backup og meta

៤ យ៉ាង ម៉ាក់ប៉ាថ្មីថ្មោងមិនទាន់ដឹងពេលឲ្យកូនបៅទឹកដោះគោម្សៅ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 11, 2023

    ៤ យ៉ាង ម៉ាក់ប៉ាថ្មីថ្មោងមិនទាន់ដឹងពេលឲ្យកូនបៅទឹកដោះគោម្សៅ

    ការ​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ម្សៅ​មិន​មែន​ចប់​ត្រឹម​ពេល​ជ្រើស​រើស​ម៉ាក​ទឹក​ដោះ​គោ​ឲ្យ​កូន​បៅ​នោះ​ទេ នៅ​មាន​រឿង​ច្រើន​ទៀត​តាំង​ពី​ការ​ប៉ះពាល់​ទៅ​លើ​លាមក​កូន បរិមាណ​កូន​បៅ។ ក្នុង​អត្ថបទ​នេះ ” Hello គ្រូពេទ្យ ” នឹង​បង្ហាញ​ពី​ចំណុច​ភ្ញាក់​ផ្អើល ៤ យ៉ាង ជុំ​វិញ​ការ​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ម្សៅ ម៉ាក់​ប៉ា​ថ្មី​ថ្មោង​មិន​ទាន់​ដឹង​ច្បាស់។

    ១. លាមក​ខុស​ពី​ក្មេង​បៅ​ដោះ​ម្ដាយ

    របស់​ដែល​យើង​ឃើញ​ក្នុង​ខោ​ទឹក​នោម​កូន​រង​ឥទ្ធិពល​ផ្ទាល់​ពី​អ្វី​ដែល​កូន​ញ៉ាំ ហើយ​មិន​ត្រឹម​តែ​កូន​បៅ​ទឹក​ដោះ​គោ​ម្សៅ​មាន​សណ្ឋាន​លាមក​ខុស​ទេ ជួន​កាល​អាច​ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​ភ្ញាក់​ផ្អើល​ក៏​ថា​បាន ពិសេស​កូន​ទើប​ផ្លាស់​ទៅ​បៅ​ទឹក​ដោះ​គោ​ក្រោយ​ផ្ដាច់​ដោះ​ម្ដាយ។

    ហេតុ​អ្វី​បាន​ខុស​គ្នា? យោង​តាម​ការ​ពន្យល់​របស់​វេជ្ជបណ្ឌិត Magaret Morris វា​ជា​រឿង​ធម្មតា​របស់​រាងកាយ​ព្យាយាម​ទម្លាប់​ទៅ​តាម​អាហារ​ញ៉ាំ​ចូល​ទៅ។ ម៉ាក់​ប៉ា​មួយ​ចំនួន​ឲ្យ​ដឹង​ថា លាមក​កូន​បៅ​ទឹក​ដោះ​គោ​ម្សៅ​មាន​ក្លិន​ខ្លាំង​ជាង ពណ៌​ក្រមៅ​ជាង និង​មាន​សភាព​ក្រាស់​ជាង​ក្មេង​បៅ​ទឹក​ដោះ​ម្ដាយ។

    ២. កម្រិត​នៃ​ការ​រំលាយ​ខុស​គ្នា​រវាង​ទឹក​ដោះ​គោ និង​ទឹក​ដោះ​ម្ដាយ

    តើ​ទារក​បៅ​ទឹក​ដោះ​គោ​ម្សៅ​ពិត​ជា​មិន​សូវ​ទារ​បៅ​ដូច​ក្មេង​បៅ​ទឹក​ដោះ​ម្ដាយ​មែន? ចម្លើយ​នោះ​គឺ ពិត​មែន។ នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ និង​ទឹក​ដោះ​គោ​ម្សៅ មាន​ផ្ទុក​ប្រូតេអ៊ីន ២​ប្រភេទ​ដូច​គ្នា​គឺ Whey (ងាយ​រំលាយ) និង Casein (ពិបាក​រំលាយ)។ ប៉ុន្តែ​ទឹក​ដោះ​ម្ដាយ​ផ្ទុក​ប្រូតេអ៊ីន Whey ច្រើន​ជាង Casein ខុស​ពី​ទឹក​ដោះ​គោ​ម្សៅ​ដែល​ទារក​រំលាយ​យឺត​ជាង​ទឹក​ដោះ​ម្ដាយ។

    កូន​បៅ​ទឹក​ដោះ​គោ​ម្សៅ

    ៣. កូន​អាច​អាលែកហ្សី​ទឹក​ដោះ​គោ

    ទារក​មួយ​ចំនួន​ធំ​អាច​រំលាយ ឬ​បៅ​ទឹក​ដោះ​គោ​ម្សៅ​បាន​យ៉ាង​ងាយ​ស្រួល មិន​ឃើញ​មាន​បញ្ហា​អ្វី​ឡើយ។ ផ្ទុយ​ទៅ​វិញ កូន​ក្មេង​ខ្លះ​អាច​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​ប្រូតេអ៊ីន​នៅ​ក្នុង​ទឹក​ដោះ​គោ​ម្សៅ ជា​ហេតុ​បណ្ដាល​ឲ្យ​អា​អូន​អាច​បៅ​ទឹក​ដោះ​គោ​មិន​បាន។ ក្នុង​ករណី​ដែល​កូន​មាន​បញ្ហា​នេះ យើង​អាច​សង្កេត​មើល​សញ្ញា​កើត​ឡើង​លើ​កូន​ដូច​ជា ហើម​ពោះ រាក​រូស ក្អួត ឆាប់​មួម៉ៅ​ពេល​បៅ និង​ជួន​ឡើង​កន្ទួល​លើ​ស្បែក។

    ៤. ទារក​បៅ​បរិមាណ​មិន​ដូច​គ្នា

    ថ្វីបើបៅ​ទឹក​ដោះ​គោ​ម្សៅ​មែន ហើយ​នៅ​លើ​ដប​ទឹក​ដោះ​គោ​មាន​លេខ​សម្រាប់​កំណត់​បរិមាណ​សម្រាប់​កូន​បៅ។ វេជ្ជបណ្ឌិត Magaret Morris បាន​ឲ្យ​ដឹង​ថា ក្មេង​នីមួយៗ​ត្រូវ​ការ​កាឡូរី​ខុស​ៗ​គ្នា ដូច​នេះ​ហើយ​ទើប​កូន​ក្មេង​លូតលាស់​មិន​ដូច​គ្នា​ដែរ។

    លើស​ពី​នេះ បរិមាណ​នៃ​ទឹក​ដោះ​គោ​ម្សៅ​កូន​បៅ​ក៏​អាច​ខុស​គ្នា​ពី​មួយ​ពេល​ទៅ​មួយ​ពេល​ដែរ អញ្ចឹង​បើ​អា​អូន​បៅ ៣លេខ​ពេល​ព្រឹក ហើយ​ល្ងាច​ឡើង​អាច​បៅ​ដល់ ៥លេខ មិន​បាច់​ភ្ញាក់​ផ្អើល​ទេ។

    ចំណុចសំខាន់

    ចំណុច​ភ្ញាក់​ផ្អើល ៤ យ៉ាង ជុំ​វិញ​ការ​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ម្សៅ ម៉ាក់​ប៉ា​ថ្មី​ថ្មោង​មិន​ទាន់​ដឹង​ច្បាស់ដូចជា៖
    • លាមក​ខុស​ពី​ក្មេង​បៅ​ដោះ​ម្ដាយ
    • កម្រិត​នៃ​ការ​រំលាយ​ខុស​គ្នា​រវាង​ទឹក​ដោះ​គោ និង​ទឹក​ដោះ​ម្ដាយ
    • កូន​អាច​អាលែកហ្សី​ទឹក​ដោះ​គោ
    • ទារក​បៅ​បរិមាណ​មិន​ដូច​គ្នា

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 11, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម