brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

មូលហេតុម៉ាក់ៗសម្បូរទឹក​ដោះ​ហូរហៀរ កូនពីរនាក់បៅមិនអស់ និង​ដំណោះស្រាយ

និយាយ​ដល់​រឿង​ទឹកដោះ ស្រីៗ​​មួយចំនួន​ច្បាស់​ជាបារម្ភ ព្រោះអត់មានទឹកដោះគ្រប់គ្រាន់ឲ្យកូនបៅ ខ្លះ​រក​ទឹក​ដោះ​ឲ្យ​កូនបៅ​ ខណៈ​ខ្លះទៀត ​សម្បូរ​នោះសម្បូរ អូនៗ​បៅ​យ៉ាង​ណា​ក៏​បៅ​មិន​អស់​ដែរ។ “Hello គ្រូពេទ្យ” នឹង​បក​ស្រាយ​ប្រាប់​ម៉េច​បាន​ស្រីៗ​សម្បូរ​ទឹកដោះ​លើស​តម្រូវ​ការ។

មូលហេតុម៉ាក់ៗសម្បូរទឹក​ដោះ​ហូរហៀរ កូនពីរនាក់បៅមិនអស់ និង​ដំណោះស្រាយ

១- ហេតុផលធ្វើឲ្យផលិតទឹកដោះច្រើនលើសតម្រូវការ

មាន​ហេតុ​ផល​ច្រើន​ដែល​ធ្វើ​ឲ្យ​ម្ដាយ​សម្បូរ​ទឹកដោះ​ហួសហេតុ។ អាច​​មក​ពី៖

– ធម្មជាតិ​ស្រាប់​ដែល​អំណោយ​ផល

– អតុល្យភាពអ័រម៉ូន

– ករណីម៉ាក់ៗបូម​ទឹកដោះ​ទុក​ក្នុង​បរិមាណ​ច្រើន​ពេក ដូច្នេះបរិមាណទឹកដោះនឹងផលិតវិញលឿន

– ម៉ាក់ៗខ្លះ​ទម្លាប់ប្ដូរ​ដោះ​ទាំងពីរ​ឲ្យ​អូនៗ​បៅ​ស្មើគ្នា ពេល​បំបៅ​ម្តងៗ។ ការ​ផ្លាស់​ប្ដូរ​ដោះ​បែប​នេះ អាច​បង្កើត​រំញោច​នាំ​ឲ្យ​មាន​ការ​ផលិត​ទឹកដោះ​កាន់​តែ​ច្រើន។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

២- វិធីសាស្ត្រងាយៗបន្ថយការផលិតទឹកដោះ

– ពេលបំបៅ បំបៅតែដោះម្ខាងណាគឺ​ម្ខាងហ្នឹង៖​ បើកូន​ត្រូវ​បៅម្ដងទៀត​ក្នុង​រយៈពេល ២ ម៉ោង ព្យាយាម​ឲ្យ​កូន​បៅ​នៅ​ដោះ​ដដែល ហើយ​រង់ចាំ​មើល​ប្រតិកម្ម​កូន។ ដោះ នឹង​ពន្យឺត​ល្បឿន​ផលិត​ទឹកដោះ ដោយសារ​តម្រូវ​ការ​ទឹកដោះ​របស់​កូនថម​ថយ។ ប៉ុន្តែ ត្រូវ​ប្រាកដ​ថា កូន​បៅ​ឆ្អែត​គ្រប់គ្រាន់។

ឯដោះ​ម្ខាងទៀត ​គួរច្របាច់ បូម​ទឹកដោះ​ចេញរយៈពេល​ប្រហែល ២០-៣០ វិនាទី ដើម្បីកុំ​ឲ្យ​មាន​បញ្ហា​រំខានឈឺ។ តែ​កុំ​ច្របាច់ ឬបូមទឹកដោះ​ចេញ​ច្រើន​ពេក ព្រោះ​វា​នឹង​រំញោច ហើយ​ធ្វើ​ឲ្យ​យើង​ផលិត​ទឹកដោះ​កាន់​តែ​ច្រើន។

ចាំ​ថា​ការ​ផលិត​ទឹកដោះ​ហួស​កម្រិត មិនមែន​ជា​បញ្ហា​ធំដុំ​នោះ​ទេ​ អាច​នឹង​បាត់​ទៅវិញ ពេល​ដែល​អូនៗ​កាន់​តែ​ធំ។ ហេតុនេះ គ្នា​យើង​ទាំង​អស់ កំពុង​ជួប​បញ្ហា​នេះ ត្រូវ​អត់ធ្មត់​បន្តិច​៕

អត្ថបទគួរអាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ CHIN Ven · កែ 17/03/2023