ម្តាយដែលមានកូនតូចមួយចំនួនផ្លាស់ប្តូរម្សៅទឹកដោះឲ្យម៉ឹមពីម៉ាកមួយទៀតម៉ាកមួយផ្សេងទៀត ក្រោមហេតុផលផ្សេងៗ។ តើការផ្លាស់ប្តូរម៉ាកទឹកដោះគោឲ្យកូនម៉ឹមញឹកញាប់ល្អ ឬមិនល្អ?
ម្តាយដែលមានកូនតូចមួយចំនួនផ្លាស់ប្តូរម្សៅទឹកដោះឲ្យម៉ឹមពីម៉ាកមួយទៀតម៉ាកមួយផ្សេងទៀត ក្រោមហេតុផលផ្សេងៗ។ តើការផ្លាស់ប្តូរម៉ាកទឹកដោះគោឲ្យកូនម៉ឹមញឹកញាប់ល្អ ឬមិនល្អ?

ចម្លើយចំពោះសំណួរខាងលើ លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើការងារនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី បកស្រាយថា តាមក្បួនពេទ្យ អត់មានផលប្រយោជន៍អីទាំងអស់ ក្នុងការដូរទឹកដោះគោពីម៉ាកមួយទៅម៉ាកទៀត បើកូនមានសុខភាពល្អធម្មតា មិនមានជំងឺ។
លោកស្រីវេជ្ជបណ្ឌិតឯកទេសរោគកុមាររូបនេះថា ម្តាយមួយចំនួនដូរម៉ាកទឹកដោះគោ ដោយសារតែមិនអស់ចិត្ត គិតថា កូនម៉ឹមមិនត្រូវសោះ កូនម៉ឹមទៅមិនឡើងគីឡូសោះ លោកស្រីបញ្ជាក់ថា ការចិញ្ចឹមកូនមិនពឹងផ្អែកលើទឹកដោះគោមួយមុខនោះទេ គឺត្រូវការអាហារូបត្ថម្ភផ្សេងទៀត។ នៅពេលកូនអាយុបាន៦ខែ គឺជាពេលដែលយើងត្រូវផ្តល់អាហារផ្សេងៗដល់កូន ហើយអាហារផ្សេងៗនោះ ក៏មិនមែនរបស់ពិសេសមកពីណាដែរ គឺបន្លែ ផ្លែឈើ ស៊ុត ត្រី សាច់ ដែលយើងចម្អិនឲ្យកូនញ៉ាំ មិនមែនពឹងផ្អែកលើទឹកដោះគោមួយមុខសុទ្ធនោះទេ។
អត្ថបទពាក់ព័ន្ធ៖
ប៉ុន្តែក្នុងករណីកូនម៉ឹមម្សៅទឹកដោះគោជួបបញ្ហាមិនប្រក្រតី ដូចជាធ្វើឲ្យរាករូស ទល់លាមកធ្ងន់ធ្ងរ ត្រូវទៅពិគ្រោះជាមួយនឹងគ្រូពេទ្យមុននឹងសម្រេចដូរទឹកដោះគោ ព្រោះទឹកដោះកូនក្មេងមានច្រើនប្រភេទណាស់ អាចមានទឹកដោះសម្រាប់ជំងឺរាក ទឹកដោះសម្រាប់ក្មេងជួបបញ្ហាទល់លាមក ទឹកដោះគោសម្រាប់ក្មេងអាលែកហ្ស៊ី ជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
12/02/2020
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ