៉ាំទឹកឃ្មុំបានអត់?​

ទឹកឃ្មុំ - ពិត​ណាស់​កូន​អាយុ​ក្រោម​មួយ​ឆ្នាំ​មិន​អាច​ញាំ​ទឹក​ឃ្មុំ​បានទេ ដោយ​សារ​អាស៊ីដ​ក្រពះ​​អូនៗ​មិន​ទាន់​អាច​សម្លាប់​បាក់តេរី​​ស្ព័រ​នៅ​ក្នុង...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
បំបៅដោះ, ចិញ្ចឹមកូន 22/12/2020 . អាន 1 នាទី

ក្រៅពី​ទឹក​ដាំពុះ មាន​ទឹក​ណា​ផ្សេង​អាច​ឆុង​ទឹកដោះ​គោ​កូន​បានអត់?

ឆុងទឹកដោះគោ - ប៉ា​ម៉ាក់​មួយ​ចំនួន​ដែល​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ម្សៅ ទំនង​ជា​នៅ​មាន​មន្ទិល​ថា​តើ​ក្រៅ​ពី​ទឹក​ដាំ​ពុះ នៅ​អាច​ប្រើ​ទឹក​ផ្សេងទៀត...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
បំបៅដោះ, ចិញ្ចឹមកូន 18/12/2020 . អាន 2 នាទី

ម៉ាក់ៗគួរបំបៅដោះកូន ដល់អាយុប៉ុន្មានទើបល្អដល់ការលូតលាស់អាអូន?

បំបៅដោះកូន- ការ​បំបៅ​ដោះ​កូន ចាំ​បាច់​ណាស់​សម្រាប់​អា​អូន និង​ម៉ាក់​ៗ​គ្រប់​រូប ព្រោះ​គ្មាន​អាហារ​អ្វី​ផ្សេង​ដែល​ផ្ដល់​ដល់​ប្រយោជន៍​ល្អ​ដល់​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
បំបៅដោះ, ចិញ្ចឹមកូន 17/12/2020 . អាន 2 នាទី

ពិតអត់ ការបំបៅ​ដោះកូនធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះ?

បំបៅដោះកូន - ការ​បំបៅ​ដោះ​កូន​នេះ​មាន​គុណ​ប្រ​យោជន៍​ច្រើន​យ៉ាង​ដល់​ម៉ាក់ៗ និង​កូន​ផង​ដែរ តែ​ថា​ម៉ាក់ៗ​ក៏​អាច​ជួប​បញ្ហា​ធ្លាក់​ចុះ​ចំណង់​​​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
បំបៅដោះ, ចិញ្ចឹមកូន 11/12/2020 . អាន 3 នាទី

អត្ថបទគួរអាន

ឃើញសញ្ញា​ទាំង​៥​នេះ​ បង្ហាញ​ថា​ម៉ាក់​ៗ​បំបៅ​ដោះ​កូន​ត្រឹមត្រូវ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នូ សោភ័ណ្ឌ
ចេញផ្សាយថ្ងៃទី 15/01/2021 . អាន 2 នាទី
ទឹកដោះម្តាយ

ម៉ាក់ៗឆ្ងល់អត់ ហេតុអីទឹកដោះមានថ្លា មានខាប់? ២ ប្រភេទនេះខុសគ្នាម៉េចខ្លះ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 14/01/2021 . អាន 1 នាទី
បំបៅដោះ

ឆាប់មានរដូវក្រោយសម្រាល អាចប៉ះពាល់គុណភាពទឹកដោះម៉ាក់ៗអត់?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 06/01/2021 . អាន 2 នាទី
Vital-ឆុងទឹកដោះគោ

ម៉ាក់ៗ ឆុងម្សៅទឹកដោះគោឲ្យកូនត្រឹមត្រូវ សុវត្ថិភាព ធ្វើម៉េចខ្លះ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
ចេញផ្សាយថ្ងៃទី 24/12/2020 . អាន 3 នាទី